
ក្រុមពាណិជ្ជករកម្ពុជាចុះពិនិត្យមើលផលិតផលគ្រឿងបង្គំគេហដ្ឋាននៅខេត្តគ័ងទុង
ក្រុមពាណិជ្ជករកម្ពុជាកម្ពុជាជាច្រើនក្រុមហ៊ុននៅថ្ងៃទី៤ ខែកញ្ញានេះ ដែលភាគច្រើនកំពុងតែកាន់កាប់ជំនួញវិស័យសំណង់ និងអចលនទ្រព្យបានចុះទៅពិនិត្យនៅក្រុមហ៊ុន LUBAN ផ្ទាល់ស្ថិតនៅស្រុកណាំហៃ ក្រុងហ្វរសាន ខេត្តគ័ងទុងប្រទេសចិន។
តំណាងអ្នកជំនួញកម្ពុជាឲ្យដឹងថា គោលបំណងធំនៃការចុះជួបផ្ទាល់និងរោងចក្រក៏ដូចជាចក្រុមហ៊ុនធំៗនេះគឺ ដើម្បីស្វែងរកឱកាសថ្មីដែលនឹងនាំចេញផលិតផលទៅកាន់ទីផ្សារប្រទេសកម្ពុជាដែលកំពុងតែមានការរីកចម្រើន។
លោក ភិន សុផល នាយកប្រតិបត្តិក្រុមហ៊ុន Five B grand park land បានលើកឡើងថា តាមពិតពេលបានឃើញផលិតផលល្អដូច្នោះជារៀងថ្មី សម្រាប់កម្ពុជាដោយសារតែនៅកម្ពុជាមិនធ្លាប់មានពីមុនមក ហើយបើសិនជាអាចនាំចូលទៅប្រទេសកម្ពុជានឹងល្អប្រសើរ ប៉ុន្តែយើងកំពុងតែគិតរឿងតម្លៃនិងគុណភាពជាចម្បង។
លោកបានមានប្រ...