ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងកសិកម្ម ៖មន្ត្រីក្រោមឱវាទត្រូវបង្រ្កាបបទល្មើស និងការទន្ទ្រានកាន់កាប់ព្រៃលិចទឹកជាកម្មសិទ្ធិ

ក្រសួងកសិកម្ម ៖មន្ត្រីក្រោមឱវាទត្រូវបង្រ្កាបបទល្មើស និងការទន្ទ្រានកាន់កាប់ព្រៃលិចទឹកជាកម្មសិទ្ធិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន ប្តេជ្ញាជំរុញវិស័យកសិកម្មឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ ជាពិសេស ឆ្លើយតបទៅនឹងផែនការអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ ។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការណ៍ គាំទ្រ និងជួយឧបត្ថម្ភពីក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បណ្តាប្រទេសជាមិត្ត ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និង សហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រ ទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកំលាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះមានការវិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបិទកិច្ច ប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្...
ការបោះផ្សាយប្រាក់រៀល​ទៅក្នុងចរាចរបាន​កើនឡើង ពិសេសក្រដាសប្រាក់​​ ១០ម៉ឺនរៀល​ និង​ ៥ម៉ឺនរៀល​

ការបោះផ្សាយប្រាក់រៀល​ទៅក្នុងចរាចរបាន​កើនឡើង ពិសេសក្រដាសប្រាក់​​ ១០ម៉ឺនរៀល​ និង​ ៥ម៉ឺនរៀល​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ឈឹម ច័ន្ទកុសល ប្រធាននាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡា នៃធនាគារជាតិនៃកម្ពុជា  បានឲ្យដឹងថា ការបោះផ្សាយប្រាក់រៀល ទៅក្នុងចរាចរបានកើនឡើង ៥០,៤% ជាពិសេសគឺក្រដាស​ប្រាក់ប្រភេទធំៗ ដូចជា ១០០.០០០ រៀល (កើនឡើង៣ដង) និង ៥០.០០០រៀល (កើនឡើង​២​ដង)។ លោកច័ន្ទកុសល បានថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ ។ សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារចម្បងៗ សម្រាប់ឆ្នាំ២០២០ សំដៅឈានទៅបន្តសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនា​គារ​ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល៕...
ចិនផ្តល់ប្រាក់១.៣ពាន់លានដុល្លារដល់មីយ៉ានម៉ាក្នុងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស

ចិនផ្តល់ប្រាក់១.៣ពាន់លានដុល្លារដល់មីយ៉ានម៉ាក្នុងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក អ៊ុង ទូ (Aung HToo) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់សហភាពមីយ៉ាន ម៉ា បាននិយាយថា លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីរបស់ប្រទេស ចិន បានធ្វើដំណើរទៅដល់សហភាពមីយ៉ានម៉ាហើយនៅថ្ងៃសុក្រ ទី១៧ ខែមករានេះ ដែលជាដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិនជាលើកដំបូងក្នុងរយៈពេល ១៩ ឆ្នាំ ទៅកាន់ប្រទេសនេះ ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Aljazeera របស់ប្រទេសកាតា ។ លោក អ៊ុង ទូ បានបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ជំនួយទឹកប្រាក់ប្រមាណ១.៣ពាន់លានដុល្លារអាមេរិកដល់សហភាពមីយ៉ានម៉ា ក្នុងគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែ ដែលភ្ជាប់គ្នារវាងរដ្ឋ Kayukphyu និងរដ្ឋ Rakhine នៃសហភាព មីយ៉ានម៉ា ។ សូមបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់លោក ស៊ី ជីនពីង ជាប្រធានាធិបតីរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៩កន្លងមក ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់សហភាពមីយ៉ានម៉ា ក្នុងគោលដៅ...
ម្តាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដល់ទារក

ម្តាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដល់ទារក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ម្តាយគឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងសមស្រប ដល់ទារក តាមរយៈគិតគូរពីការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភខ្លួន​ឯង និងគិតគូរពីថែរទាំសុខភាពទារកឲ្យបានល្អផងដែរ។ ស្ថានភាពសុខភាពនិងអាហារូបត្ថម្ភរបស់ទារកទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយស្ថានភាពសុខភាពនិងរបបអាហារម្តាយ ដូច្នេះជាការចាំបាច់ណាស់ យើងត្រូវដោះស្រាយស្ថាន​ភាពសុខភាព និងអាហារូបត្ថម្ភ ម្តាយ ដើម្បីលើកកម្ពស់សុខភាព និងការលូតលាស់របស់ទារកឲ្យបានល្អបំផុត កុំឲ្យទារកធ្លាក់ទៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភ។ ក្នុងអំឡុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត គឺចាប់ពីពេលទារកបង្កកំណើត រហូតដល់កុមារអាយុ ២ឆ្នាំ គឺជាដំណាក់កាលដ៏សំខាន់មានឥទ្ធិពលដល់សុខភាព ការលូតលាស់ និងការ​អភិវឌ្ឍន៍របស់កុមារ ទាំងសរីរាង្គកាយ និងប្រាជ្ញាស្មារតី។ ប៉ុន្តែ ទោះបីដូច្នេះក៏ដោយ ស្រ្តីស្ថិតក្នុងវ័យបន្តពូជភាគច្រើនក៏នៅតែប្រឈមនឹងបញ្ហាអាហារូបត្ថម្ភដែលជាហានិភ័យរ...
យន្តហោះដ្រូន ១គ្រឿងទំហំ៩,៧០ម៉ែត្រធ្លាក់នៅវាលស្មៅក្បែរផ្ទះពលរដ្ឋរស់ស្រុកគិរីសាគរខេត្តកោះកុង

