អភិបាលខេត្តកំពង់ឆ្នាំងរងការចោទប្រកាន់ថា៖យកដីរដ្ឋនិងដីបន្ទាយទាហានចំនួន៨កន្លែងជាកម្មសិទ្ធិផ្ទាល់ខ្លួន
កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងរងនូវកាចោទពីលោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ថា យកដីរដ្ឋនិងដីបន្ទាយទាហានចំនួន៨កន្លែងជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
យោងតាមអាខោនហ្វេសប៊ុកលោកWilliam Gaungបានឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះថាដីរដ្ឋ ដីបន្ទាយទាហាន ៨ កន្លែង ត្រូវបានលោក ឈួរ ច័ន្ធឌឿន អភិបាលខេត្តកំពង់ឆ្នាំង លេបយកមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ។
ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោកបេីកការស៊េីបអង្កេត២ខែកន្លងមក យេីងបានពិនិត្យឃេីញបញ្ហាស្មោគគ្រោកថ្មីៗបន្ថែមទៀតដែលកំពុងសំងំក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីករណីមុនយេីងខ្ញុំបានស្រាវជ្រាវរកឃេីញ ម្ដងហេីយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋទៅអោយក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី ។
ករណីមុនគឺបន្ទាប់ពីយេីងខ្ញុំរាយ...