ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ថ្នាក់ដឹកនាំ​​កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តំណាងដ៏ខ្ពង់ខ្ពស់ លោក​​ លូ គឹមឈន់ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ធុក ធារិទ្ធ ប្រធានការិយាល័យ គ្រប់គ្រងអាងនាវាសណ្តោងនៃនាយកដ្ឋាននាវាចរ-កណ្ណធារ និងសន្តិសុខ នៃកសស បានទទួលមរណៈភាពដោយរោគាពាធ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តំណាងដ៏ខ្ពង់ខ្ពស់ លោក​​ លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស ថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០២២ នេះបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ធុក ធារិទ្ធ ប្រធានការិយាល័យ គ្រប់គ្រងអាងនាវាសណ្តោង នៃនាយកដ្ឋាននាវាចរ-កណ្ណធារ និងសន្តិសុខ នៃ កសស ដែលបានទទួលមរណៈភាពដោយរោគាពាធ។...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅប្រទេសថៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅប្រទេសថៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ (APPF) នេះ។ ក្រៅពីនេះ កំឡុងពេលស្នាក់នៅនាទីក្រុងបាងកក សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាប្រទេសថៃ និងទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្ត និងថ្នាក់ដឹកនាំអង្គការ សភាមួយចំនួនទៀត សំដៅពង្រឹងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀត នឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ A...

លោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្តាំផ្ញើដល់ប្រជាជន នៃស្រុកកំពង់សៀម និង​ទូទាំងខេត្តកំពង់ចាមទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្តាំផ្ញើដល់ប្រជាជន នៃស្រុកកំពង់សៀម និង​ទូទាំងខេត្តកំពង់ចាមទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដោយត្រូវចូលរួមគាំទ្រសម្តេចតេជោ ដែលជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិរន្ត ដើម្បីរួមគ្នាឈានឆ្ពោះ ទៅទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាស លោក អញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ព្រះវិហារ នៅវត្តគង់វង្សរង្សី ហៅវត្តកោះកុក ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ខេត្តកំពង់ចាម ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។ ឆ្លៀតយកឱកាសនេះ លោក វេង សាខុន បានមានមតិសំណេះសំណាល ជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង

សង្គម និងកម្សាន្ត
កំំពង់ឆ្នំាង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣,៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង។ តាមការឲ្យដឹងពី លោក​ ស៊ុន សុវណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា គ្រោះធម្មជាតិដោយសារស្ថានភាពទឹកជំនន់ទន្លេ បណ្ដាលឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាជនមានចំនួន៥ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន២៥ឃុំ និងភូមិចំនួន១២៥ភូមិ ព្រមទាំងមានប្រជាកសិករចំនួន ៣៤៦០គ្រួសារ បានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២ ៦១០ហិចតា ស្មើនឹង១,៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត ហើយផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ សាកសួរសុខទុក្ខជូន...

ឯកឧត្តម សេរី កុសល អ្នកនយោបាយជើងចាស់ គាំទ្រ សម្តេចតេជោ ហ៊ុន សែន ដែលបាន​​អំពាវនាវឲ្យ កូនខ្មែរ ក្រោកឈរប្រឆាំង ទណ្ឌិត សម រង្ស៊ី

សង្គម និងកម្សាន្ត
ភ្នំពេញ៖  កិច្ចសម្ភាសន៍រវាងលោក ហៃ ស៊ីណា និង ឯកឧត្តម សេរី កុសល អ្នកនយោបាយជើងចាស់ ស្តីពី សម្តេចតេជោអំពាវនាវឲ្យ កូនខ្មែរ ក្រោកឈរប្រឆាំង ទណ្ឌិត សម រង្ស៊ីខាងក្រោម​នេះជាខ្លឹមសារវីដេអូទាំងស្រុង​ សូមអញ្ជើញទស្សនា៖​ https://youtu.be/oynjILQBU9Y

កិច្ចសម្ភាសន៍រវាងលោក ហៃ ស៊ីណា និង លោក សាម៉ន បណ្ឌិត្យ សមាជិកអចិន្រៃយ៍យុវជនក្រសួងព័ត៌មាន

