ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​​​ជាច្រើននាក់សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០

សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​​​ជាច្រើននាក់សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាអន្តរជាតិ ចុងអ៊ីងទាំង៣សាខា ត្រូវរជ្រើសរើសសិស្សានុសិស្ស​ ចំនួន១០០០ នាក់ ។ ចំពោះសិស្សានុសិស្សមកចុះឈ្មោះមុនគេចំនួន៧០នាក់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% សម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០។ សាលាអន្តរជាតិ ចុងអ៊ីង សាខាអ៊ីអន២ សាខាឈូកមាស ពោចិ៍នតុង និងសាខាក្រុងតាខ្មៅ ប្រកាសជ្រើសរើសសិស្សានុសិស្សចំនួន១០០០នាក់ ឲ្យចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ សិស្សានុសិស្សចំនួន៧០នាក់មុនគេនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ប្រញ៉ាប់ឡើង ព្រោះកន្លែងមានកំណត់។ លោកអគ្គនាយក បានឲ្យដឹងថា លោកអ្នក នាំបុត្រធីតា មកចុះឈ្មោះនៅសាលាអន្តរជាតិចុងអ៊ីង Zhong Ying International School ឥឡូវនេះ នៅសាខាAEON2 សាខាឈូកមាសពោចិ៍នតុង និង សាខាក្រុងតាខ្មៅ ដើម្បីធានាថាបុត្រធីតាលោកអ្នកទទួលបានការចុះឈ្មោះចូលរៀនមុនគេ ព្រោះកន្លែងមានកំណត់ ហើយថែមទាំងទទួលបានការបញ្ចុះតម្លៃពិសេសថែមទៀតផង! ទទួលចុះឈ្មោះសិស្សចាប់ពីអាយុ២ឆ្នាំឡើងទៅ សម្រ...
សម្តេចក្រឡាហោម ស ខេង សម្រេចដក លោកសេង សុវណ្ណារ៉ា ពីសមាជិកចុះជួយខេត្តមណ្ឌលគិរី បន្ទាប់ពីធ្លាយរឿងទន្ទ្រានយកដីរដ្ឋរាប់ពាន់ហិកតានៅខេត្តមណ្ឌលគិរីធ្វើកម្មសិទ្ធិ

សម្តេចក្រឡាហោម ស ខេង សម្រេចដក លោកសេង សុវណ្ណារ៉ា ពីសមាជិកចុះជួយខេត្តមណ្ឌលគិរី បន្ទាប់ពីធ្លាយរឿងទន្ទ្រានយកដីរដ្ឋរាប់ពាន់ហិកតានៅខេត្តមណ្ឌលគិរីធ្វើកម្មសិទ្ធិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចលេខ ១៤០ សសរ ដក លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី ដោយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សេចក្តីសម្រេចដក លោកសេង សុវណ្ណារ៉ា គឺដោយសារមន្ត្រីជាន់ខ្ពស់រូបនេះ បានជាប់ពាក់ព័ន្ធករណីឈូសឆាយ និងទន្ទ្រានយកដីព្រៃចំការស្រល់សាធារណៈរបស់រដ្ឋនៅខេត្តមណ្ឌលគិរីរាប់ពាន់ហិកតាធ្វើជាកម្មសិទ្ធិ។ យោងតាមឯកសារដែល Khmer Daily ទទួលបានបង្ហាញថាលោកសេង សុវណ្ណារ៉ា មានការជាប់ព័ន្ធករណីរំលោភយកដីរដ្ឋ ដោយមានអាជ្ញា...
ទំនិញចិននៅតែមានឥទ្ធិពលនៅលើទីផ្សារអាមេរិក ទោះបីមានសង្គ្រាមពាណិជ្ជកម្ម

