ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ្នកឆ្លងវីរុសកូវីដ-១៩កើនឡើងដល់ជិត១លានកន្លះនៅជុំវិញពិភពលោក

អ្នកឆ្លងវីរុសកូវីដ-១៩កើនឡើងដល់ជិត១លានកន្លះនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១លានកន្លះហើយ គឺចំនួន ៧ ៤៤៥ ២៨៩ នាក់ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ ដែលជាកំណើនឆ្លងក្នុងល្បឿនលឿនដដែល ។ ចំពោះកំណើនមនុស្សស្លាប់ ក៏បានកើនឡើងយ៉ាងលឿនផងដែរ ដែលគិតត្រឹមថ្ងៃទី១១ ខែមិថុនានេះ មនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤១៨ ១២៧ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ៧២៣ ៥៩០ នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន ១៣៣ ៧៦៥ នាក់ និងអ្នកជំងឺចំនួន ៥ ១៥៥ នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ក្នុងរយៈពេលពេល២៤ម៉ោងចុងក្រោយនេះ ៕...
ជំនួបសម្តេច ស ខេង “ឯកអគ្គរដ្ឋទូតទី​ម័​រ​ឡេ​ស្តេសរសើរ​ ចំពោះ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ”

ជំនួបសម្តេច ស ខេង “ឯកអគ្គរដ្ឋទូតទី​ម័​រ​ឡេ​ស្តេសរសើរ​ ចំពោះ​ការរីកចំរើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ”

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ លោក ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក Ermenegildo “Kupa” Lopes បាន​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការរីកចំរើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ។ លើសពីនេះលោកថ្លែងថា ប្រទេស​កម្ពុជា ទើប​បញ្ចប់​សង្គ្រាម និង​សុំ​យក​ប្រទេស​កម្ពុជា​ជា​ប្រទេស​គំរូ​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​តែម្តង​។​   ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២០ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ លោក Ermenegildo “Kupa” Lopes បានថ្លែងថា រដ្ឋាភិបាល​នៃ​ប្រទេស​ទី​ម៉​ឡេ​ស្តេ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ភាព​រីកចំរើន​របស់​ប្រទេ ស​កម្ពុជា ដែលមាន​ការអភិវឌ្ឍ​បាន​យ៉ាង​ឆាប់រហ័ស ដែល​ភាព​រីកចម្រើន​នេះ គឺ​ដោយសារតែ​ការដឹកនាំ​ដ៏​ល្អ​របស់​...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យប្រជាសហគមន៍បង្កើនការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែផ្លែឈើ តាមតម្រូវការទីផ្សារក្នុងស្រុក

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យប្រជាសហគមន៍បង្កើនការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែផ្លែឈើ តាមតម្រូវការទីផ្សារក្នុងស្រុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនិតីវិធីទទួលបានឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក នៅខេត្តរតនគិរី ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ លោកកៅ ថាច បានមានប្រសាសន៍ថា​ ដើម្បីឲ្យបងប្អូនប្រជាសហគមន៍ខេត្តរតនគិរី មានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែ​សង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។ លោកអគ្គនាយកបានបញ្ជាក់ថា ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងបងប្អូនប្រជាសហគមន៍ ត្រូវបង្កើនការចញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែផ្លែឈើ តាមតម្រូវការទីផ្សារក្នុងស្រុក។ ទោះបីក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួ...
មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាង២០លាននាក់

មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាង២០លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចវិញហើយ កាលពីខែឧសភា មកនៅ ១៣.៣ភាគរយ ពីអត្រាគ្មានការងារធ្វើ១៤.៧ភាគរយកាលពីខែមេសា ដែលជាអត្រាគ្មានការងារធ្វើខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៣៩កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់ Trading Economics ។ ក្រុមសេដ្ឋវិទូនៅប្រទេសមហាអំណាចមួយនេះ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់បែបនេះ គឺដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ដែលនាំឲ្យប្រមុខដឹកនាំរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក សម្រេចចិត្តបិទប្រទេស ។ បច្ចុប្បន្ននេះ មនុស្សអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង២០លាននាក់ ហើយនៅប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក៏មានកំណើននៃអត្រាគ្មានការងារធ្វើខ្ពស់ដែរ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ៕...
អភិបាលខេត្តកំពតថា៖ ក្រុងកំពត ត្រូវតែស្អាតឲ្យសមជាទីក្រុងគំរូនៅអាស៊ាន

