ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារ

អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិង សត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារនៅថ្ងៃទី៣១ ខែមីនានេះ។​ អ្នកជំនួញខាងលើ​នេះគឺ ឈ្មោះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និង​លោកជំទាវ នង ស្រីពេជ្រ ដែលអ្នកទាំងពីរ​កំពុងតែ​​កាន់​កាប់ជំនួញក្រុមហ៊ុន​​ ហាងបញ្ចាំ​​និង​អចលនទ្រព្យ​​​។​ លោកឧកញ៉ា វិចិត្រដារ៉ា លើក​ឡើងថា «ថ្ងៃនេះជាថ្ងៃ ខួបចំរើនវ័យរបស់ខ្ញុំ31/03/2022 ខ្ញុំសូមផ្លាស់​ប្តូរពី​ការជប់លាង ជួបជុំយកថវិកាចូលរួមរួមជាមួយលោកបេន មានមី កញ្ចប់៥ កេសទឹកក្រូចនិង ភេសជ្ជៈគោជល់៥កេសថវិការ៥០០ដុល្លា ជូនគាត់ ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ ។ អ្នកជំនួញខាងលើ​បាន​​រំលឹកថា​ សូមអបអរសាទរដល់លោកបេន និងក្រុមគ្រួសារដែលត្រូវបាន​​ព្រះ​មហាក្សត្រសព្វព្រះរាជហឫទ័យផ្តល់ជូននៅសញ្ជាតិកម្ពុជាជូនគាត់ទាំងគ្រួសារផងដែរ​។...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 59 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 97 នាក់ និងស្លាប់ គ្មាន

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 59 នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 97 នាក់ និងស្លាប់ គ្មាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 59 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 97 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 58 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 01 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 135,344 នាក់ អ្នកជាសះស្បើយ= 131,313 នាក់ និង​អ្នកស្លាប់= 3,054 នាក់។
កម្មវិធីជួបសំណេះសំណាលនិងចុះត្រួតពិនិត្យមើលវឌ្ឍនៈភាពការប្រើប្រាស់ឥណទានគ្រួសារកងទ័ពក្នុងកងពលធំអន្តរាគមន៍លេខ៣

កម្មវិធីជួបសំណេះសំណាលនិងចុះត្រួតពិនិត្យមើលវឌ្ឍនៈភាពការប្រើប្រាស់ឥណទានគ្រួសារកងទ័ពក្នុងកងពលធំអន្តរាគមន៍លេខ៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ៖លោក​​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅ​ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះបាន​អញ្ជើញចូលជួបតំណាងសហគមគ្រួសារកងទ័ពដែលអញ្ជើញមកពីកងពលធំអន្តរាគមន៍លេខ៣, កង​ពលតូ​ចអន្តរាគមន៍លេខ ៧, ៨, ៩។ ជំនួប​នោះគឺ​ ដើម្បីពិភាក្សាការងារ និងលើកផែនការអនុវត្តបន្តក្នុងគោលដៅជំរុញឱ្យមានប្រសិទ្ធភាពចំពោះការអនុវត្តគម្រោងឥណទានគ្រួសារកងទ័ព។ក្នុងជំនួបនៃកិច្ចពិភាក្សា នាឳកាសនោះលោក​​បណ្ឌិត បានលើកយកនូវអនុសាសន៍មួយចំនូន មាន៖ ១.ស្នើសុំឱ្យសហគមគ្រួសារកងទ័ពរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់សហគមឡើងវិញ ដោយក្នុងនោះពិនិត្យ និងជ្រើសរើសសមាជិកដែលមានឆន្ទៈពិតប្រាកដ។ ២.រៀបចំឳ្យមានផែនការអាជីវកម្មកំណត់ត្រាហិរញ្ញវត្ថុអោយបានច្បាស់លាស់និងគួរជ្រើសរើសមុខរបរ ឬ ដំដុះដំណាំប្រភេទណាដែលមានសក្កដានុពល ឬការចញ្ចឹមសត្វជាដើម ដែលអាចឆ្លើយតបបានទៅនឹងការបង់ការប្រាក់ធនាគារបាន និង/អាចបង្វិលសាច់ប្រាក់បាន។ ...
លិខិតមិត្តអ្នកអាន៖ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​គេចពន្ធឬយ៉ាងណា?

