ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

Facebook និងTwitter ចោទប្រកាន់ចិនពីបទប្រើគណនីក្លែងក្លាយក្នុងការបំផ្លាញក្បួនបាតុកម្មនៅហុងកុង

Facebook និងTwitter ចោទប្រកាន់ចិនពីបទប្រើគណនីក្លែងក្លាយក្នុងការបំផ្លាញក្បួនបាតុកម្មនៅហុងកុង

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនប្រព័ន្ធបណ្តាញសង្គម Facebook Inc និងTwitter Inc បានចោទប្រកាន់ប្រព័ន្ធបណ្តាញសង្គមដែលគាំទ្រដោយរដ្ឋាភិបាលចិន ពីបទប្រើប្រាស់គណនីក្លែងក្លាយតាមប្រព័ន្ធ Facebook និងTwitter ដើម្បីធ្វើឲ្យក្បួនបាតុកម្មនៅទីក្រុងហុងកុងចុះខ្សោយ ។ នៅពេលបច្ចុប្បន្ននេះ ទាំងក្រុមហ៊ុនប្រព័ន្ធបណ្តាញសង្គម Facebook Inc និងទាំងTwitter Inc បានបិទប្រតិបត្តិការបណ្តាញសង្គមរបស់ខ្លួនទាំងស្រុងនៅប្រទេសចិន ដោយទុកប្រតិបត្តិការតែនៅទីក្រុងហុងកុងប៉ុណ្ណោះ ។ Twitter បានឲ្យដឹងថា ខ្លួនបានផ្អាកគណនីចំនួន៩៣៦បន្ថែមទៀត ដែលអាចជាគណនីបង្កើតឡើងដោយក្រុមបណ្តាញសង្គមដែលគាំទ្រដោយរដ្ឋាភិបាលចិន ក្រោយពីបានផ្អាកគណនីប្រមាណជាង២០០០០០គណនីលើប្រព័ន្ធបណ្តាញសង្គមមួយនេះ ៕...
ព័ត៌មានរូបភាព អំពីបេក្ខជន​មាន​បញ្ហា​សុខភាព ​ប្រឡងបាក់​ឌុប ថ្ងៃទី​២

ព័ត៌មានរូបភាព អំពីបេក្ខជន​មាន​បញ្ហា​សុខភាព ​ប្រឡងបាក់​ឌុប ថ្ងៃទី​២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សកម្មភាព របស់បេក្ខេជន មានបញ្ហាសុខភាព ប្រឡងបាក់ឌុបថ្ងៃទី២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។    
ក្រសួងទេសចរណ៍៖ ផ្នែកឯកជនព្រមទាំងសមាគមត្រូវរួមគ្នា ដើម្បីពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍

ក្រសួងទេសចរណ៍៖ ផ្នែកឯកជនព្រមទាំងសមាគមត្រូវរួមគ្នា ដើម្បីពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយផ្នែកឯកជន ដើម្បីពង្រឹងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងមន្ត្រីជំនាញក្រសួង ក្រោមប្រធានសមាគមក្នុងឧស្សាហកម្មទេសចរណ៍ រសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ។ កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទី និងភារកិច្ចផ្នែកឯកជន និងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ក្នុងការចូលរួម ជាមួយក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពឧស្សាហកម្ម សេវាកម្មទេសចរណ៍ និងការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នា។ ព្រោះផ្នែកឯកជនដើរតួនាទីសំខាន់ធ្វើជាស្ពានសម្រាប់ពាំនាំនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរកសុីរបស់ផ្នែកឯកជន បញ្ជូនមកក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងមានវិធានការដោះស្រាយឲ្យបានសមស្រប ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីថោង ខុន បានមានប្រសាសន៍ថា មន្ត្រីជំនាញក្រសួងត្រូវបន្...
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជាថា៖ នឹងផ្តល់ជំនួយដល់កម្ពុជាសម្រាប់វិស័យជលផលនិងប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជាថា៖ នឹងផ្តល់ជំនួយដល់កម្ពុជាសម្រាប់វិស័យជលផលនិងប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  នៅព្រឹកថ្ងៃទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានចប់អណត្តិជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា។ លោក George Edgar បានមានប្រសាន៍ពីការងារ និងសមិទ្ធផលសំខាន់ៗរបស់ឯកឧត្តមនៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ បានបំពេញការងារជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជា។ លោក  ធ្លាប់ធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជាហើយបានរស់នៅកម្ពុជារយៈពេល៧ឆ្នាំមកហើយ។ លោក George Edgar បានបញ្ជាក់អំពីការងារសំខាន់ៗ ដែល EU បានជំរុញជាពិសេសលើវិស័យកសិកម្មដែលជាអត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ហើយ EU និងប្រកាសជួយដល់កម្ពុជានៅថ្ងៃពុធខាងមុខនេះ នូវទឹកប្រាក់ជាង១០០លានដុល្លារសម្រាប់វិស័យជលផល ដែលជាវិស័យមួយដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះវិស័យនេះ រ...
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគម CCA នឹងរួមគ្នាអប់រំអាជីវករឲ្យយល់ពីគ្រឿងសម្អាងក្លែងក្លាយ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគម CCA នឹងរួមគ្នាអប់រំអាជីវករឲ្យយល់ពីគ្រឿងសម្អាងក្លែងក្លាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងកម្ពុជា (CCA) នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដល់អាជីវករដែលកំពុងប្រកបរបរលក់គ្រឿងសម្អាង ដើម្បីរួមចំណែកទប់ស្កាត់ការហូរចូល និងចែកចាយគ្រឿងសម្អាងក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា។ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងជំនួបពិភាក្សារវាង លោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងឧកញ៉ា អ៊ុច សម្បត្តិ ប្រធានសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA និងសហការី នៅឯទីស្ដីការក្រសួមមហាផ្ទៃ។ នៅក្នុងជំនួបនេះ ភាគីទាំង២ បានព្រមព្រៀងនូវ ៣ចំណុចសំខាន់ៗរួមមាន៖ រៀបចំឲ្យមានការចុះកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នាលើវិស័យគ្រឿងសម្អាង, កិច្ចសហការគ្នាដើម្បីបើកវគ្គបណ្ដុះបណ្ដាល ដល់ផលិតករក្នុងវិស័យគ្រឿងសម្អា...
លោកស៊ុន ចាន់ថុល ដាក់ចេញ៧ចំណុច​​ពង្រឹងការ​អនុវត្តតួនាទី ​ភារកិច្ចនិង​ក្រម​សីលធម៌របស់មន្ត្រី​ក្រោម​ឱវាទ