អភិបាលខេត្តកំពតថា៖ ក្រុងកំពត ត្រូវតែស្អាតឲ្យសមជាទីក្រុងគំរូនៅអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពត៖ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនាឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ "អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា" ។ លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា ទិវាបរិស្ថានពិភពលោក ៥មិថុនា ដើម្បីបំផុសចលនា អប់រំប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអាជីវករឲ្យចូលរួមក្នុងចលនាកិច្ចគាំពារបរិស្ថាន ដើម្បីធានានូវគុណភាព និងលើកកម្ពស់ សោភណ្ឌភាពទីក្រុងសំដៅឲ្យបានបរិស្ថានល្អ ខ្យល់បរិសុទ្ធ និងទេសភាពស្រស់ត្រកាល គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា "អភិរក្សជីវៈចម្រុះយដើម្បីយើងទាំងអស់គ្នា" គឺយើងគ្រប់គ្នាត្រូវយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបរិស្ថាន និងបង្ហាញពីទឹកចិត្តស្រលាញ់បរិស្ថាន ស្រលាញ់ជីវ...
ចុង​ឆ្នាំ២០២០នេះ​​កម្ពុជា​-​ចិន គ្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី

ចុង​ឆ្នាំ២០២០នេះ​​កម្ពុជា​-​ចិន គ្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
មន្រ្តីជាន់ខ្ពស់​​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យដឹង​​​ថា តាម​រយះ​ការចរចា​ជុំ​ទី​បី​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន ​ដែល​ទើប​បញ្ចប់​នាពេល​កន្លងទៅនេះ ​ភាគី​ទាំងពីរ ​អាច​និង​ឈាន​ដល់​ការចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​នៅ​ចុងឆ្នាំ​២០២០​នេះ ​ដោយ​រង​ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​រៀងៗ​ខ្លួន​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​ការ​ចចារ​ជុំ​ទី​បី ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ​ កាលពី​​​​​ថ្ងៃទី​៩ ខែមិថុនា​នេះបង្ហាញ​​ថា តាមរយះ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ (​អន​ឡាញ​) ​ដឹកនាំ​ដោយលោក​ សុខ សុភ័ក្ត្រ ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ​និង​ជា​ប្រធាន​ក្រុម​អ្នកចរចា​កម្ពុជា ​និង​លោក​​ ​យ៉ាង ចឹ​ង​វី (Yang Zhengwei) អគ្គនាយករង​ក្រសួងពាណិជ្ជកម្ម ​និង​ជា​ប្រធាន​ក្រុម​អ្នកចរចា​ចិន​។ មន្រ្តីខាងលើ​លើក​ឡើងថា  កិច្ចចរចា​បាន​ផ្តោត​សំខាន់​ទៅលើ​ការបើក​ច្រក​ទីផ្សារ​ទ...
រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទនិង​គ្រឿង​បន្សំ​កាបូបតម្លៃ៦,៦លានដុល្លារជិតដំណើរការនៅស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ

រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទនិង​គ្រឿង​បន្សំ​កាបូបតម្លៃ៦,៦លានដុល្លារជិតដំណើរការនៅស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ​)៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) កាលពី​ថ្ងៃទី០៩ ខែមិថុនានេះ បាន​សម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ ជូន​ក្រុមហ៊ុន PRINTX GP (CAMBODIA​) FACTORY CO​., LTD​ បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) បញ្ជាក់​ថា តប​តាម​សំណើសុំ​វិនិយោគ អាជ្ញាធរ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ ជូន​ដល់​ក្រុមហ៊ុន PRINTX GP (CAMBODIA​) FACTORY CO​., LTD​ ដែល​មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ភូមិ​ត្រពាំងផ្លុង ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺមាន​ទុន​វិនិយោគ​ប្រមាណ ៦,៦លាន​ដុ...
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ពង្រីកសាខាថ្មីនៅខេត្តកំពង់ចាម

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ពង្រីកសាខាថ្មីនៅខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ចាម៖ លោកស្រីកិត្តិព្រឹទ្ធិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាខាខេត្តកំពង់ចាម ដែលមានទីតាំងនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ចំពោះវត្តមានធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក និងនិយោគិនទាំងអស់ ក៏ដូចជាការមកដល់នៃពាណិជ្ជកម្មថ្មីៗ លើទឹកដីខេត្តកំពង់ចាម នេះជាការចូលរួមចំណែកបម្រើតម្រូវការ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម នេះជាតម្រូវការពាណិជ្ជកម្មដែលមានចក្ខុវិស័យវែងឆ្ងាយ មានមូលដ្ឋានរឹងមាំ និងមានលទ្ធភាពផ្តល់ផលិតផល និងសេវាកម្មសម្រាប់អតិថិជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។ លោកស្រីកិត្តិព្រឹទ្ធិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជ...
អភិបាលខណ្ឌកំបូល យកដើមធ្នុងចំនួន១០០ដើម ដាំតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីបង្កើនសម្រស់ធម្មជាតិបរិស្ថាន

អភិបាលខណ្ឌកំបូល យកដើមធ្នុងចំនួន១០០ដើម ដាំតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីបង្កើនសម្រស់ធម្មជាតិបរិស្ថាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល បានសហការជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដាំកូនឈើ ប្រភេទដើមធ្នុងចំនួន១០០ដើម តាមបណ្តោយផ្លូវជាតិលេខ៤ដើម្បីលើកកម្ពស់ សោភ័ណភាពទីក្រុងបៃតងក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា កូនឈើទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គ្រោងនឹងដាំបន្តចំនួន៦០០ដើមថែមទៀតដើម្បីរួមចំណែកថែរក្សាបរិស្ថានតាមដងផ្លូវ និងព្រមទាំងរួមចំណែក បង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ដាំដើមឈើ ហើយបើគិតមកដល់ពេលនេះ ទាំងដើមឈើចាស់និងដើមឈើដាំថ្មី នៅក្នុងរាជធានីភ្នំពេញមានដើមឈើ ប្រមាណជាងប្រាំម៉ឺនដើមហើយ ៕  ...
ប្រឡាយស្ទឹងមានជ័យស្ថាបនា សម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅពេលខាងមុខ

ប្រឡាយស្ទឹងមានជ័យស្ថាបនា សម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅពេលខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយ ដើម ស្លែង មកដល់ពេលនេះ សម្រេចបានប្រមាណ៩០ភាគរយ គ្រោងនឹងបញ្ចាប់កសរស្ថាបនារួចរាល់នៅក្នុងឆ្នាំនេះ។ អាជ្ញាធរនិង ក្រុមការងារបាន និង កំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយ ការបុកស៊ីផាយបេតុង ជញ្ជាំង ប្រឡាយ ដែលគ្រោង នឹងរួចរាល់ក្នុងឆ្នាំនេះ ដើម្បី បញ្ចៀសការលិចលង់ លំនៅដ្ឋាន ប្រជាពលរដ្ឋ ដោយ ជំនន់ ទឹកភ្លៀង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ មិថុនានេះថា ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើម ស្លែង ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ ភាគរយ ពេលនេះអាជ្ញាធរ និងក្រុមការងារកំពុងដោះស្រាយផលប៉ះពាល់ បញ្ចប់កាយភក់សំរាមជាមួយនឹងបុកបេតុង ជញ្ជាំងប្រឡាយ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស...