ក្រុមពលរដ្ឋស្នើសុំទៅអភិបាលខេត្តកពតចាត់វិធានការលើ”ករណីកាស៊ីណូយីហោ សុខ គីមម៉េង បើកឲខ្មែរចូលលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមិនហ៊ានបង្រ្កាប”
កំពត:ក្រុមពលរដ្ឋស្នើសុំទៅអភិបាលខេត្តកពត ករណីកាស៊ីណូយីហោ សុខ គីមម៉េង បើកឲខ្មែរចូលលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្រ្កាប។
កាសុីណូជ្រកក្រោមស្លាកយីហោសុខ គីមម៉េង ត្រូវពលរដ្ឋនិង មន្ត្រីមួយចំនួនឲ្យដឹងថា កំពុងបើកបើកដៃអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងម៉ាសេរីដោយមិនញញើត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋានសោះឡើយ។
សេចក្តីរាយការណ៍ពីពលរដ្ឋនិងមន្ត្រីនៅទីនោះនិយាយថា ទីតាំង ស្ថិតនៅក្នុង ឃុំគ្រឹល ស្រុកកំពុងត្រាច ខេត្តកំពត បនល្បែងស៊ីសងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា សង្វៀនបញ្ជល់មាន់ បៀ និងបាល់ការ៉ាត់កំពុងបើកដំណើរការដោយសេរី ។
ប្រភពពីប្រជាពលរដ្ឋលេីកឡេីងថា កាសុីណូយីហោ សុខ គីមម៉េង មួយនេះពួកគាត់ឃេីញមានតែពលរដ្ឋខ្មែរចូលលេងល្បែងរហូតពពាក់ពពួនគ្នាយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញ្ញេីតអ្វីទាំងអស់ហាក់បីដូចប្រទេស។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក...