លោកស៊ុន ចាន់ថុល ដាក់ចេញ៧ចំណុច​​ពង្រឹងការ​អនុវត្តតួនាទី ​ភារកិច្ចនិង​ក្រម​សីលធម៌របស់មន្ត្រី​ក្រោម​ឱវាទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រ​សួង​សាធារការ និង​ដឹង​ជញ្ជូន​ នៅថ្ងៃទី១៩ ខែសីហា នេះ បាន​ដាក់ចេញ​នូវ​សេចក្ដី​ណែនាំ​ចំនួន ៧ ចំណុច​ដល់​មន្ត្រី​ក្រោម​ឱវាទរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ​ដើម្បី​អនុវត្ត​ការងារ​ភារកិច្ច ប្រ​កប​ដោយ​ក្រម​សីល​ធម៌។ សូមបញ្ជាក់ថា​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ មានមន្ត្រី​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​ម្នាក់​បានប្រព្រឹត្ត​នូវកំហុសឆ្គង​ តាមរយៈ​ការប្រើ​ប្រាស់​ អាកប្បកិរិយា​ មិនសមរម្យ​ ដោយបាន​យក​ជើង​ចង្អុល​​​ស្លាក​​លេខ​រថយន្ត​​អ្នក​ទៅ​ទទួលសេវា​ ក្នុងពេល​ផ្តល់សេវា​ជូនប្រជាពលរដ្ឋ។ យោងតាមសេចក្តីណែនាំចុះហត្ថលេខា ដោយរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រាប់មន្ត្រី​ក្រ​សួង​អនុវត្ត​​ដូច​ខាង​​ក្រោម៖ ១. ត្រូវ​បំពេញ​តួនាទី​បម្រើ​ប្រ​ជា​ពល​រដ្ឋ​ប្រ​កប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ ភាព​ស្មោះត្រង់ សេចក្ដី ថ្លៃថ្នូរ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់។ ២. ត្រូវ​ប្រកាន់​ខ្ជាប់ឥរិយាបទ​ជាមន្ត្រ...
ចាប់ពីឆ្នាំ២០២០ កំណើនផលិតនិងគុណភាពទំនិញក្នុងវិស័យឧស្សាហកម្មកាត់ដេរនឹងកើនឡើង