យន្តហោះដ្រូន ១គ្រឿងទំហំ៩,៧០ម៉ែត្រធ្លាក់នៅវាលស្មៅក្បែរផ្ទះពលរដ្ឋរស់ស្រុកគិរីសាគរខេត្តកោះកុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យន្តហោះដ្រូន ១គ្រឿងទំហំ៩,៧០ម៉ែត្របានប្រទះឃើញធ្លាក់នៅវាលស្មៅក្បែរផ្ទះប្រជាពលរដ្ឋរស់នៅភូមិកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៦ ខែមករា ២០២០។ មន្រ្តីខេត្តបាននិយាយថា យន្តហោះដ្រូនធ្លាក់នៅមូលដ្ឋានរស់នៅប្រជាពលរដ្ឋប្រាកដមែន ដោយដ្រូន មានលក្ខណៈខ្នាតធំ ពណ៌ស លេខសម្គាល់ ១៧០១០០២ ប្រវែងបណ្តោយ​៥​ម៉ែត្រ និងទទឹងស្លាបប្រវែង៤,៨៥ម៉ែត្រ សរុបទំហំជិត១០ម៉ែត្រឯណោះ។ លោក ស្នងការនគរបាលខេត្តកោះកុងនៅមិនទាន់បកស្រាយថាតើ យន្តហោះមានប្រភពមកពីណាទេ ខណៈលោក បានរាយការណ៍ស្នើទៅអគ្គស្នងការនគរបាលជាចុះពិនិត្យស្រាវ​ជ្រាវលម្អិត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងហ៊ុមព័ទ្ធការពារទីតាំងដែលធ្លាក់ដ្រូននោះ មិននរណាម្នាក់ចូលទៅជិតបានទេ ពោលគឺរង់ចាំសមត្ថកិច្ចខាងផ្នែកបច្ចេកទេសមកវិនិច្ឆ័យ ទើបអាចផ្តល់ព័ត៌មានលម្អិតបាន៕  ...
សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានកើនឡើងប្រមាណ១,២៦% ក្នុងថ្ងៃទី១៦ មករា ២០២០

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានកើនឡើងប្រមាណ១,២៦% ក្នុងថ្ងៃទី១៦ មករា ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ​បានកើនឡើងដល់៧៥៨,០៤ពិន្ទុ ពោលគឺមានកំណើនប្រមាណ១,២៦% នៅថ្ងៃទី១៦ មករា ២០២០ នេះ បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួចចំនួនពីរថ្ងៃជាប់គ្នាមក។ ដោយមានការកើនឡើង៤០០រៀល និង៤០រៀលក្នុងមួយហ៊ុនរៀងគ្នា ភាគហ៊ុនPAS និងPWSAបានកើនដល់១៩.៤០០រៀល និង៦.០០០រៀល។ ខណៈដែលភាគហ៊ុនGTI បានរក្សាលំនឹងថេរនៅថ្លៃ៤.២០០រៀល ភាគហ៊ុនPPAP និងPPSPបានធ្លាក់ចុះមកត្រឹម១២.៣០០រៀល និង២.៥៦០រៀល ។ ទំហំជួញដូរភាគហ៊ុនក្នុងថ្ងៃទី១៦ ខែមករា នេះ បានកើនដល់៨៧,១១លានរៀល ដែល៤៥,៥៣% និង៣៥,២៣% ជាចំណែករបស់ភាគហ៊ុនPWSA និងPPAP ៕...
ប្រទះឃើញ ដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុង ស្រុកគិរីសាគរ ខេត្តកោះកុង

ប្រទះឃើញ ដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុង ស្រុកគិរីសាគរ ខេត្តកោះកុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ សេចក្តីរាយការណ៍ពីខេត្តកោះកុង បានឲ្យដឹងថា មានដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុងភូមិសាស្ត្រ ភូមិស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ សមត្ថកិច្ចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ជាក់ថា ដ្រូនខាងលើ ត្រូវគេប្រទះឃើញនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចនគរបាលខេត្តកោះកុង កំពុងស្រាវជ្រាវ ប្រភពដ្រូនខាងលើនេះ ហើយបានដាក់ការសន្និដ្ឋានជាជំហានដំបូងថា អាចជាដ្រូនយកការណ៍ របស់ប្រទេសជិតខាង ឬក្រុមហ៊ុនឯកជនណាមួយ មានទីតាំងនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង៕...
កម្ពុជាទទួលរង្វាន់ស្តង់ដាគុណភាពទេសចរណ៍ចំនួន ១៥ ពីអាស៊ាន

