ឯកឧត្តម ហេង សួរ៖ «ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»
ខេត្តបាត់ដំបង៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តធ្វើការងារក្នុងស្រុក គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតីតពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដោយពួកគេនឹងទទួលបាន «របបសន្តិសុខសង្គម» ដែលប្រៀបបាននឹងជីវិតថ្មី និងការធានារ៉ាប់រងយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ប័ណ្ណសមាជិក ប.ស.ស. មិនមែនគ្រាន់តែជាប័ណ្ណសម្គាល់ខ្លួនធម្មតានោះទេ ប៉ុន្តែវាគឺជា «អាវក្រោះ» ការពារសុខុមាលភាព។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ពេលបងប្អូនអតីតពលករទទួលបានការងារធ្វើក្នុងស្រុក នោះបងប្អូននឹងក្លាយជាសមាជិក ប.ស.ស. ហើយនឹងទទួលបានអត្ថប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន រួមមាន៖
- ទទួលបានការព្យាបាលដោ...








