គម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងធ្វើឲ្យកសិករខេត្តព្រៃវែងមានលទ្ធភាពអាចផលិតបន្លែសម្រាប់ផ្គត់ផ្គង់លើទីផ្សារ
តាមរយៈគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងកាលពីឆ្នាំ២០១៧-២០១៩ របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលផ្តល់ថវិកាពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកសិករចំនួន ៣៥ គ្រួសារដែលជាសមាជិកសហគមន៍រស់នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងមានលទ្ធភាពអាចផលិតបន្លែបានបរិមាណខ្ពស់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។
គម្រោងនេះទទូលបានការគាំទ្របច្ចេកទេស និងថវិកាពីមន្រ្តីបច្ចេកទេសគម្រោង បានជំរុញការដាំដុះបន្លែសុវត្តិភាព និងបន្លែសរីរាង្គ ដោយមានការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបន្លែសុវត្តិភាពខ្មែរ ដែលជាអ្នកប្រមូលទិញបន្លែសរីរាង្គ និងបន្លែសុវត្តិភាពនៅក្នុងតំបន់នោះ ដោយមានតម្លៃល្អប្រសើរ។
ក្រោយពីគម្រោងត្រូវបានបញ្ចប់ ជាពិសេសតាមការចុះពិនិត្យរបស់មន្រ្តីជំនាញកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា ជារៀងរាល់ថ្ងៃសហគមន៍នៅលើកោះនេះបានផ្គត់ផ្គង់បន្លែស្រស់ប្រមាណជាពីប្រាំពី...