កម្ពុជាទទួលរង្វាន់ស្តង់ដាគុណភាពទេសចរណ៍ចំនួន ១៥ ពីអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រុយណេ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសព្រុយណេ ចាប់ពីថ្ងៃទី១២ - ១៦ ខែមករា ឆ្នាំ២០២០ នេះ  អាស៊ានបានផ្ដល់រង្វាន់គុណភាពទេសចរណ៍ ដល់ប្រតិ បត្តិករ   ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ឆ្លើយតបទៅនឹងសូចនាករបស់ស្តង់ដាគុណភាពទេសចរណ៍អាស៊ាន។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។ នេះបញ្ជាក់ថា គុណភាពផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ពិតជាអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអាចប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។ សម្រាប់កម្ពុជា ក្រៅពីជ័យលាភីទីក្រុងទេសចរណ៍ស្អាតចំនួន ០៣ គឺមានជ័យលាភីសណ្ឋាគារបៃតងចំនួន ០៥ ស្តង់ដា MICE ប្រភេទបន្ទប់ប្រជុំចំនួន ០៥ រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ០២។ ការប្រគល់រង្វាន់ទាំងនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងតំបន់ សំដៅបង្កើនភាពទាក់ទាញ និងប្រកួតប្រជែងរបស់គោលដៅទេសចរណ៍ឣាស៊ាន ស្របតាមផែនការយុ...
អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង៦៩០លានដុល្លារអាមេរិកលើវិស័យទេសចរណ៍ដោយសារភ្លើងឆេះព្រៃ

អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង៦៩០លានដុល្លារអាមេរិកលើវិស័យទេសចរណ៍ដោយសារភ្លើងឆេះព្រៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាយម៉ុន វេស្តាវ៉េ (Simon Wstaway) នាយកប្រតិបត្តិក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍របស់ប្រទេសអូស្ត្រាលី (Australia Tourism Industry) ដែលហៅកាត់ថា ATIC បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះថា វិស័យទេសចរណ៍អូស្ត្រាលីបានខាតបង់ទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹងជាង៦៩០លានដុល្លារអាមេរិកដោយសារភ្លើងឆេះព្រៃ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ លោក សាយម៉ុន វេស្តាវ៉េ បានអំពាវនាវដល់ក្រសួងទេសចរណ៍របស់រដ្ឋាភិបាលឲ្យជួយ អូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេស ចរណ៍ នៅក្បែរភ្លើងឆេះព្រៃឡើងវិញ ដើម្បីកាត់បន្ថយការបាត់បង់ប្រាក់ចំណូលកាន់តែច្រើនក្នុងវិស័យនេះ ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃនៅអូស្ត្រាលីនៅតែបន្តឆាបឆេះនៅឡើយ បណ្តាលឲ្យមនុស្សចំនួន២៩នាក់បាត់បង់ជីវិត និងបំផ្លិចបំផ្លាញ តំបន់ព្រៃអស់ប្រមាណជាង៦០% ដែលមានទំហំធំជាងប្រទេសកូរ៉េខាងត្បូងទៅទៀត ៕...
បណ្ឌិត អ៊ិន ចាន់នី ថា៖ ពលរដ្ឋមានដើមទុនតិចតួច ក៏អាចទិញ ភាគហ៊ុនបានដែរ

បណ្ឌិត អ៊ិន ចាន់នី ថា៖ ពលរដ្ឋមានដើមទុនតិចតួច ក៏អាចទិញ ភាគហ៊ុនបានដែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា អះអាងថា ប្រជាពលរដ្ឋមានដើមទុនតិចតួចក៏អាចទិញភាគហ៊ុនរបស់ខ្លួនបាន បន្ទាប់ពីបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ(IPO)នៅផ្សារមូលបត្រកម្ពុជានាពេលខាងមុខនេះ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជារបស់ភាគហ៊ុនធនាគារ អេស៊ីលីដា នៅថ្ងៃទី១៥ ខែមករានេះ ។ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ប្រជាពលរដ្ឋ ឬ ឯកត្តជន ដែលមានដើមទុនតិចតួច ក៏អាចទិញភាគហ៊ុននៅក្នុងធនាគាររបស់ខ្លួនបាន ដោយមិន តម្រូវលក់ឲ្យតែស្ថាប័ន ឬសហគ្រាសនោះទេ។ លោកបណ្ឌិតបន្ថែមថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា គឺដើម្បីលើកទឹកចិត្តដល់វិនិយោគិនរូបវន្តបុគ្គល និងសាធារណ ជន ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន។ លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការចូលរួមវិនិយោគក...