ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា ៖ មន្ត្រីទាំងអស់ចៀសឲ្យផុតអំពើពុករលួយ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តអភិបាលកិច្ចល្អ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា ៖ មន្ត្រីទាំងអស់ចៀសឲ្យផុតអំពើពុករលួយ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តអភិបាលកិច្ចល្អ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ឆ្នាំង៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញមន្ត្រីក្រោមឱវាទខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព ត្រូវធ្វើខ្លួនឱ្យបានស្អាតស្អំ វៀរចាកអំពើពុករលួយគ្រប់រូបភាព។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ ។ ប្រធាទបទវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពចំពោះមុខ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ។ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ  បានឲ្យដឹងថា  បច្ចុប្បន្នក្រសួងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុក្រឹត្យស្តីពីការកែសម្រួល និងប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដើម្បីឆ្លើយតបនឹងអភិបាលកិច្ចល្អ ហើយនៅពេលបញ្ចប់ ឯកសារទាំងអស់នេះនឹងផ្តល់វិសាលភាពដល់ក្រសួង ក្ន...
គណៈកម្មការមូលបត្រកម្ពុជា-ថៃ បង្កើតការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន

គណៈកម្មការមូលបត្រកម្ពុជា-ថៃ បង្កើតការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  គណៈកម្មការមូលបត្រកម្ពុជា-ថៃ នឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប (Depositary Receipt) ដែលជាប្រភេទមួយនៃមូលបត្រតំណាងឱ្យមូលបត្រដើមដែលបានចុះបញ្ជីលក់ ។ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈកម្មការមូលបត្រថៃ ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ គោលបំណងបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងនិយ័តករទាំងពីរពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប ដែលជាប្រភេទមួយនៃមូលបត្រតំណាងឱ្យមូលបត្រដើមដែលបានចុះបញ្ជីលក់ និងកំពុងជួញដូរនៅទីផ្សារមូលបត្រប្រតិស្រុតបរទេស បន្ថែមលើ MOU ស្តីពី “កិច្ចសហប្រតិបត្តិការ ការប្រឹក្សា និងការផ្លាស់ប្តូរព័ត៌មាន” ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៤។ សូមបញ្ជាក់ថា ការចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមដោ...
កូរ៉េខាងត្បូងវិនិយោគប្រាក់៨៨ពាន់លានវ៉ុនលើគម្រោងអភិវឌ្ឍន៍សព្វាវុធកម្ទេចយានដ្រូន

កូរ៉េខាងត្បូងវិនិយោគប្រាក់៨៨ពាន់លានវ៉ុនលើគម្រោងអភិវឌ្ឍន៍សព្វាវុធកម្ទេចយានដ្រូន

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយនៅថ្ងៃពុធ ទី១៨ ខែកញ្ញានេះថា កូរ៉េខាងត្បូងបានបោះទុកជាទឹកប្រាក់ប្រមាណ៨៨ពាន់លានវ៉ុន ស្មើនឹង៧៤លានដុល្លារអាមេរិក ក្នុងការវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធសម្រាប់កម្ទេចយានដ្រូន ។ លោក Song Chang-soon មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលកម្មវិធីអភិវឌ្ឍន៍វិស័យការពារជាតិកូរ៉េខាងត្បូង ហៅកាត់ថា DAPA បាននិយាយថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធសម្រាប់កម្ទេចយានដ្រូន នឹងចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខ ។ លោក Song Chang-soon បានបន្ថែមថា ការបោះទុនទឹកប្រាក់វិនិយោគនេះ ត្រូវបានធ្វើឡើងខណៈដែលកូរ៉េខាងត្បូង មានការព្រួយបារម្ភពីកូរ៉េខាងជើង ដែលបានបញ្ជូនយានដ្រូនឈ្លបយកការណ៍ចូលទឹកដីកូរ៉េខាងត្បូង ដូចជាកាលពីឆ្នាំ២០១៧ជាដើម ៕...
អភិបាលខេត្តកំពង់ឆ្នាំងរងការចោទប្រកាន់ថា៖យកដីរដ្ឋនិងដីបន្ទាយទាហានចំនួន៨កន្លែងជាកម្មសិទ្ធិផ្ទាល់ខ្លួន

អភិបាលខេត្តកំពង់ឆ្នាំងរងការចោទប្រកាន់ថា៖យកដីរដ្ឋនិងដីបន្ទាយទាហានចំនួន៨កន្លែងជាកម្មសិទ្ធិផ្ទាល់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងរងនូវកាចោទពីលោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ថា យកដីរដ្ឋនិងដីបន្ទាយទាហានចំនួន៨កន្លែងជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ យោងតាមអាខោនហ្វេសប៊ុកលោកWilliam Gaungបានឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះថាដីរដ្ឋ ដីបន្ទាយទាហាន ៨ កន្លែង ត្រូវបានលោក ឈួរ ច័ន្ធឌឿន អភិបាលខេត្តកំពង់ឆ្នាំង លេបយកមកធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ។ ក្រោយសមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោកបេីកការស៊េីបអង្កេត២ខែកន្លងមក យេីងបានពិនិត្យឃេីញបញ្ហាស្មោគគ្រោកថ្មីៗបន្ថែមទៀតដែលកំពុងសំងំក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីករណីមុនយេីងខ្ញុំបានស្រាវជ្រាវរកឃេីញ ម្ដងហេីយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋទៅអោយក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី ។ ករណីមុនគឺបន្ទាប់ពីយេីងខ្ញុំរាយ...
លោក ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នាការពារសន្តិភាពនិងថែរក្សាសមិទ្ធផលជាតិ

លោក ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នាការពារសន្តិភាពនិងថែរក្សាសមិទ្ធផលជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់កងទ័ពជើងគោករួមកម្លាំងសាមគ្គី ការពារសន្តិភាពតស៊ូប្រឆាំងអំពើក្បត់ជាតិ ក្រោមរូបភាពបដិវត្តន៍ពណ៌ និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោ បាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពកាន់តែច្រើនថែមទៀតសម្រាប់ប្រជាជន និងប្រទេ សកម្ពុជា។ ការអំពាវនាវរបស់ លោក រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីចុះសំណេះសំណាលនិងសាកសួរសុខទុក្ខ នាយទាហាននាយទា ហានរង និងពលទាហានដែលកំពុងបម្រើការនៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតនៅក្នុងឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញាឆ្នាំ២០១៩ដើម្បីអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌធំ ដែលនឹងចូលមកដល់នៅចុងខែនេះ។ លោក ប៉ាន សូរស័ក្តិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជ...
គ្រូពេទ្យថៃព្យាយាមសង្គ្រោះសត្វខ្លា ដែលងាប់ជាបន្តបន្ទាប់ក្រោយប្តូរទីតាំង

គ្រូពេទ្យថៃព្យាយាមសង្គ្រោះសត្វខ្លា ដែលងាប់ជាបន្តបន្ទាប់ក្រោយប្តូរទីតាំង

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post បានចុះផ្សាយថា ក្រុមគ្រូពេទ្យរបស់ប្រទេសថៃ កំពុងព្យាយាមជួយសង្គ្រោះសត្វខ្លារាប់សិបក្បាល ដែលឈឺនិងងាប់ជាបន្តបន្ទាប់ ក្រោយពីក្រុងអាជ្ញាធរបានផ្លាស់ប្តូរទីលំនៅរបស់ពួកវា ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅ ក្រុមអាជ្ញាធរថៃ បានសម្រេចផ្លាស់ប្តូរទីតាំងសត្វខ្លាប្រមាណជិត១៥០ក្បាល ចេញពីប្រាសាទពុទ្ធសាសនាមួយកន្លែងនៅភាគខាងលិចនៃទីក្រុងបាងកក ដោយសារសម្ពាធសកលដែលកើតឡើងពីភ្លើងឆេះព្រៃ ។ ក្រុមគ្រូពេទ្យបាននិយាយថា ជាងពាក់កណ្តាលនៃសត្វខ្លាជិត១៥០ក្បាល បានងាប់ជាបន្តបន្ទាប់ ដោយប្រព័ន្ធស៊ាំនៃសត្វខ្លាទាំងនោះបានធ្លាក់ចុះខ្សោយ ខណៈដែលទៅរស់នៅក្នុងទីកន្លែងដែលមិនមែនជាកន្លែងកំណើតរបស់ពួកវា ៕...
មន្រ្តីកាំកុងត្រូលខេត្តតាកែវ៖ព្រមាន​អាជីវករ​ បើលក់​អំបិល​គ្មាន​ជាតិ​អ៊ីយ៉ូត​​នឹង​ត្រូវរឹបអូស

