ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពីទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជារួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមជាបន្តទៀត។ លោក Pablo Chiho Kang បានជម្រាបជួបសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តមពិតជាមានក្តីរីករាយដោយត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាពេលនេះ។ លោកមានប្រសាសន៍ថា នេះគឺជាបេសកកម្មគួរជាទីរីករាយមួយជាពិសេសមកកាន់ប្រទេសដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលី។ លោកបានបន្តទៀតថា នៅពេលនេះអូស្ត្រាលីកំពុងបង្វែរកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជាទៅលើស្ថាប័នតែម្ដងនោះគឺកំពុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជា​​​​មួយក្រសួងនានានៅកម្ពុជាដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែ និងថ...
លោក ឡុង ឌីម៉ង់ ប្រកាសគាំទ្របេសកកម្ម CEO Master Clubលើការបណ្តុះបណ្តាលសហគ្រិនកម្ពុជា

លោក ឡុង ឌីម៉ង់ ប្រកាសគាំទ្របេសកកម្ម CEO Master Clubលើការបណ្តុះបណ្តាលសហគ្រិនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាសគាំទ្របេសកកម្ម CEO Master Club លើការបណ្តុះបណ្តាលសហគ្រិនកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងគ្រប់គ្រងក្រុមហ៊ុនឱ្យមានលក្ខណៈស្តង់ដារ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងគណៈប្រតិភូ CEO Master Club ជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ ស្របពេល លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ២០២០ រៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េក្នុងទីក្រុងស៊ូវ៉ុន។ លោក អោម សេងបូរ៉ា បានមានប្រសាសន៍ថា ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ឡុង ឌីម៉ង់ បានសម្តែងនូវសេចក្តីរំភើបរីករាយ និង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរូបលោក និងវាគ្មិនផ្សេងទៀតដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមបណ្តុះបណ្តាលលើកទឹកចិ...
ស្ថានភាពអ្នកជំងឺរលាកសួតបង្កើតដោយមេរោគកូរ៉ាវីរុសប្រភេទថ្មីគ្មានរោគសញ្ញាធ្ងន់ធ្ងរទេ

ស្ថានភាពអ្នកជំងឺរលាកសួតបង្កើតដោយមេរោគកូរ៉ាវីរុសប្រភេទថ្មីគ្មានរោគសញ្ញាធ្ងន់ធ្ងរទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាម លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង CDC បានបញ្ជាក់ឲ្យដឹងថា រហូតដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៨ មករា ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មីគាត់មានសុខភាពល្អគ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ យើងងបានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។ លោកបានបន្ថែមថា «មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃហើយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេនិងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា» ។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ។  ...
សំនួរ​ និង​ចំលេីយ​ទាក់ទងនឹងចំណេះដឹង​ របៀបបង្ការជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​

សំនួរ​ និង​ចំលេីយ​ទាក់ទងនឹងចំណេះដឹង​ របៀបបង្ការជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សំនួរ​ និង​ចំលេីយ​នទាក់ទងនឹងចំណេះដឹង​ និងរបៀបបង្ការជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ។
ការិយាល័យសម្របសម្រួលប្រចាំនៅកម្ពុជាផ្តោតលើឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន

ការិយាល័យសម្របសម្រួលប្រចាំនៅកម្ពុជាផ្តោតលើឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ពឹងផ្អែកលើនគរបាលជាតិកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវ សន្តិសុខសាធារណៈ និងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ផ្ទាល់ពីថ្នាក់ដឹកនាំកម្ពុជានិងចិន និងការយកចិត្តទុកដាក់និងការណែនាំដោយផ្ទាល់ពីថ្នាក់ជាន់ខ្ពស់នៃភ្នាក់ងារអនុវត្តច្បាប់រវាងកម្ពុជានិងចិន។ ឈរលើមូលដ្ឋានគោរពគ្នានូវអធិបតេយ្យភាពតុលាការ និងច្បាប់ បទបញ្ញាទាំងស្រុង បុគ្គលិកភាគីចិននៃការិយាល័យសម្របសម្រួលសម្រាប់ កិច្ច សហប្រតិបត្តិការ អនុវត្តច្បាប់រវាងកម្ពុជានិងចិន ដែលបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែសីហា បានពឹងផ្អែកលើភ្នាក់ងារអនុវត្តច្បាប់កម្ពុជានិងចិន ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹងជាមួយនគរបាលជាតិកម្ពុជា ខិតខំប្រឹងប្រែងកម្ចាត់ និងប្រើប្រាស់វិធីសាស្រ្តគ្រប់ប្រភេទ បន្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដ៏លេចធ្លោ ដូចជាការឆរបោកតាមប្រពន្ធ័ទូរគមនាគមន៍ ការលេងល្បែងភ្នាល់អនឡាញ បទល្មើសពាក់ព័ន្ធនឹងសង្...
ក្រសួងការងារ​​​ណែនាំ​​វិធានការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មីនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន

ក្រសួងការងារ​​​ណែនាំ​​វិធានការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មីនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។ លោកស្រី Liurka Rodriguez Barrias បានមានប្រសាសន៍ថា លោកស្រីពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះនិងអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា និងបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាគឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមិត្តភាពជិតស្និទ្ធហើយជាទំនាក់ទំនាងមួយដែលមានអាយុកាលជាង ៦០ឆ្នាំហើយនៅឆ្នាំនេះ។ លោកស្រីមានប្រសាសន៍បន្ថែមទៀតថា បេសកកម្មរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក...
ពលករខ្មែរជាង៦០០ នាក់សម្រុកចូលរួមសិក្ខាសាលារៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា

ពលករខ្មែរជាង៦០០ នាក់សម្រុកចូលរួមសិក្ខាសាលារៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ទីក្រុងSuwon៖ ពលករខ្មែរបម្រើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៥០០ នាក់សម្រុកចូលរួមសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ២០២០ ស្ដីអំពី “បម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគត” ដែលមានវាគ្មិនល្បី និងឆ្នើមចំនួន៣រូប រួមមាន៖ លោកគ្រូ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ, ឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងស្ថាបនិកវិទ្យាស្ថាន LSI ឃីម សុខហេង ។ សិក្ខាសាលានេះ រៀបចំឡើង ដើម្បីកៀរគរប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធាបុប្ផាក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជារាប់លាននាក់ដែលរងគ្រោះនិងមានជីវភាពខ្វះខាតក្នុងការព្យាបាល និងជួយដល់ពលករខ្មែរទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំណេះដឹងសមត្ថភាពបម្លែងខ្លួនពីពលករក្រៅប្រទេសទៅជាសហគ្រិនជោគជ័យនាថ្ងៃអនាគត។ សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ Novotel Ambassador Suwon (수원역 ច្រកចេញលេខ 4) ដែលរៀបចំដោយ មជ្ឈមណ្ឌលសិក្សាកម្ពុជា និងមជ្ឈមណ្ឌលបម្រើសេវាកម្ពុជា ហើយថវិកាសល់ពីការរៀបច...
ធនាគារ​ឯកទេស Wing របស់​អ្នកឧកញ៉ា គិត ម៉េង ចុះ​កិច្ចសហការ​ជាមួយ​ធនាគារ ABA 

ធនាគារ​ឯកទេស Wing របស់​អ្នកឧកញ៉ា គិត ម៉េង ចុះ​កិច្ចសហការ​ជាមួយ​ធនាគារ ABA 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ​៖ ធនាគារ​ឯកទេស Wing របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ( ស្រី​តូច ចំណាន ) បាន​ចុះ​កិច្ច​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ធនាគារ ABA នៅ​ថ្ងៃទី​២៨ ខែមករា​នេះ​។ កិច្ចព្រមព្រៀង​នេះ ដើម្បី​ទូទាត់​លុយ​តាម Account Wing ដោយ​អតិថិជន ABA អាច​បង់លុយ ទូទាត់​សាច់ប្រាក់​តាម Wing​ ៕  
គណៈប្រតិភូ CEO Master Club ចូលជួបសម្តែងការគួរសមជាមួយ​​ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង

គណៈប្រតិភូ CEO Master Club ចូលជួបសម្តែងការគួរសមជាមួយ​​ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គណៈប្រតិភូ CEO Master Club ដែលដឹកនាំ ដោយលោកគ្រូ អោម សេងបូរ៉ា បានជួបសម្តែងការគួរសមជាមួយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ អំពីស្ថានភាពនិងឱកាសពាណិជ្ជកម្ម រវាងកម្ពុជានិងកូរ៉េខាងត្បូង សម្រាប់ជួយសហគ្រិនកម្ពុជា។ ការចូលរួមជួបសម្តែងការគួរសមនេះបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចសិក្សាទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងកសាងភាពជាអ្នកដឹកនាំរបស់សមាជិក CEO Master Club នៅប្រទេសកូរ៉េខាងត្បូង ដែលផ្តើមពីថ្ងៃទី២៤ ដល់៣០ ខែមករា ឆ្នាំ២០២០។ សូមបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ពានស្ថាបនិកឆ្នើមលោកគ្រូ អោម សេងបូរ៉ា ក៏បានអញ្ជើញចូលរួមធ្វើជាវាគ្មិនពិសេស ក្នុងបេសសកម្មជួយប្រជាពលករកម្ពុជានៅប្រទេសកូរ៉េខាងត្បូងឱ្យត្រៀមលក្ខណៈបម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគតផងដែរ ក្នុងសិក្ខាសាលាដ៏ធំនៅទីក្រូស៊ូវ៉ុនកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលមានបងប្អូនពលករ...