ដំណើរការផលិតអំបិលក្នុងខេត្តកំពតនៅបន្ដដំណើរការទៅមុខ បេីទោះបីជាមានការលំបាកមួយចំនួនក៏ដោយ
ភ្នំពេញ៖ លោក ភូ លិ អភិបាលរងខេត្តកំពត បានអះ អាងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅតែ បន្ដដំណើរការទៅមុខដូចធម្មតា បើទោះបីកន្លងទៅ មានជួបការលំបាកមួយចំនួនដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្មជាដេីម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពនិងទិស ដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០៨ ឧសភានេះ លោក ភូ លិ បានបញ្ជាក់ថា ជាមោទនភាពសម្រាប់ខេត្តកំពត គឺជាកន្លែងផលិតអំបិល ហើយដែលបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាអំបិលមានគុណភាពល្អ។
សម្រាប់លោក ភូ លិ កន្លងមកពេលដែលសហគមន៍អំបិលកើតឡើង សហគមន៍អំបិលក៏មានការព្រួយបារម្ភថា ពេលដែលផលិតបានទៅច្រើន យើងពិបាករប៉ុន្ដែកន្លងទៅមកដោយសារតែបម្រែបម្រួលអាកាសធាតុផង, វិបត្តិផលទុនផង ធ្វើឲ្យអ្នកផលិតអំបិលមានការលំបាកបន្ដិច។
ពាក់ព័ន្ធនឹងបញ្ហាអំបិលនេះដែរ បច្ចុប្បន្នថ្នាក់ដឹកនាំក្រ វិទ្យាសាស្រ ប...