លិខិតមិត្តអ្នកអាន៖ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​គេចពន្ធឬយ៉ាងណា?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិត​មិត្តអ្នកអាន​! ភ្នំពេញ ៖លោក អ៊ាង គង្គា ហៅគ្រូមហាជុំ អតីតពិធីករទូរទស្សន៍ក្នុងស្រុក​មួយ​​ និងឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ ដែលបាន​​រៀបចំពិធីបួងសួងរំលឹកគុណព្រះម៉ែស្ដេច​នាគ និង​មានស្ដេចនាគចូលសណ្ឋិតនោះ​​ ពេលនេះ​​មានការសង្ស័យថា តើ​លោក ​​អ៊ាង គង្គា ហៅគ្រូមហាជុំ ពិតជាមានតួនាទីឬក្របខណ្ឌ​​ជាមន្រ្តីខេមរភូមិន្ទមែនឬយ៉ាងណា​ ដែល​ហ៊ាន​​ជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើ​​រថយន្តនោះជារថយន្ត​​​គេចពន្ធឬយ៉ាងណា? នេះ​ជាសំណួរ ដែល​មហាជន​មានការសង្ស័យ​យ៉ាងខ្លាំង​​​​​​ ដោយ​​ចង់​សួរ​ទៅ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ពីការ​​ប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២​-៩២៩៧ តើលោក​​ពិតជា​​ធ្វើការនៅអង្គភាពរដ្ឋមួយណាពិតប្រាកដ បានជាមានសិទ្ធិប្រើប្រាស់ស្លាកលេខខេមរៈភូមិន្ទ ជាស្ថាប័នក្រសួងការពារជាតិទៅវិញ? លោក អ៊ាង គង្គា ហៅគ្រូមហាជុំ មួយរយៈនេះ​បាន​​តាំងខ្លួនធ្វើជាគ្រូហោរមានទស្សន៍ទាយ ណែ​នាំវត្ថុស...
ឧកញ៉ា កែវ មុំ បានស្នើឲ្យអង្គការតម្លាភាពកម្ពុជាលុបចោលវីដេអូ និងរូបភាព Traller ដែលបានបង្ហោះផ្សាយក្នុងផេកហ្វេស៊ុករបស់អង្គការតម្លាភាពនាពេលថ្មីៗនេះ

ឧកញ៉ា កែវ មុំ បានស្នើឲ្យអង្គការតម្លាភាពកម្ពុជាលុបចោលវីដេអូ និងរូបភាព Traller ដែលបានបង្ហោះផ្សាយក្នុងផេកហ្វេស៊ុករបស់អង្គការតម្លាភាពនាពេលថ្មីៗនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននំស្រួយលីលី និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានចេញសេចក្តីកែតម្រូវ ដោយស្នើឲ្យអង្គការតម្លាភាពកម្ពុជាលុបចោលរវីដេអូ និងរូបភាព Trallerក្នុងផេកហ្វេសប៊ុករបស់អង្គការតម្លាភាពដែលបានផ្សព្វផ្សាយកន្លងទៅថ្មីៗនេះ។ ខាងក្រោមនេះជាខ្លឹមសាររួមទាំងស្រុង:សូមអាន!...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 238 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 312 នាក់ និងស្លាប់​ 01 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 238 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 312 នាក់ និងស្លាប់​ 01 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 238 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 312 នាក់ និងស្លាប់​ 01 នាក់ ករណីឆ្លងសហគមន៍ 214 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 24 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 133,501 នាក់ អ្នកជាសះស្បើយ= 127,995 នាក់ អ្នកស្លាប់= 3,044 នាក់។
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 198នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 339 នាក់ និងស្លាប់ គ្មាន

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 198នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 339 នាក់ និងស្លាប់ គ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 198នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 339 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 194 នាក់ (អូមីក្រុង) អ្នកដំណើរ​ពីបរទេស 04 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមីនាឆ្នាំ២០២២អ្នកឆ្លងសរុប= 133,263 នាក់ អ្នកជាសះស្បើយ= 127,683 នាក់ អ្នកស្លាប់= 3,043 នាក់។
ឆែកឆេរឃ្លាំងចំនួន២ ក្នុងប្រតិបត្តិការសហការរវាងមន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញ

ឆែកឆេរឃ្លាំងចំនួន២ ក្នុងប្រតិបត្តិការសហការរវាងមន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖មន្រ្តីជំនាញ ក.ប.ប.សាខារាជធានីភ្នំពេញបានចូលរួមសហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញនិងកម្មសិទ្ធិបញ្ញាចុះត្រួតពិនិត្យលើឃ្លាំងស្ដុកលក់ និងចែក​ចាយនូវមើមខ្ទឹមមួយកន្លែងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ ការធ្វើ​ប្រតិបត្តិការនេះធ្វើ​ឡើងកាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ​ ក្នុង​​គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងធានាថាទំនិញនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាលទ្ធផលមន្រ្តីជំនាញបានស្រង់យកគំរូសំណាកចំនួន ៨ធ្វើតេស្តបឋមនៅនឹងកន្លែង ដោយ​រកឃើញ៣គំរូសំណាកមានវិជ្ជមានសារធាតុសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយការផ្អាកចរាចរបណ្ដោះអាសន្ននូវទំនិញទាំងនោះ និងបន្តយកគំរូសំណាកមកវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានបន្តទៀតឱ្យកាន់តែច្បាស់។ នៅថ្ងៃដដែលនោះដែរមន្រ្តីជំនាញ ក.ប.បរាជធានីភ្នំពេញនិងក្រុមការងារចំពោះកិច្ច​ចអនឡាញនិងកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋាន ក...
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បាន​​ជួបជាមួយក្រុមទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ (17 Triggers)

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បាន​​ជួបជាមួយក្រុមទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ (17 Triggers)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ​​បានទទួលជួបជាមួយក្រុមទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ (17 Triggers) ។ កម្មវិធីនេះក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តាមរយៈប្រព័ន្ធអនឡាញ (Zoom)ដើម្បីពិភាក្សាលើការសិក្សាអំពីការបាត់បង់ស្បៀងអាហារ (Food Waste) និងពិនិត្យលទ្ធភាពបង្កើតធនាគារអាហារ (Food Bank)។ គម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ នឹងធ្វើការសិក្សាស្រាវជ្រាវរកវិធីសាស្ត្របង្វែរអាហារដែលនៅសេសសល់ ប៉ុន្តែមានសុវត្ថិភាពក្នុងការបរិភោគ ដោយធ្វើការកែច្នៃឱ្យទៅជាអាហារមួយផ្សេងទៀត ដើម្បីផ្តល់ជូនដល់អ្នកដែលត្រូវការជំនួយអាហារ។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី តំណាងមកពីគម្រោង ១៧ ទ្រីហ្យឺ និងតំណាងមកពីទីភ្នាក់ងា...
តម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ

តម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ

សង្គម និងកម្សាន្ត
បរទេស៖តម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់ដែលមានចាប់តំាងពីឆ្នាំ ២០០៨មកក្រោយសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានពិភាក្សាលើការឈប់មិនឲ្យមានការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ។ តម្លៃប្រេងឆៅ បានហក់ឡើងខ្ពស់ពីលើតម្លៃ ១៣៩ដុល្លារក្នុង១បារ៉ែល មុនពេលធ្លាក់មកនៅក្រោម១៣០ដុល្លារក្នុង១បារ៉ែលវិញ ។ ទីផ្សារថាមពលបានរងភាពរង្គោះរង្គើរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឡើងដោយសារការព្រួយបារម្ភដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ។ ក្រុមអ្នកប្រើប្រាស់យល់ឃើញថា ពួកគេរងផលប៉ះពាល់រួចទៅហើយដោយសារតម្លៃថាមពលឡើងខ្ពស់ ស្របពេលដែលតម្លៃប្រេង និងថ្លៃការរស់នៅ បានហក់ឡើងខ្ពស់ ។ ផ្សារភាគហ៊ុននៅអាស៊ី បានធ្លាក់ថ្លៃផងដែរនៅថ្ងៃចន្ទនេះ ក្នុងនោះផ្សារភាគហ៊ុន Nikkei របស់ជប៉ុន និងផ្សារភាគហ៊ុន Hang Seng របស់ហុងកុង បានធ្លាក់ថ្លៃជាង ៣ភាគរយ ។ កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenបាននិយ...