ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជា-សិង្ហបុរី បេ្តជ្ញារួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

កម្ពុជា-សិង្ហបុរី បេ្តជ្ញារួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញារួមគ្នាក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។ លោក បណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់លោក ម៉ាយឃើល តាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ លោកមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករប្រមូលផលស្រូវឲ្យបានទាន់ពេល ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករប្រមូលផលស្រូវឲ្យបានទាន់ពេល ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧត្តរមានជ័យ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យមើលទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវ និងសកម្មភាពប្រមូលផលស្រូវរដូវរស្សានៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ។ តាមប្រសាសន៍របស់លោកអភិបាលខេត្តបានឲ្យដឹងថា ខេត្តនេះមានសំណាងល្អជាងខេត្តដទៃទៀតដែលមិនបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដំណាំស្រូវ។ លោកបាននញ្ជាក់ថា នៅរដូវរស្សាកន្លងមកខេត្តសម្រេចដាំដុះស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់បានចំនួន ៩ ៥៧៨៦ហ.ត ហើយបច្ចុប្បន្នកំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗសរុបបានចំនួន ៤ ១៤៨០ហិកតា គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ហើយអ្វីដែលប្រជាកសិករកំពុងប្រឈមគឺប្រមូលផលមិនទាន់ ដោយ សារខ្វះម៉ាស៊ីនច្រូត។ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់កសិករនៅកំពង់ឆ្នាំង

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់កសិករនៅកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្របពេលប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងព្រោះស្រូវឲ្យបានទាន់ ពេលវេលា។ តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថាពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។ លោករដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ លោករដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច...
 រដ្ឋាភិបាលកូរ៉េ នឹងជួយសង់ស្ពានមួយខ្សែរ ឆ្លងកាត់ទន្លេ ពីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល

 រដ្ឋាភិបាលកូរ៉េ នឹងជួយសង់ស្ពានមួយខ្សែរ ឆ្លងកាត់ទន្លេ ពីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពាន មួយខ្សែឆ្លងកាត់ ទន្លេ នៅភូមិសាស្ត្រក្នុង រាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះ បានធ្វើឡើងតប តាមសំណើរ បស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​...
រូបមន្តផ្សំថ្នាំកសិកម្ម ពីធម្មជាតិសម្រាប់កម្ចាត់មមាចត្នោតលើដំណាំស្រូវ

រូបមន្តផ្សំថ្នាំកសិកម្ម ពីធម្មជាតិសម្រាប់កម្ចាត់មមាចត្នោតលើដំណាំស្រូវ

បច្ចេកវិទ្យា, ព័ត៌មានទាន់ហេតុការណ៍
រូបមន្តផ្សំថ្នាំកសិកម្ម ពីធម្មជាតិសម្រាប់កម្ចាត់មមាចត្នោតលើដំណាំស្រូវ    
តែងតាំងសមាសភាពគណៈកម្មាធិការជាតិចំនួន១៦នាក់សម្រាប់ដោះស្រាយបញ្ហាជនអនាថា

តែងតាំងសមាសភាពគណៈកម្មាធិការជាតិចំនួន១៦នាក់សម្រាប់ដោះស្រាយបញ្ហាជនអនាថា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖  សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។ សូមបញ្ជាក់ថា សមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា នេះមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន ដែលមានសភាពចំនួន១៦នាក់៕...
តែងតាំ សម្តេចរាជបុត្រីព្រះអនុជ​​ នរោត្តម អរុណរស្មី ជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​

តែងតាំ សម្តេចរាជបុត្រីព្រះអនុជ​​ នរោត្តម អរុណរស្មី ជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជា «ប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា»៕  ...
 គ្រួសារប្រឈមនឹងការខ្វះខាតក្នុងជីវភាពបានទទួលអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា

 គ្រួសារប្រឈមនឹងការខ្វះខាតក្នុងជីវភាពបានទទួលអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ បាននាំយកអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ទៅប្រគល់ជូនគ្រួសារដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ នៅ​ភូមិទ្រាជេីង​ ឃុំស្រែថ្មី​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។ ដោយលោកទាំងពីរបានទទួលដំណឹងពីការបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ពីការលំបាកខ្វះខាតក្នុងជីវភាពរបស់លោក រស់​ សារឹម​ និងប្រពន្ធឈ្មោះ​ ជាម​ កុសល​ មានមុខរបរជាជាងសំណង់មានកូនតូចៗចំនួន០២នាក់​ក្នុងបន្ទុក ដោយសារជីវភាពខ្វះខាតទើបធ្វើឲ្យអ្នកទាំងពីរ សម្រេចចិត្តនាំកូនតូចៗទៅធ្វើការជាមួយនៅតាមការដ្ឋានសំណង់នានាដែលខ្លួនកំពុងធ្វើ គ្រួសារនេះរស់នៅ​ភូមិទ្រាជេីង​ ឃុំស្រែថ្មី​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។ អំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្តល់ជូនរួមមាន៖ ១-ត្រីខ ចំនួន ១០០កំប៉ុង ២-មី ចំនួន៥កេសតូច ៣-ទឹកដោះគោខាប់ ចំនួន៤៨កំ...
ចិន-កម្ពុជាប្តេជ្ញាតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរវាងប្រទេសទាំងពីរ និងគុណភាពផលិតផល

ចិន-កម្ពុជាប្តេជ្ញាតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរវាងប្រទេសទាំងពីរ និងគុណភាពផលិតផល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នារសៀលថ្ងៃព្រហស្បតិ៍ទី១៩ខែវិច្ឆិកានេះ​បានចូលរួមថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាតាមអនឡាញ (Webinar) ស្តីអំពី “ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរវាងចិន និងកម្ពុជា និងគុណភាពផលិតផលចិន-កម្ពុជា” ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវ ការអភិវឌ្ឍរដ្ឋបាលរដ្ឋ សម្រាប់បទ​ប្បញ្ញត្តិនៃប្រទេសចិន និងសាកលវិទ្យាល័យ Dali នៃប្រទេសចិន។ លោក​ឧកញ៉ា សុង សារ៉ន បានសម្តែងភាពរីករាយ និងសាទររបស់កម្ពុជា ចំពោះកិច្ចសហការដ៏ល្អលើការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ សូមបញ្ជាក់ថា តាមរយៈអនុស្សរណៈ យោគយល់ចំនួន៥ តាំងពីឆ្នាំ ២០១៤ រហូតមកដល់ខែ ១០ ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជាទៅទីផ្សារប្រទេសចិន មានការកើនឡើងដល់បរិមាណប្រមាណជិត១លានតោន ហើយចំនួនរោងម៉ាស៊ីនដែលមានគុណភាព និងស្តង់ដារសុវត្ថិភាពចំណីអាហារ ដែលឆ្លើយតប តាមបទដ្ឋានទទួលស្គាល់ពីប្រទេ...
លោក ឧកញ៉ា តែ តាំងប៉ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងធនាគារហត្ថាកសិករ ម.ក (HATHA BANK PLC)

លោក ឧកញ៉ា តែ តាំងប៉ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងធនាគារហត្ថាកសិករ ម.ក (HATHA BANK PLC)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងលោកឧកញ៉ា ហួត អៀងតុង អគ្គនាយក និងសហការីរបស់ធនាគារហត្ថា កសិករ ម.ក (HATHA BANK PLC) ។ កិច្ចសហប្រតិបត្តិការនេះ ដើម្បីជួយឧបត្ថម្ភដល់កម្មវិធីសិក្ខាសាលាស្ដីអំពី "ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ" ដល់សមាជិកសហគ្រាសធុនតូច និងមធ្យមកម្ពុជានៅទូទាំង២៥ខេត្ត និងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ចុះហត្ថលេខារួមគ្នានេះដើម្បីកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ និងជំរុញបង្កើតសហគ្រាសធុនតូច និងមធ្យម ឲ្យបាននៅគ្រប់តាមបណ្តាខេត្តទាំង២៥ ។ លោកឧកញ៉ា បន្ថែមថា​ ដើម្បីប្រកបអាជីវកម្ម ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញធ្វើឧស្សាហ៍កម្ម ពាណិជ្ជកម្ម កម្ពុជា ជាមួយចិន...