ប្រទេសជិត៦០ បានបង្ហាញជំហគាំទ្រ ចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ
ប្រទេសចំនួនជិត៦០ប្រទេស បានបង្ហាញជំហក្នុងការគាំទ្រ និងចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ ។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី២២ ខែមិថុនានេះ។
លោកនាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន Denys Shmyhal កាលពីថ្ងៃពុធ លោកបានឲ្យដឹងថា ក្នុងនោះប្រទេសចំនួន៣០ បានធ្វើការចុះហត្ថលេខារួចរាល់ហើយ ក្នុងការបង្កើតគំនិតផ្តួចផ្តើមដើម្បីគាំទ្រដល់ អ៊ុយក្រែនក្នុងការកសាងសហគមន៍រស់នៅ ក្នុងការកសាងប្រទេសឡើងវិញ។
សូមរំលឹកថា សេចក្តីថ្លែងការណ៍របស់ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការងើបឡើងវិញនៃ ប្រទេសអ៊ុយក្រែនដែលធ្វើឡើងរយៈពេល ២ថ្ងៃក្នុងទីក្រុងឡុង ហើយក្នុងនោះប្រទេសទាំងឡាយ បានសន្យាផ្តល់ជំនួយសរុបប្រមាណជា ៤,៣ពាន់លានដុល្លាររួចមកហើយ
តាមផែនការប្រទេសអ៊ុយក្រែនកំពុងរៀបចំ ក្នុងការអនុវត្តគម្រោងកសាងសរុប ដែលមានចំនួនដល់ទៅ២១៤គម្រោងរួចមកហើយ ដោយសហការជាមួយនឹងដៃគូអន្តរជាត...








