ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនអេមរុរ៉ាយនិងសហគមន៍កសិកម្មចំនួន៨នៅខេត្តបាត់ដំបង ចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព(SRP) 

ក្រុមហ៊ុនអេមរុរ៉ាយនិងសហគមន៍កសិកម្មចំនួន៨នៅខេត្តបាត់ដំបង ចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព(SRP) 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​ឧកញ៉ា ច្រាយ សុន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកអភិវឌ្ឍន៍​សហគមន៍កសិកម្មរបស់ ស.អ.ក បានចូលរួមនៅក្នុងពិធីចុះកិច្ចសន្យា កាលពីថ្ងៃ​ទី១០ ខែកក្កដានេះ​​ លើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) រវាងក្រុមហ៊ុន អេមរុរ៉ាយ (AMRU Rice) ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា និងសហគមន៍កសិកម្មចំនួន៨ ដែលមានសមាជិកជាកសិករផលិតស្រូវសែនក្រអូប និងស្រូវផ្ការំដួលប្រមាណចំនួនជិត១០០០គ្រួសារ នៅក្នុងខេត្តបាត់ដំបង។ កម្មវិធីនេះធ្វើ​ឡើង​នៅ​​ខេត្តបាត់ដំបងមានការចូលរួមពី លោកគង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរពាណិជ្ជកម្ម អភិបាលស្រុកចំនួនបីក្នុងខេត្តបាត់ដំបង និង តំណាង​សហគមន៍សរុបចំនួនជិត ៤០នាក់ ។ សហគមន៍ទាំង៨ នេះមានវិសាលភាពផលិតស្រូវបានចំនួន ១៨០០០តាន លើផ្ទៃដីដែលអាចដាំដុះ ស្រូវ...
សម្តេចតេជោនាយករដ្ឋមន្ត្រី”សុខសប្បាយជាទេបងប្អូនជនរួមជាតិ?”

សម្តេចតេជោនាយករដ្ឋមន្ត្រី”សុខសប្បាយជាទេបងប្អូនជនរួមជាតិ?”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោ"សុខសប្បាយជាទេបងប្អូនជនរួមជាតិ?" សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ​ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។ ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ច...
 តែងតាំង​បន្ថែម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​អគ្គលេខាធិការ នៃ​ក្រសួងបរិស្ថាន​

 តែងតាំង​បន្ថែម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​អគ្គលេខាធិការ នៃ​ក្រសួងបរិស្ថាន​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ​៖  ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ តែងតាំង​មុខតំណែង ជា​រដ្ឋលេខាធិការ ៤​រូប អនុរដ្ឋលេខាធិការ ៦​រូប អគ្គនាយក ២​រូប និង​អគ្គលេខាធិការ ១​រូប នៅ​ក្រសួងបរិស្ថាន​។ នេះយោងតាម​​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០។
អភិបាលរាជធានីភ្នំពេញ៖ គ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបវត្តនាគវ័ន្ត និងស្ដុបច្រមុះជ្រូកក្បាល់ថ្នល់ 

អភិបាលរាជធានីភ្នំពេញ៖ គ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបវត្តនាគវ័ន្ត និងស្ដុបច្រមុះជ្រូកក្បាល់ថ្នល់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបចំនួនពីរ គឺស្តុប ច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្តដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុនខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃ។ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញនិងប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេង បានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាល ដើម្បីសូមយកក្រាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទ...
បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ អាការៈជំងឺរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានធូរស្រាល បន្តិចហើយ ។ សូមបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ពាក់ព័ន្ធនិងបញ្ហាបេះដូង នៅវេលាម៉ោង ២៣និង២៣ នាទីយប់នេះថ្ងៃទី១០ ខែកក្កដានេះ​៕...
សក្តានុពល នៃការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន របស់ខេត្តព្រះសីហនុ

