លោ ថោង ខុន ចុះហត្ថលេខាលើអនុស្សារណៈលើការបណ្តុះបណ្តលធនធានមនុស្សជាមួយសាកលវិទ្យាល័យរបស់ចិន
(ទីក្រុងណានីង ខេត្តក្វាងស៊ី-ចិន)៖ ក្នុងឱកាសនៃដំណើរចូលរួមពិពណ៌ចិន-អាស៊ានលើកទី១៦ នៅទីក្រុងណានីង លោករដ្ឋមន្ត្រី ថោង ខុន បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ជាមួយ នឹងសាកលវិទ្យាល័យហេណានណកម៉ល (Henan Normal University)។
ការចុះហត្ថលេខានេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងណានីង។
ខ្លឹមសារនៃអនុស្សារណៈបានគូសបញ្ជាក់អំពីខ្លីមសារៈ សំខាន់ស្តីអំពីការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ចូលរួមជំរុញ ការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំ នាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។
កម្មវិធីសិក្សាពីចម្ងាយសម្រ...