ទំនិញចិននៅតែមានឥទ្ធិពលនៅលើទីផ្សារអាមេរិក ទោះបីមានសង្គ្រាមពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ទំនិញរបស់ប្រទេសចិននៅតែមានឥទ្ធិពលនៅលើទីផ្សាររបស់សហរដ្ឋអាមេរិកនៅឡើយ ទោះបីជាប្រទេសទាំងពីរនៅតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាក៏ដោយ ។ ប្រភពដដែលបានបន្តថា ហេតុផលមួយដែលជាឧទាហរណ៍ចំពោះឥទ្ធិពលទំនិញចិន លើទីផ្សារអាមេរិក គឺរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាធារណៈនៅសប្តាហ៍នេះ ដោយទទួលស្គាល់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋអាមេរិក ចំពោះទំនិញចិនដែលអាចនឹងឡើងថ្លៃនៅលើទីផ្សារនៅពេលខាងមុខ ។ ដោយសារតែចៀសមិនផុតពីតម្រូវទំនិញចិនមិនរួចនេះហើយ បានជារដ្ឋបាលអាមេរិករបស់លោក ត្រាំ បានប្រកាសពន្យាពេលរហូតដល់ពាក់កណ្តាលខែធ្នូចុងឆ្នាំនេះ ក្នុងការដំឡើងពន្ធលើទំនិញចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋអាមេរិកក្នុងថ្ងៃវិស្សមកាលខាងមុខ ៕...
កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
   ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគទុន ដែលសម្រេចផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា មានចំនួនប្រមាណ ១៥៣គម្រោង ដែលជាគម្រោងវិនិយោគថ្មី មានទំហំទឹកប្រាក់សរុបជាង ៤៦២២ លានដុល្លារអាមេរិក ។ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែមិថុនា ដើមឆ្នាំ២០១៩ នេះ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ១៥៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៦២២ លានដុល្លារ ក្នុងសម្រាប់គម្រោងវិនិយោគថ្មី ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០០គម្រោង ដែលត្រូវការកំលាំងពលកម្មចូលបម្រើការងារជាង ១៤ម៉ឺនកន្លែង ។ គម្រោងវិនិយោគខាងលើ សម្រាប់ការវិនិយោគលើវិស័យកសិកម្ម បានបោះទុនវិនិយោគក្នុងទំហំទឹក ៣១ លានដុល្លាអាមេរិក, វិស័យឧស្សាហកម្ម មានទំហំទឹកប្រាក់ ៤៤៨ លានដុល្លាអាមេរិក, វិស័យសេវាកម្ម មានទឹកប្រាក់ ៤៦៨ លានដុល្លារ និងការវិនិយោគនៅលើវិស័យទេសចរ មា...
ប្រតិបត្តិករទេសចរស្នើឲ្យរកដំណោះស្រាយចំពោះការថយចុះភ្ញៀវទេសចរនៅខេត្តសៀមរាប

ប្រតិបត្តិករទេសចរស្នើឲ្យរកដំណោះស្រាយចំពោះការថយចុះភ្ញៀវទេសចរនៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះថា  ការថយថុះភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្រុងអង្ករនៃខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំនេះ គឺមិនមែនបន្តោសលើក្រសួងទេសចរតែម្នាក់ឯងនោះទេ ពោលត្រូវតែមានការទទួលខុសត្រូវរួម ហើយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងស្ថាប័នផ្សេងៗក៏បានលើកពីបញ្ហានេះដែរ ដែលត្រូវតែរកដំណោះស្រាយរួមតែម្តង។ លោកបានថ្លែងទៀតថា ករណីនេះគួរតែជួបប្រជុំគ្នាអង្គុយលើតុមូលជជែកគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បី រកការពិត ហើយមិនត្រូវចោទប្រកាន់គ្នានោះទេ ដែលត្រូវមានការចូលរួមពីក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក សមាគមទេសចរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត ដើម្បីយកចំណុចសំខាន់ៗ ដាក់លើតុដោះស្រាយទាំងអស់គ្នា។ សម្រាប់ប្រតិបត្តិករទេសចរបានទទួលស្គាល់ថា ការថយចុះភ្ញៀវទេសចរនណ៍អន្តរជាតិនៅរយៈពេល៦ ខែដើមឆ្នាំ២០១៩ នេះ ចំពោះក្រុមហ៊ុនផ្តល់សេវាកម្មទេសចរក្នុងស...
លោក ភារម្យ វិចិត្រដារ៉ាថា ចុងឆ្នាំ២០១៩នេះលំហូរ​វិនិយោគ​​ទុនពីបរទេស​​​​នៅតែបន្ត​​មាន​​សន្ទុះ​​កើន​ឡើង​​​​​​​

លោក ភារម្យ វិចិត្រដារ៉ាថា ចុងឆ្នាំ២០១៩នេះលំហូរ​វិនិយោគ​​ទុនពីបរទេស​​​​នៅតែបន្ត​​មាន​​សន្ទុះ​​កើន​ឡើង​​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចុងឆ្នាំ២០១៩​​នេះអ្នក​វិនិយោគដីធ្លីនៅតែអះអាង​​​​​​​​ថា លំហូរ​វិនិយោគ​​ទុនពីបរទេស​​នៅតែបន្ត​​មានសន្ទុះ​​កើន​ឡើង​​​​​​​ ខណៈ​​រដ្ឋាភិបាល​បានផ្តល់​បរិយាកាសល្អ​​​​​​ដល់​ការវិនិយោគ។​​ លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹប​ពាណិជ្ជករ​កម្ពុជា​(ECC​)បាន​មានប្រសាសន៍​​បញ្ជាក់​ថា ​​តាមពិតក្នុងនាមក្លឹបពាណិជ្ជករកម្ពុជាមើលឃើញថា នៅចុងឆ្នាំ២០១៩​នេះវិស័យអចលនទ្រព្យ​នៅតែមាន​សន្ទុះនៅតែបន្ត​​​កើន​ឡើងកាន់តែច្រើន ជាពិសេស​អ្នក​វិនិយោគចិន​​ ដែល​សព្វថ្ងៃនេះ​បាន​បោះទុន​​ទៅតាម​បណ្តាខេត្ត​ ដែល​មានសក្តានុពលមួយ​ចំនូន​ ហើយ​​​មិនត្រឹមតែវិនិយោគនៅលើរាជធានីភ្នំពេញនិងកំពង់សោមនោះទេ​​​​។​ ​​លោក​បា​នមានប្រសាសន៍ទៀតថា តាមបទពិសោធន៍​​ការវិនិយោគចិន​​កន្លងទៅ​​​​​​ផ្តោតលើ​ការសាងសង់​​​អគារ​​​ខ្ពស់ៗ នៅរាជ​​​ធានី​​ភ្នំពេញ​​​ ប៉ុន្តែមួយរយៈចុងក្រោយ​នេះ ​​​​​អ្នកវិនិយោគិនចិន​​​​​​បាន​ផ្តោត​លើវិស័យ​កសិកម្ម គ្រឿងបង្គំ ប្រព័ន្ធអេឡិចត្រូនិក​​​...
គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច ដើម្បីជំរុញឲ្យប្រព័ន្ធពាណិជ្ជកម្មកម្ពុជាកាន់តែទំនើប

គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច ដើម្បីជំរុញឲ្យប្រព័ន្ធពាណិជ្ជកម្មកម្ពុជាកាន់តែទំនើប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ គណៈកម្មការជំនាញរដ្ឋសភាទំាងពីរ បានជួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិចនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច នឹងរួមចំណែក យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថា ក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិច និងឌីជីថល ចាំបាច់ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ព្រមទាំង ត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។ លោកជំទាវ មានប្រសាស...
២ឆ្នាំទៀត​វិស័យអចលនទ្រព្យកម្ពុជា​​នៅតែមាន​កំណើន​និង​​​​​​បន្តមានភាពរឹងមាំ​​​

២ឆ្នាំទៀត​វិស័យអចលនទ្រព្យកម្ពុជា​​នៅតែមាន​កំណើន​និង​​​​​​បន្តមានភាពរឹងមាំ​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនាញអលនទ្រព្យ​បាន​​អះអាងថា រយៈពេលើ​​​២ឆ្នាំទៀត​វិស័យអចលនទ្រព្យនៅក្នុងប្រទេស​​​​កម្ពុជា​​​​​នៅតែមាន​កំណើន​និង​​​​​​បន្តមានភាពរឹងមាំ ដោយសារតែកម្ពុជាជា​​មាន​សក្តានុពល​ចំពោះ​​ការអភិវឌ្ឍ។​ ​​​លោក សោម កែវម៉ាលីដា ​​​​​ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ​កម្ពុជាបាន​ថ្លែងបញ្ជាក់ថា ​​វិស័យ​អលនទ្រព្យ​នៅប្រទេសកម្ពុជាថ្វីបើ​មានសន្ទុះខ្លាំងក៏ពិតមែន​ប៉ុន្តែវិស័យ​នេះនៅ​​​រយៈ​​​ពេលពី២ទៅ៥ឆ្នាំទៀត​វិស័យ​នេះនៅ តែល្អប្រសើរ​និង​មាន​វឌ្ឍនភាពជាបន្តបន្ទាប់ ដោយសារ​​​តែ​​​មាន​ការវិនិយោគច្រើន​ពីក្រៅប្រទេ​ស​​​ជាពិសេសនោះគឺអ្នកវិនិយោគិនចិន​សម្រុក​ចូលខ្លាំងតែម្តង។​ លោក​បានលើក​​ទៀតថា​​ តាមពិតទៅប្រទេសកម្ពុជា​​គឺមាន​​កត្តាសុខសន្តិភាព​​​ស្ថេរភាពនយោបាយ​​​​និងកំណើន​​​​​​សេដ្ឋ​​​កិច្ច​​​​​ជាតិ​រីកចម្រើន​ប្រចាំឆ្នាំ​​​ ដែលជំរុញឲ្យអ្នកវិនិយោគទាំងក្នុងស្រុក​និងក្រៅស្រុក​​សម្រុកវិនិយោគ​នៅក្នុងប្រ ទេស​​​កម្ពុជា​​។​ ​​​​...
កូរ៉េខាងជើងច្រានចោលសំណើចរចាពីកូរ៉េខាងត្បូងដោយសាកល្បងមីស៊ីល

កូរ៉េខាងជើងច្រានចោលសំណើចរចាពីកូរ៉េខាងត្បូងដោយសាកល្បងមីស៊ីល

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា អ្នកនាំពាក្យក្រសួងបង្រួបបង្រួមរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ ក្នុងការច្រានចោលនូវសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែលចង់ជួបចរចាជាមួយកូរ៉េខាងជើង ។ ស្របពេលនៃការប្រកាសច្រានចោលនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួនពីរគ្រាប់បន្ថែមទៀតហើយ ដែលជាការបាញ់សាកល្បងមីស៊ីលលើកទី៦ក្នុងរយៈពេលមិនដល់មួយខែផង ។ មីស៊ីលពីរគ្រាប់ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនៅព្រឹកថ្ងៃសុក្រនេះ មិនទាន់មានការបញ្ជាក់ថាជាមីស៊ីលប្រភេទអ្វីទេ ប៉ុន្តែការបាញ់សាកល្បង៥លើកកាលពីមុន គឺជាមីស៊ីលប្រភេទបាលីស្ទិករយៈចម្ងាយខ្លី ៕  ...
អាមេរិកចាប់ផ្តើមទទួលស្គាល់ពីការខាតបង់ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

អាមេរិកចាប់ផ្តើមទទួលស្គាល់ពីការខាតបង់ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ជាសាធារណៈ ចំពោះការខាតបង់សម្រាប់ប្រជាពលរដ្ឋអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដែលបញ្ឆេះឡើងដោយលោក ត្រាំ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ។ លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងថា ទោះបីជាប្រជាពលរដ្ឋអាមេរិកបានទទួលរងផល ប៉ះពល់ពីសង្គ្រាមពាណិជ្ជកម្មជាមួយចិនកដោយ ក៏សង្គ្រាមនេះនៅតែបន្ត រហូតដល់អាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចិននៅពេលខាងមុខ ។ លោក Wilbur Ross បានបន្ថែមថា ដោយសារតែផលប៉ះពាល់នេះ អាមេរិកបានសម្រេចពន្យាពេលដំឡើងពន្ធ១០%លើទំនិញនាំចូលពីប្រទេសចិន រហូតដល់ថ្ងៃទី១៥ ខែធ្នូ ចុងឆ្នាំ២០១៩នេះ ដែលតាមគម្រោង ការដំឡើងពន្ធជុំថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ៕...