ចាប់ពីឆ្នាំ២០២០ កំណើនផលិតនិងគុណភាពទំនិញក្នុងវិស័យឧស្សាហកម្មកាត់ដេរនឹងកើនឡើង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កំណើនផលិតនិងគុណភាពទំនិញក្នុងវិស័យឧស្សាហកម្មកម្ពុជា នឹងកើនឡើងចាប់ពីឆ្នាំ២០២០ខាងមុខ ខណៈប្រតិទិនឈប់សម្រាក របស់មន្រ្តីរាជការ និយោជិត កម្មករត្រូវបានកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា ចំពោះដំណឹងនៃការកាត់បន្ថយថ្លៃឈប់សម្រាក ការងាររបស់មន្រ្តីរាជការ និយោជិត កម្មកររបស់រាជរដ្ឋាភិបាល គឺជាផែនការកំណែទម្រង់សេដ្ឋកិច្ចបែបទូលំទូលាយ ដើម្បីធានាភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ហើយយន្តការនេះនឹងជួយជំរុញបរិមាណផលិតកម្មរបស់រោងចក្រ សហគ្រាស មានវិសាលភាពខ្ពស់ជាងមុន។ លោកបានថ្លែងបញ្ជាក់ទៀតថា នៅឆ្នាំ២០២០ វិស័យឧស្សាហកម្មកាត់ដេរកម្ពុជានឹងមានកំណើនខ្ពស់ទាំងសង្វាក់ផលិតកម្មនិងការបញ្ជាទិញ ដោយសារតែរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងលើកកម្ពស់វិជ្ជាជីវៈជំនាញដល់កម្មករកាត់ដេរទាំងមូល។ លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានសាទរចំពោះ ការកា...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សួរសុខទុក្ខព្រឹទ្ធាចារ្យ ប៊ូ ថង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សួរសុខទុក្ខព្រឹទ្ធាចារ្យ ប៊ូ ថង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។ លោក ថោង ខុន បានសម្តែងនូវការនឹករលឹក និងថ្លែងអំណរគុណចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ជារៀមច្បង និងជាឥស្សរជនមួយរូបដែលមួយជីវិតរបស់លោកបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយពុំខ្លាចនឿយហត់។ លោករដ្ឋមន្ត្រីក៏បានជូនពរលោកតាព្រឹទ្ធាចារ្យ ប៊ូ ថង សូមឱ្យមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។ លោកតា ព្រឹទ្ធាចារ្យ ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងគណៈប្រតិភូ បានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកសួរសុខទុក្ខដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត សណ្តានចិត្ត និងការគោរពស...
សម្តេចតេជោថា ៖សេដ្ឋកិច្ចនៅកម្ពុជាស្ថិតក្នុងភាពរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺក្នុងរង្វង់ ៧%

សម្តេចតេជោថា ៖សេដ្ឋកិច្ចនៅកម្ពុជាស្ថិតក្នុងភាពរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺក្នុងរង្វង់ ៧%

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ផ្តោតសំខាន់ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងវៀតណាម ព្រមបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅប្រទេសវៀតណាម និងក្នុងប្រទេសកម្ពុជា។ លោកលេខាមជ្ឈិមបក្ស បានមានប្រសាសន៍ថាគាត់មានការរីករាយដែលបានឃើញពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ។ លោកពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយ នឹងបន្តការពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសទៀតគឺការអភិវឌ្ឍព្រំប្រទល់នៃប្រទេសទាំងពីរ។ សម្តេចតេជោបានមានប្រសាសន៍ថា ទំនាក់ទំនងនៃប្រទេសទាំងពីរមិនត្រឹមតែវិស័យការទូតប៉ុណ្ណោ...
កំណើនពាណិជ្ជកម្មជប៉ុន-អាមេរិក កើនឡើង១៥%កាលពីខែកក្កដា កន្លងទៅ

កំណើនពាណិជ្ជកម្មជប៉ុន-អាមេរិក កើនឡើង១៥%កាលពីខែកក្កដា កន្លងទៅ

ព័ត៌មានទាន់ហេតុការណ៍
យោងតាមស្ថិតិក្រសួងហិវញ្ញវត្ថុរបស់ប្រទេសជប៉ុន បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ បានបង្ហាញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ក្នុងរយៈពេលពេញមួយខែកក្កដា ឆ្នាំ២០១៩នេះ បានកើនឡើង១៥% ដែលជាកំណើនខ្ពស់បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ។ ស្ថិតិដដែលបានបន្តថា ក្នុងរយៈពេលពេញមួយខែដូចគ្នានេះ កំណើននៃការនាំទំនិញពីអាមេរិកចូលទីផ្សារជប៉ុនបានកើនឡើង៣.៥% ហើយកំណើននៃការនាំចេញពីជប៉ុនចូលទីផ្សារអាមេរិកបានកើនឡើង៨.៤% ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង៥៧៩.៤ពានលានយ៉េនជប៉ុន ស្មើនឹងទឹកប្រាក់៥.៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមួយខែ ។ កំណើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងជប៉ុន និងអាមេរិកនេះ បានកើនឡើងមុនពេល ដែលលោក Toshimitsu Motegi រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសប៉ុននឹងជួបចរចាជាមួយ លោក Robert Lightizer អ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃពុ...