អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែងមានជីវភាពខ្វះខាតគ្មានដីឬគ្មានផ្ទះស្នាក់នៅ
ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែងមានជីវភាពខ្វះខាតគ្មានដីឬគ្មានផ្ទះស្នាក់នៅ។
ការចូលរួមឧបត្ថម្ភថវិកានេះបានធ្វើឡើងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយាគឺ អ្នកឧកញ៉ា ទៀង ផល្លា សុទ្ធសឹងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ហើយត្រូវបានគេស្គាល់ថា ជាធុរជនដ៏លេចធ្លោព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយិកា នៃក្រុមហ៊ុនកសិដ្ឋានចិញ្ចឹមគោ ឌីភី (DP MAJAS CHAMKA Co., Ltd.) ដែលនាពេលបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមគោសាច់រាប់ពាន់ក្បាល...