មន្រ្តីកាំកុងត្រូលខេត្តតាកែវ៖ព្រមាន​អាជីវករ​ បើលក់​អំបិល​គ្មាន​ជាតិ​អ៊ីយ៉ូត​​នឹង​ត្រូវរឹបអូស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ​តាកែវ​៖​ មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ​ និងមន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ បាន​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​​ដាក់​លក់​នៅ​ក្នុង​ផ្សារ​តាកែវ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​នេះ​ រក​ឃើញ​ក្រុមហ៊ុន​អំបិល​ចំនួន​២​ ​មិន​បាន​ដាក់​បញ្ចូល​នូវ​សា​ធាតុ​ អ៊ី​យ៉ូ​ដ​ ដែល​ផ្ដល់​សារសំខាន់​​ដល់​ការ​រីក​លូតលាស់​រាង​កាយ​ បញ្ញា​ស្មារតី​របស់​កុមារ​ និង​មនុស្ស​គ្រប់​វ័យ​។​ ​ លោក​ ប៉ោ​ លាង​គង់​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ បាន​បញ្ជាក់​ថា​ មន្ត្រី​ជំនាញ​កាំកុងត្រូល​ បាន​រក​ឃើញ​អំបិល​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​២​ គឺ​ក្រុមហ៊ុន​ ទា​ គី​ម​ហួរ​ និង​ក្រុមហ៊ុន​ ឡូ​ម៉ា​ មិន​មាន​ដាក់​សា​ធាតុ​អ៊ី​យ៉ូ​ដ​ នៅ​ក្នុង​អំបិល​នោះ​ទេ​។​ ​​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់អាជីវករ និង​ក្រុមហ៊ុន​ទាំង​២​ខាងលើ​ ឲ្យ​នាំ​យក​អំបិល​ដែល​មាន​ដាក់​សា​ធាតុ​ អ៊ី​យ៉ូ​ដ​ មក​ចែកចាយ​លក់​លើ​ទីផ្សារ​ឡើង​វិញ​ កុំ​នាំ​យក​អំបិល​ដែល​ក...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ចុះសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្មនៅថៃ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ចុះសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្មនៅថៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសថៃ៖ លោកកៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី រួមជាមួយ លោក គង់ វណ្ណៈ ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅបំពេញទស្សនៈកិច្ចសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្ម នៅកសិដ្ឋានមួយចំនួននៅប្រទេសថៃ។ ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០១៩ កៅ ថាច និងសហការី បានចុះពិនិត្យមើលអំពីបច្ចេកទេសដ៏ទំនើបនៃវិធីចិញ្ចឹមត្រីទីឡាប់យ៉ា ត្រីអណ្តែង ត្រីរ៉ស់ និងបង្កងជាដើម នៅនាយកដ្ឋានចំណីអាហារ វារីវប្បកម្ម និងធនធានជីវចម្រុះ (Department of Food, Agriculture, and BioResources) នៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន (Asian Institute of Technology) ផងដែរ។ លោក កៅ ថាច បានបញ្ជាក់ថា ការបំពេញទស្សនៈកិច្ចសិក្សានៅប្រទេសថៃនេះ បានផ្តល់នូវបទពិសោធន៍ និងគំរូអាជីវកម្មល្អៗសម្រាប់ជាមូលដ្ឋានដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វ...
តម្លៃប្រេងចាប់ផ្តើមកើនឡើង ក្រោយពីស្ថានីយ៍ប្រេងអារ៉ាប៊ី សាអូឌីត រងការវាយប្រហារ

តម្លៃប្រេងចាប់ផ្តើមកើនឡើង ក្រោយពីស្ថានីយ៍ប្រេងអារ៉ាប៊ី សាអូឌីត រងការវាយប្រហារ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ចាប់ផ្តើមស្ទុះងើបឡើងហើយ កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះ ក្រោយពីស្ថានីយ៍បូមប្រេងពីរកន្លែងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានទទួលរងនូវការវាយប្រហារដោយយានដ្រូនមិនស្គាល់ប្រភព ។ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានកើនឡើង ៧.៨៤ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ស្មើនឹងកំណើន ១៣% ដល់តម្លៃ ៦៨.០៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានចំណុះ ១៥៩ លីត្រ ។ តម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក បានកើនឡើង ៥.៦១ ដុល្លារក្នុងមួយបារ៉ែល ស្មើនឹងកំណើន ១០.២% ដល់តម្លៃ ៦០.៤៦ ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឥន្ធនៈនៅតំបន់អាស៊ីបានកើនឡើង ១០% ដល់តម្លៃ ៦៦ ដុល្លារក្នុងមួយបារ៉ែល ៕...
កម្ពុជាទទួលបានគម្រោងវិនិយោគ មានទុនប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក

កម្ពុជាទទួលបានគម្រោងវិនិយោគ មានទុនប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគថ្មី ដែលវិនិយោគលើវិស័យផ្សេងៗគ្នា មានទុនសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនឈរលំដាប់លេខ១ ក្នុងគម្រោងវិនិយោគពីបរទេស។ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងការជំរុញវិនិយោគ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ លោកអគ្គលេខាធិការរងបានបញ្ជាក់ថា ដោយកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជាប្រទេសដែលមានរាជរដ្ឋាភិបាលជាអ្នកជំរុញគាំទ្រ និងផ្តល់ការចូលរួមការអភិឌ្ឍសេដ្ឋកិច្ច នៃវិស័យឯកជន ជាពិសេសច្បាប់វិនិយោគកម្ពុជាមានកិច្ចការពារ និងមានកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រទេសជាមិត្តបន្ថែមទៀត ការធានាដល់វិនិយោគរបស់ក្រុមហ៊ុននីមួយៗមានភាពជឿជាក់ ...