ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ការនាំចេញក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ២៨២ ៣១៣ តោន គិតជាទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារ សហរដ្ឋអាមេរិក។

ការនាំចេញក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ២៨២ ៣១៣ តោន គិតជាទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារ សហរដ្ឋអាមេរិក។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៨២ ៣១៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤០ ២៩១ តោន គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣៧ ៣៧៥ តោន គិតជាទឹកប្រាក់ចំនួន ៣២.៧៧ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង ១៧.១៥% អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥% និងអង្ករផ្សេងៗច...
ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ​ «កម្មសិទ្ធបញ្ញា​និងតូរ្យតន្រ្តី​»

ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ​ «កម្មសិទ្ធបញ្ញា​និងតូរ្យតន្រ្តី​»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី​០៥ ខែឧសភា​ ឆ្នាំ២០២៥​ លោក ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោកជំទាវ​ ចម​ និម្មល​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក​ ហែម​ វណ្ឌី​ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងលោក​ Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥​៖ ពិធីសម្ពោធ​ និងការតាំងពិព័រណ៍នៃផលិតផលសម្គាល់ភូមិសាស្រ្ត​ សម្រាប់គម្រោងកម្មសិទ្ធិបញ្ញា​ ផលិតផល​ និងស្នាដៃសិល្បៈ​ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប​។ ស្ថិតក្រោមមូលបទ​ «កម្មសិទ្ធបញ្ញា​និងតូរ្យតន្រ្តី​» រដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម​ ដែលបានផ្ដួចផ្ដើមប្រារព្ធពិធីនេះ​ឡើង​ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញា​ជា...
សម្តេចបវរធិបតី ទទួលជួបពិភាក្សាការងារជាមួយប្រធានតុលាការ ប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព

សម្តេចបវរធិបតី ទទួលជួបពិភាក្សាការងារជាមួយប្រធានតុលាការ ប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ វៀងថុន ស៊ីផាន់ដន (VIENGTHONG SIPHANDONE) ប្រធានតុលាការ ប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី នៅរដ្ឋធានីហ្សាការតា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី នៅរដ្ឋធានីហ្សាការតា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ( Prabowo Subianto ) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានប្រធានាធិបតី រដ្ឋធានីហ្សាការតា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។...
ឧកញ៉ា ឡាយ ឈុនហួ សូមគោរពជូន ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារARDB ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ឧកញ៉ា ឡាយ ឈុនហួ សូមគោរពជូន ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារARDB ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ ឯកឧត្ដមបណ្ឌិត យើងខ្ញុំសូមគោរពជូនពរឯកឧត្ដមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ​រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ឧសភា

មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ​រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ឧសភា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់» ក្រោមអធិបតីភាពលោក ម៉ៅ សុចា ប្រធានស្ដីទីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ និងលោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ព្រមទាំងមានវត្តមានចូលរួមពីសំណាក់មន្ត្រីរាជការ​ កម្លាំងសមត្ថកិច្ច បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត សរុបប្រមាណ១៥០នាក់​ (ស្រី៩០នាក់) នៅក្រុមហ៊ុន លី លី ហ្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកជំទាវឧកញ៉ា កែវ មុំ បានរាយការណ៍ពីសកម្មភាពមួយចំនួននៅក្នុងក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ក្នុងការចូលរួមលើកកម្ពស់សុវត្ថិភាព​និងសុខភាពការងារ ព...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សានៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមាន កសិដ្ឋាន ស៉ីនេ ហ្វាម (SYNE FARM) និងកសិដ្ឋាន ឌី ភី។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ន។ ជំនួបជាមួយអ្នកសារព័ត៌មាន គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់ និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអាជីព និងមិនមែនអាជីពផ្សេងៗ ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ការជួបជុំនាថ្ងៃនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាជីពសារព័ត៌មានកាន់តែល្អប្រសើរ ជាពិេសសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នេះ។