សក្តានុពល នៃការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន របស់ខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
   ព្រះសីហនុ៖ ទិដ្ឋភាព នៃការអភិវឌ្ឈ នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ មានកំពស់ពី៥ ជាន់ទៅដល់ ៥៣ជាន់ចំនួន៥៤០គម្រោង ។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមគម្រោងទាំងនេះ គឺមាន មួយចំនួនបានកំពុងតែដំណើរការ ហើយនៅពេលដែលគម្រោងទាំងនេះបានបញ្ចប់ខេត្តព្រះសីហនុ នឹងក្លាយជាទីក្រុងដ៏មានសក្តានុពលក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ។ លោកបានថ្លែងទៀតថា ទាំងនេះគឺជាគម្រោងសាងសង់សំណង់អគារខ្ពស់ៗ ដែលមាននៅក្នុងខេត្ត  គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែមិថុនា ឆ្នាំ២០២០ខេត្តព្រះសីហនុ គឺមានគម្រោងសាងសង់១.៣៨២ គម្រោងដែលមានផ្ទៃក្រឡាសរុប១៣.២៥៥.៤៦០ ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ប្រមាណជា ៧,១៨ ពាន់លានដុល្លារអាមេរិក ។ លោក ភារម្យ បានបន្តទៀតថា បើប្រសិនបើបូករួមទាំងគម្រោងដែលក្រុមការងារបានចុះស្រង់ គម្រោងទាំងនោះមិនទាន់បានស្នើសុំលិខិតអនុញ្ញាតសាងសង់គឺមានចំនួនប្រមាណជា ១.២៦...
លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង មើលឃើញឧកាសវិនិយោគ​នៅខេត្តកែបលើវិស័យ​​អចលនទ្រព្យ និងទេសចរណ៍

លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង មើលឃើញឧកាសវិនិយោគ​នៅខេត្តកែបលើវិស័យ​​អចលនទ្រព្យ និងទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាលT.O.I.C Group  កំពុងតែស្វែងរកឱកាសក្នុងការចូលរួមអភិវឌ្ឍ ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ ដោយលោកឧកញ៉ា ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចូលរួមអភិវឌ្ឍន៍អចលនទ្រព្យ បម្រើដល់វិស័យទេសចរណ៍ជាប់មាត់សមុទ្រដ៏មានសក្តានុពលរបស់កម្ពុជា។ ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានមានប្រសាសន៍ថា លោក​​ការចាប់អារម្មណ៍លើការវិនិយោគនេះ បានកើតឡើងក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែប របស់វិនិយោគិនខ្មែរមួយក្រុមដែលនៅក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែបនេះ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ លោក​បន្ថែមទៀតថា បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តកែប ក្រុមវិនិយោគិនរបស់លោក មានការចាប់អារម្មណ៍ និងមានបំណងចង់ធ្វើការសាងសង់អភិវឌ្ឍន៍អចលនទ្រព្យ ដែលបម្រើដល់វិស័យទេ...
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ភ្ជាប់ផ្លូវជាតិលេខ១)សម្រេចស្ថាបនា បាន៣៩,៧៦ភារយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ភ្ជាប់ផ្លូវជាតិលេខ១)សម្រេចស្ថាបនា បាន៣៩,៧៦ភារយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស។ ការចុះត្រួតពិនិត្យនេះធ្វើឡើង កាលពីថ្ងៃ១០ កក្កដា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យ លក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុន សាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។ សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃ...
តែងតាំងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍បទ

តែងតាំងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍បទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ នេះយោងតាមព្រះរាជក្រិត្យ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ      បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ សម្រេច តែងតាំងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​...
សម្តេចតេជោ«វិធានការបន្ទាន់ដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»

សម្តេចតេជោ«វិធានការបន្ទាន់ដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សារសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា«ជាដំបូងគឺពលរដ្ឋខ្មែរមានការយល់ដឹងពីជំងឺឆ្លងកូវីដ១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា ដែលគិតរហូតមកដល់ពេលនេះ គឺមិនទាន់មានប្រភពដែលបង្ហាញថាជំងឺកូវីដ១៩ មានថ្នាំព្យាបាលនៅឡើយទេ។ មកទល់សព្វថ្ងៃ គឺយើងមានតែវិធានការបង្ការទប់ស្កាត់ និងការពារនៃការរីករាលដាលតែប៉ុណ្ណោះ»។ សម្តេចរំលឹកថា បណ្ដាប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាល​ដាលនៃជំងឺកូវីដ ១៩ ដ៏សាហាវបំផុតនេះ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អាចចាត់ទុកថាជាប្រទេសដែលទទួលបានជោគជ័យក្នុងវិធានការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ដែលសម្តេចប្រមុខដឹកនាំបានដាក់ចេញនូវវិធានការបន្ទាន់ជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩។ ទន្ទឹមនឹងកា...