សង្គម និងកម្សាន្ត
ភ្នំពេញ: កិច្ចសម្ភាសន៍រវាងលោក ហៃ ស៊ីណា និង លោក សាម៉ន បណ្ឌិត្យ សមាជិកអចិន្រៃយ៍យុវជនក្រសួងព័ត៌មាន: https://youtu.be/6uFIbQtotL8  

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពីការ ធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ:គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅកម្ពុជា របស់ប្រតិបត្ដិករល្បែងផ្សងសំណាង។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្នុងករណី ប្រតិបត្ដិករល្បែងផ្សងសំណាង មិនអនុវត្ដតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្ដិល្មើសទៅនឹងច្បាប់ ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្ដរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដជាធរមាន៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖...

ទីបំផុត លោកចៅក្រមសុវណ្ណរ័ត្ន បានសម្រេចទម្លាក់ចោល បទប្រកាន់ទាំងអស់ប្រឆាំងជនជាប់ចោទឈ្មោះ ឌួង ងៀប ហើយ​​

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោកចៅក្រម ស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ តុលាឆ្នាំ ឆ្នាំ ២០២២ បានប្រកាសសាលក្រម កំបាំងមុខ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោកឧកញ៉ា ឌួង ងៀប ជាប់ពាក់ព័ន្ធនឹង បទល្មើសក្លែងឯកសារ ឆបោក និង ចេញស្អែកស្អុយ ប្រព្រឹត្តនៅចន្លោះឆ្នាំ ២០១៨ និង ២០២០។ លោកចៅក្រមសុវណ្ណរ័ត្ន បានសម្រេចទម្លាក់ចោល បទប្រកាន់ទាំងអស់ប្រឆាំងជនជាប់ចោទឈ្មោះ ឌួង ងៀប ដោយមានតែ គាត់ មិនមានពិរុទ្ធភាព ដូចការចោទប្រកាន់រូបគាត់ ខាងលើ។ គួររំលឹកថា លោកឧកញ៉ាឌួង ងៀប គឺជាអតីត មន្ត្រីនគរបាលជាន់ខ្ពស់ ដែល មានឋានន្តរស័ក្តិ ជា ឧត្តមសេនីយ៍ផ្កាយ៣ និង ក៏ជាអ្នកវិនិយោគទុន ល្បីឈ្មោះម្នាក់ ផ្នែកអចលនទ្រព្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមឯកសាររបស់តុលាការ បានឱ្យដឹងថា: លោកឧកញ៉ា ឌួង ងៀប ត្រូវបានចាប់ និង ឃុំ ខ្លួន ជាបណ្តោះ អាសន្ន នៅក្នុងពន្ធនាគារពន្ធនាគារប៉េហ្ស៊ី (PJ) កាលពី...

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះបុគ្គលឈ្មោះ សម រង្សី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជា​​អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកស្រីសន្ធរ ទទួលបន្ទុកជួយឃុំទងត្រឡាច ខេត្តកំពង់ចាម រួមសហការី​​ សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះបុគ្គលឈ្មោះ សម រង្សី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពំជាតិ ហើយដែលមិនអាចនរណារំលោភបំពាន បានឡើយ។ លោកឧកញ៉ាបន្ថែមថា ក្នុងនាមខ្ញុំជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកស្រីសន្ធរ សូម​​ថ្កោលទោសយ៉ាងដាច់អហង្កានិងមិនអាចអត់ឱនឲ្យបានជាដាច់ខាតចំពោះ បុគ្គល សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថធ្ងន់ធ្ងរបំផុតលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

សង្គម និងកម្សាន្ត
ខេត្តពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ទី២៥ ខែតុលា ឆ្នាំ២០២២ នេះបានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។ តាមរបាយការណ៍របស់ លោក​ ចេង ឡៃ អភិបាលស្ដីទី នៃខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងទៅនេះ ខេត្តពោធិ៍សាត់បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹ...