សក្តានុពល នៃការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន របស់ខេត្តព្រះសីហនុ
ព្រះសីហនុ៖ ទិដ្ឋភាព នៃការអភិវឌ្ឈ នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ មានកំពស់ពី៥ ជាន់ទៅដល់ ៥៣ជាន់ចំនួន៥៤០គម្រោង ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមគម្រោងទាំងនេះ គឺមាន មួយចំនួនបានកំពុងតែដំណើរការ ហើយនៅពេលដែលគម្រោងទាំងនេះបានបញ្ចប់ខេត្តព្រះសីហនុ នឹងក្លាយជាទីក្រុងដ៏មានសក្តានុពលក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ។
លោកបានថ្លែងទៀតថា ទាំងនេះគឺជាគម្រោងសាងសង់សំណង់អគារខ្ពស់ៗ ដែលមាននៅក្នុងខេត្ត គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែមិថុនា ឆ្នាំ២០២០ខេត្តព្រះសីហនុ គឺមានគម្រោងសាងសង់១.៣៨២ គម្រោងដែលមានផ្ទៃក្រឡាសរុប១៣.២៥៥.៤៦០ ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ប្រមាណជា ៧,១៨ ពាន់លានដុល្លារអាមេរិក ។
លោក ភារម្យ បានបន្តទៀតថា បើប្រសិនបើបូករួមទាំងគម្រោងដែលក្រុមការងារបានចុះស្រង់ គម្រោងទាំងនោះមិនទាន់បានស្នើសុំលិខិតអនុញ្ញាតសាងសង់គឺមានចំនួនប្រមាណជា ១.២៦...








