លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកបណ្ឌិតហេង ប៊ុនអ៊ីពិភាក្សាការងារពីគុណភាពម៉ាស៊ីនផលិតទឹកបែបទំនេីប
ក្រោយពីមានការផ្សព្វផ្សាយ ក្នុងបណ្តាញទំនាក់ទំនងសង្គមនិងព័ត៌មានយ៉ាងទូលំទូលាយពីការរកឃេីញរបស់អ្នកវិទ្យាសាស្ត្រជាជនជាតិខ្មែរម្នាក់ឈ្មោះ ហេង ប៊ុនអ៊ី តាមរយៈការធ្វេីកិច្ចសម្ភាសន៍ដេញដោលសួរពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទាក់ទងនិងគុណសម្បត្តិនិងគុណប្រយោជន៍នៃប្រភពទឹកលេីភ្នំគូលេន ដែលជាស្នាដៃបុព្វបុរសខ្មែរ កសាងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី២រួចមក ។
ព័ត៌មាននេះ ក៏មានការចាប់អារម្មណ៌ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេស គឹប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយបានណែនាំឲ្យ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ កោះអញ្ជើញលោកបណ្ឌិត ហេង ប៊ុនអ៊ី លោក សយ សុភាព និងក្រុមការងារមួយចំនួនទៀត ចូលជួបពិភាក្សាការងារ ដើម្បីបញ្ជាក់ការពិតផង និងបានស្វែងយល់ពីគ...








