លិខិតមិត្តអ្នកអាន!មន្ត្រីខេត្តព្រះវិហារទម្លាយរឿង ប្រធានមន្ទីរទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ!
លិខិតមមិត្តអ្នកអាន! ប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ ចាប កុយ ត្រូវមន្រ្តីរបស់ខ្លួនដាក់ការសង្ស័យថា ចំណេញធំពីការចំណាយលុយរដ្ឋរបស់ក្រសួងនិងមន្ទីរខ្លួន ខណៈមន្ត្រីខ្លះបានត្រឹមស្រក់ទឹកម៉ាត់ !
ព្រះវិហារ៖ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារនៅក្នុងឆ្នាំ២០២២នេះត្រូវមន្ត្រីនៅក្នុងខេត្តខ្សឹបឲ្យដឹងថា លោកប្រធានមន្ទីររូបនេះទទួលបានប្រាក់ចំណេញពីការចំណាយលុយរដ្ឋពីចន្លោះពី៧០០ទៅដល់ជិត៨០០លានរៀល លើការចំណាយថវិកាសរុបខ្ទង១ពាន់លានរៀល ដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្តរបស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ រួមនិងការជុសជុលអគារ ចាក់សាប រៀបចំប្រព័ន្ធ លូបង្ហូទឹកនៅក្នុងមន្ទីរផងដែរ។
លើសពីនេះមន្រ្តីមួយចំនួន ដែលនិយាយសុំលក្ខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា នៅឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧត្តុនិយមបានប្រគល់កិច្ចសន្យាអោយមន្ទីរ ធនធានទឹក និងឧត្តុនិយម ខេត្តព្រះវិហារអនុវត្តន៏ការងារជុសជុលនូវប្រព័ន្ធធារាស...








