ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិសន្តិបណ្ឌិត ស សុខា ជំរុញអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្ដល់ឱកាសដល់ស្ត្រីឱ្យបានច្រើន ក្នុងការផ្ដល់តួនាទីភារកិច្ចការងារ

អភិសន្តិបណ្ឌិត ស សុខា ជំរុញអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្ដល់ឱកាសដល់ស្ត្រីឱ្យបានច្រើន ក្នុងការផ្ដល់តួនាទីភារកិច្ចការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្ដល់នូវឱកាសឲ្យកាន់តែច្រើនដល់ស្ត្រី ដែលមានសមត្ថភាព ក្នុងការផ្ដល់តួនាទីភារកិច្ចការងារឱ្យពួកគេ ហើយការជ្រើសរើសនេះ ត្រូវធ្វើប្រកបដោយតម្លាភាព ។ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ បើទោះបីនាពេលបច្ចុប្បន្ន ចំនួនស្ត្រីបម្រើការងា ឬមានតួនាទីក្នុងថ្នាក់ដឹកនាំច្រើនជាងបណ្ដាក្រសួងស្ថាប័នផ្សេងក៏ដោយ ប៉ុន្តែចំនួននេះ នៅមិនទាន់មានការឆ្លើយតបទៅនឹងអ្វីដែលហៅថា សមភាពយេនឌ័រ ។ អភិសន្តិបណ្ឌិត បន្តថា ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះឲ្យក្រសួង ត្រូវពិនិត្យមើលតួនាទីការងារណាមួយ ដែលមិនមានការប្រឈមចំពោះស្ត្រ...
អបអរសាទរ “មន្ទីរពេទ្យបង្អែកខេត្តសៀមរាប” ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ឆ្នាំ២០២៤

អបអរសាទរ “មន្ទីរពេទ្យបង្អែកខេត្តសៀមរាប” ជាប់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ២ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣គំរូ ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឆ្នាំ២០២៤ អង្គភាពចំនួន ១ ០៤៧ បានដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ក្នុងកម្រិតមត្តេយ្យសិក្សា និងវិទ្យាល័យ សម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។ អង្គភាពនីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃដំណាក់កាលថ្នាក់ក្រុង ស្រុក ខណ្ឌ ដំណាក់កាលថ្នាក់រាជធានី ខេត្ត និងដំណាក់កាលថ្នាក់ជាតិ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ផ្លូវការចុងក្រោយ។ នៅពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។ "មន្ទីរពេទ្យបង្អែកខេត្តសៀមរាប" ត្រូវបានប្រកាសជាប់ជ័យល...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជួបពិភាក្សាលើការងារកិច្ចសហការវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងក្របខណ្ឌអាស៊ាន

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជួបពិភាក្សាលើការងារកិច្ចសហការវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងក្របខណ្ឌអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតិជូនលោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៥ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងក្របខណ្ឌអាស៊ាន។...
ឯកឧត្ដមបណ្ឌិត កៅ ថាច  រួមទាំងសហការីបានអនុញ្ញាតឱ្យ ក្រុមវិនិយោគិនអាម៉េរិក ចូលសំដែងការគួរសម និងជួបពិភាក្សាគ្នាលើគម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងការងារផ្សេងទៀត

ឯកឧត្ដមបណ្ឌិត កៅ ថាច រួមទាំងសហការីបានអនុញ្ញាតឱ្យ ក្រុមវិនិយោគិនអាម៉េរិក ចូលសំដែងការគួរសម និងជួបពិភាក្សាគ្នាលើគម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងការងារផ្សេងទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីស្នាក់ការកណ្ដាលធនាគារARDB៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) រួមទាំងសហការីបានអនុញ្ញាតឱ្យ ក្រុមវិនិយោគិនអាម៉េរិក ចូលសំដែងការគួរសម និងជួបពិភាក្សាគ្នាលើគម្រោងវិនិយោគពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងការងារផ្សេងទៀត ជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។...
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតអបអរសាទរ គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតអបអរសាទរ គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងការងារ៖ ការបង្កើតកម្លាំងពលកម្មជំនាញ ដែលមានសមត្ថភាព និងផលិតភាពខ្ពស់ គឺជាអាទិភាពសម្រាប់ឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត

រដ្ឋមន្ត្រីក្រសួងការងារ៖ ការបង្កើតកម្លាំងពលកម្មជំនាញ ដែលមានសមត្ថភាព និងផលិតភាពខ្ពស់ គឺជាអាទិភាពសម្រាប់ឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីគន្លឹះសំខាន់ៗនៃកំណែទម្រង់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ដែលជាអាទិភាពរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញផលិតភាពនៃកម្លាំងពលកម្មដែលជាធនធានមានសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាពដែលក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ជាពិសេសការពង្រឹងលើវិស័យ TVET និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង វិស័យបច្ចេកទេស ឧស្សាហកម្ម ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការគូសបញ្ជាក់នូវគន្លឹះសំខាន់ៗនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ Widiyanti Putri Wardhana រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌូនេស៊ី។...
ធុរជនជប៉ុនប្រមាណ៤០ក្រុមហ៊ុន ចុះស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

ធុរជនជប៉ុនប្រមាណ៤០ក្រុមហ៊ុន ចុះស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ព...
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមសនិ្នសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមសនិ្នសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានចូលរួមសនិ្នសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជាសន្និសីទរបស់(CDRI)វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥។ ប្រធានបទ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៥ យុទ្ធសាស្រ្តកំណេីនថ្មីរបស់កម្ពុជាៈ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព»។ ជាមួយនឹងបំណងប្រាថ្នាចង់បាន "កម្ពុជាមានកំណេីនសេដ្ឋកិច្ចប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្ត្រកំណើនមានគុណភាពរយៈពេល វែងក្នុងបរិការណ៍ដែលមានភាពមិនច្បាស់លាស់"។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ថ្លែងក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងការពេញចិត្តចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការគាំទ្រពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងការបន្តកំណែទម្រង់ផ្ទៃក្នុង ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រួចការងារការទូត ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាព កិត្តិនាមរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយស្មើមុខ ស្មើសិទ្ធិ លើឆាកតំបន់ និងអន្តរជាតិ។ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រយៈពេលពីរថ្ងៃ ដោយបានចាប់ផ្ដើមដំណើរការ...