លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងសិក្ខាសាលាស្ដីពីការចរចាពាណិជ្ជកម្ម
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការចរចាពាណិជ្ជកម្ម បានរៀបចំឡើងដោយគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន ជំនួយពាណិជ្ជកម្មកម្ពុជា (ARISE+Cambodia)នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ ។ សិក្ខាសាលារយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅ តំណាង លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុបប្រចាំកម្ពុជា។
លោករដ្ឋលេខាធិការ បានជម្រាបជូនពីប្រវត្តិនៃការចូលរបស់កម្ពុជាជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងបង្អស់ដែលបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។
នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ កម្ពុជាបានបង្កើនសមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗ ហើយនៅឆ្នាំ ២០១៧កម្ពុជាបានដើរតួជាអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបានដឹកនាំក្រុមប្រទេសនេះក្នុងសន្និសីទថ្នាក់រដ្ឋមន្...








