ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋបាលខេត្តកំពង់ចាម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ៖ ផ្សព្វផ្សាយអំពីការផ្តល់ឥណទានសម្រាប់កសិករចិញ្ចឹមសត្វ  និងដាំបន្លែ

រដ្ឋបាលខេត្តកំពង់ចាម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ៖ ផ្សព្វផ្សាយអំពីការផ្តល់ឥណទានសម្រាប់កសិករចិញ្ចឹមសត្វ និងដាំបន្លែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រជុំផ្សព្វ ផ្សាយពីការផ្តល់ឥណទានសម្រាប់ប្រជាកសិករចិញ្ចឹមសត្វ ចញ្ចឹមត្រី និងដាំបន្លែផ្សេងៗ ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ខេត្តកំពង់ចាម កំពុងមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិត សម្រាប់បម្រើការនាំចេញ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការវិនិយោគលើវិស័យកសិកម្មពីសំណាក់វិស័យឯកជន ពិសេសដំណាំស្រូវ កៅស៊ូ និង...
ពលរដ្ឋអាមេរិកជាង២លាននាក់ដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ

ពលរដ្ឋអាមេរិកជាង២លាននាក់ដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា នៅសប្តាហ៍នេះគឺជាសប្តាហ៍ទី១០ហើយ ដែលប្រជាពលរដ្ឋអាមេរិករហូតដល់ជាង២លាននាក់ បានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាលដោយសារតែអត់ការងារធ្វើ ដែលកើតឡើងដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ ការិយាល័យការងារអាមេរិក បានឲ្យដឹងថា កំណើននៃប្រជាពលរដ្ឋដែលនឹងដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាល អាចនឹងកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ដែលជាបន្ទុកលើរដ្ឋាភិបាលក្នុងការចំណាយថវិការដ្ឋ ខណៈដែលការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅតែបន្តកើនឡើង និងសកម្ម ភាពសេដ្ឋកិច្ចនៅតែបន្តបិទ ។ យោងតាមទិន្នន័យរបស់កម្មវិធីជំនួយភាពអង់ការងារធ្វើដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ របស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា PUA បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនពលរដ្ឋអាមេរិកដែលបានដាក់ពាក្យសុំការងារធ្វើបានកើនឡើងដល់ជាង៤០លាននាក់ហើយ ក្នុងចំណោមប្រជាជនអាមេរិកសរុបប្រមាណជាង៣៦០លាននាក់ ៕...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុនចំនួនពីរ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុនចំនួនពីរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីរតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន។ នេះយោងតាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅថ្ងៃទី២៧ ខែឧសភានេះ ។ ១-“POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD.”គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។ ២-“SURE FANCY LEATHER GOODS MANUFACTURER CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង ៕...
ក្នុងរយៈពេល២៤ម៉ោង មនុស្សជាង៥ពាន់នាក់ស្លាប់ និងជាង១០ម៉ឺននាក់ឆ្លងវីរុសកូវីដ-១៩

ក្នុងរយៈពេល២៤ម៉ោង មនុស្សជាង៥ពាន់នាក់ស្លាប់ និងជាង១០ម៉ឺននាក់ឆ្លងវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៥២៨៣នាក់ បានបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ និងមនុស្សចំនួន១០៦៤៧៥នាក់ផ្សេងទៀត បានឆ្លងវីរុសនេះនៅជុំវិញពិភពលោក ។ នេះយោងតាមការចុះផ្សាយរបស់ Worldometer ។ គិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ កំណើននៃមនុស្សឆ្លងរាលដាលនៃវីរុស កូវីដ-១៩ សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់៥ ៧៨៤ ៦០៣នាក់ និងមនុស្សសរុបចំនួន៣៥៦ ៩៣៧នាក់បានបាត់បង់ជីវិតដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ។ សូមរំលឹកថា ក្នុងរយៈពេល២៤ម៉ោងដូចគ្នា គិតត្រឹមថ្ងៃពុធ ទី២៧ ខែដដែលនេះ វីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ចំនួន៤០៥៣នាក់ និងមនុស្សចំនួន៩៤៣២៩នាក់ បានឆ្លងវីរុសនេះ នៅជុំវិញពិភពលោក ៕...
 កីឡាការិនីជើងឯកការ៉ាតេកម្ពុជា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយកំលោះសង្ហា ឈ្មោះ កែវ ដេវីត

 កីឡាការិនីជើងឯកការ៉ាតេកម្ពុជា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយកំលោះសង្ហា ឈ្មោះ កែវ ដេវីត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កីឡាការិនី ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ ស្រស់សង្ហានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទៅតាមប្រពៃណី ដោយមានការដឹងឮពីចាស់ទុំទាំងសងខាង។ តាមរយះរូបថតជាច្រើនសន្លឹក ដែលគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញថា កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី បានរៀបចំពិធីភ្ជាប់ពាក្យ ជាមួយកូនកំលោះសង្ហា ឈ្មោះ កែវ ដេវីត ដោយមានចាស់ទុំទាំងសងខាង និងមិត្តភក្ដិ ចូលរួមយ៉ាងអធិកអធម៕...
ធនាគារជាតិនៃកម្ពុជា ប្រជុំជាមួយតំណាងគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ដីពីការផ្អាកការទទួលយកក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ

ធនាគារជាតិនៃកម្ពុជា ប្រជុំជាមួយតំណាងគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ដីពីការផ្អាកការទទួលយកក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ឧសភានេះ បានបើកកិច្ចប្រជុំជាមួយតំណាង គ្រប់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើទាំងអស់ ស្ដីពីការផ្អាកការទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ។
រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៏ ដែលរងផល ប៉ះពាល់ដោយជំងឺកូវិដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៏ ដែលរងផល ប៉ះពាល់ដោយជំងឺកូវិដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការរៀបចំផ្ដល់ការយកចិត្ដទុក្ខដាក់និងរកវិធីណាជួយដល់សហគមន៏ក្រីក្រ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ និងផ្លល់អត្ដសញ្ញាណកម្ម ដល់ពលរដ្ឋក្រីក្រទាំង១០១សហគមន៏ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សុំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្រោមឱវាទក្រុងទាំងអស់ ត្រូវចុះស្រង់ស្ថិតិធ្វើបច្ចុប្បនភាពគ្រួសារក្រីក្រពិតប្រាកដ នៅសហគមន៏ រប់សខ្លួន ឲ្យបានត្រឹមត្រូវ ដោយសមភាព សុក្រឹតយុត្ដិធម៏ ដោយតម្លាភាព ។ លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្ដចុះ តាមដាមស្រង់ទិន្នន័យ ប្រជាពលរដ្ឋ ដើម្បីយកតួលេខមកពិនិត្យនិងធ្វើការដោះស្រាយជាកញ្ចប់ថវិកា ឬសម្ភារៈ ជួយពួកគាត់ ដែល ពាល់ដោយ...
ក្រសួងពាណិជ្ជកម្ម រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំង១០ នៅក្រោមគណៈកម្មការនេះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកមម បានកត់សម្គាល់នូវវឌ្ឍនភាពល្អប្រសើរនៃការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំលិខិតបទដ្ឋាន គតិយុត្តផ្សេងៗទាក់ទងនឹងច្បាប់ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់អនុគណៈកម្មការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីម្ហូបអាហារ ដែលបានជិតនឹងឈានដល់ដំណាក់ក...
ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត៤សែននាក់ រយះពេល៣សប្ដាហ៍នៃខែឧសភានេះ

ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត៤សែននាក់ រយះពេល៣សប្ដាហ៍នៃខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី៤-២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៣៩៨,០៩៩នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០,៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧,១៧៧នាក់។ នេះយោងតាមការផ្សព្វផ្សាយ របស់ក្រសួងទេសចរណ៍ ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១,៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧ភាគរយ បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភានេះ៕...
រដ្ឋបាលរាជធានីភ្នំពេញ ៖គ្រោងនឹងបើកសេវាដឹកជញ្ជូន រថយន្ដក្រុងឡើងវិញនៅពេលខាងមុខ ប្រសិនបើជំងឺកូវីដ-១៩អត់មានឆ្លងបន្ដទៀត

រដ្ឋបាលរាជធានីភ្នំពេញ ៖គ្រោងនឹងបើកសេវាដឹកជញ្ជូន រថយន្ដក្រុងឡើងវិញនៅពេលខាងមុខ ប្រសិនបើជំងឺកូវីដ-១៩អត់មានឆ្លងបន្ដទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតឲ្យដំណើរការឡើងវិញនៅពេលឆាប់ៗនេះ ហើយអនុញ្ញាតដឹកអ្នកដំណើរត្រឹមតែ ២០នាក់ ប៉ុណ្ណោះ ក្នុង១គ្រឿង ។ លោក អ៊ាន សុឃីម អភិបាល នៃរដ្ឋករស្វាយ័តដឹកជញ្ជូនរថយន្ដក្រុងថ្លែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០នេះ ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ក្រោមទិស ស្លោក គ្មានការចម្លងមេរោគកូវីដ-១៩ ពីអ្នកបើកបរ និងអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ។ លោក អ៊ាន សុឃីម បានឲ្យដឹងថា ពេលបើកដំណើរការ សេវារថយន្តក្រុងសាធារណៈឡើងវិញ អំឡុងពេលមានវិបត្តិ កូវីដ-១៩នេះ យើងនឹងមានវិធានការមួយចំនួន ដើម្បីអនុវត្តក្នុងគោលទប់ស្កាត់ការរាត ត្បាតនៃជំងឺនេះ។ ការប្រើប្រាស់ទឹកអាល់កុលសម្រាប់អ្នកដំណើរ ការវាស់កម្ដៅ តម្រូវឲ្យពាក់ម៉ាសពេលជិះរថយន្តក្រុង ការរក្សាគម្លាតរវាងអ្នកជិះ និងអ្នកជិះ និងដាក់ឲ្យមានប្រដាប់សម្រាប់សម្លាប់មេរោគ នៅក្...