ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើកតម្កើងសិប្បកម្មត្បាញប្រពៃណី និងលើកស្ទួយសេដ្ឋកិច្ចក្នុងអាស៊ាន

បណ្តាញសហគ្រិនស្ត្រីកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើកតម្កើងសិប្បកម្មត្បាញប្រពៃណី និងលើកស្ទួយសេដ្ឋកិច្ចក្នុងអាស៊ាន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បណ្តាញសហគ្រិនស្ត្រីកម្ពុជា(CamWen) និងក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន(WomenBizPH) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញសហគ្រិនភាពស្ត្រី អភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសេដ្ឋកិច្ចក្នុងតំបន់។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងអំឡុង ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការចូលរួមពី លោកស្រីទន្តបណ្ឌិតអេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា និងលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន ព្រមទាំងសហគ្រិនឆ្នើមជាច្រើនរូប និងបណ្ដាមន្ត្រីរដ្ឋាភិបាលទាំង២ ប្រទេស។ កិច្ចសហប្រតិបត្តិការមួយនេះផ្តោតលើគំនិតផ្តួចផ្តើមរួមគ្នា ក្នុងការរៀបចំការប្រកួតប្រជែងតម្បាញដ៏អស្ចារ្យប្រចាំអាស៊ាន ឆ្នាំ២០២៦ (ASEAN Amazing Weaves Competition 2026) ដើម្បីលើកតម្កើងសិ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

សង្គម និងកម្សាន្ត
កំពង់ស្ពឺ:នៅព្រឹកថ្ងៃចន្ទទី៨ ខែកញ្ញាឆ្នាំ២០២៥ នៅសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ, អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។ រសៀលថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្មនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។ កម្មវិធីនេះគឺក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណតំណាងដ៏ខ្...
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាឱ្យដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាឱ្យដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ

សង្គម និងកម្សាន្ត
ភ្នំពេញ: ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ÷ ១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? - បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។ នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿននិងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ។បន្ថែមលើយ...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូ ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូ ចូលជួបសម្តែងការគួរសម

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត និងសហការី ហើយសង្ឃឹមថាវត្តមានលោកសាស្ត្រាចារ្យបណ្ឌិតនាពេលនេះ នឹងជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យាក៏ដូចជាបច្ចេកវិទ្យា វិទ្យាសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ លោកសាស្ត្រាចារ្យបណ្ឌិត បានអរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងសហការីបានជួបសម្តែងការគួរសមនៅពេលនេះ។ លោកបានលើកឡើងថា នេះជាលើកទី១សម្រាប់លោកដែល...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សូមជូនសារអប់រំ និងណែនាំដល់សាធារណជនអំពីផលប៉ះពាល់ពីការលេងល្បែងស៊ីសងគ្រប់ប្រភេទ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សូមជូនសារអប់រំ និងណែនាំដល់សាធារណជនអំពីផលប៉ះពាល់ពីការលេងល្បែងស៊ីសងគ្រប់ប្រភេទ

សង្គម និងកម្សាន្ត
ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សូមជូនសារអប់រំ និងណែនាំដល់សាធារណជនអំពីផលប៉ះពាល់ពីការលេងល្បែងស៊ីសងគ្រប់ប្រភេទ។
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក.អញ្ជើញចូលរួម ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៥

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក.អញ្ជើញចូលរួម ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៥

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមដែលប្រឡងជាប់ក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” វគ្គទី៥ ។ កម្មវិធីនេះបានរៀបចំ និងប្រព្រឹត្ដទៅពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់គ្រូបង្គោលនិងគ្រូឧទ្ទេសប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងលោក/លោកស្រីជាបុគ្គលិកពិសេសកាស៊ីណូ សរុបចំនួនប្រមាណ ៦០ រូប។...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត”

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត”

សង្គម និងកម្សាន្ត
ចិន:នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥, តបតាមការអញ្ជើញរបស់តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD),ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនៃ ពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ និងបានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (High-Level Plenary Discussion)នៃសន្និសីទស្តីពី “ការវិនិយោគសម្រាប់អនាគត” ដោយកិច្ចពិភាក្សាផ្តោតទៅលើចក្ខុវិស័យចំពោះយុទ្ធសាស្រ្តស្វែងរកប្រភពទុនសម្រាប់អនាគតនៃការវិនិយោ សកល, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសម្រាប់អនាគត។ ក្នុងកម្មវិធីបើកជាផ្លូវការនៃសន្និសីទនេះមានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំជាន់ខ្ពស...
កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយ​ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ

កិច្ចពិភាក្សាទ្វេភាគីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយ​ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ

សង្គម និងកម្សាន្ត
ប្រទេសចិន:នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទ ស្តីពី “ការវិនិយោគសម្រាប់អនាគត” និងការចូលរួម “ពិព័រណ៌អន្តរជាតិចិន សម្រាប់ការវិនិយោគនិងពាណិជ្ជកម្ម លើកទី ២៥” នៅទីក្រុង XIAMEN ប្រទេសចិន, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីជួបពិភាក្សាទ្វេភាគី ជាមួយនឹង អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD) ដែលដឹកនាំដោយលោកស្រី Nan Li Collins, ប្រធានគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ។ កិច្ចពិភាក្សាទ្វេភាគីនេះ បានផ្តោតសំខាន់ទៅលើការពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB ដែលជាធនាគារ...
ឧកញ៉ា តែ តាំង ប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ​នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ដើម្បីគាំទ្រផលិតផលក្នុងស្រុក

ឧកញ៉ា តែ តាំង ប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ​នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ដើម្បីគាំទ្រផលិតផលក្នុងស្រុក

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំកម្មវិធីតំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការរួមចំណែកដល់ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក។ នេះបើតាមបញ្ជាក់ពីឧកញ៉ា តែ តាំង ប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC)​ ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «ជំរុញ ផលិត និងគាំទ្រផលិតផលខ្មែរ» នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។ ឧកញ៉ា តែ តាំង ប៉ បាន​បញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សមាគមនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលជាការរួមចំណែកដល់ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក ក៏ដូចជាចូលរួមផ្សព្វផ្សាយ លើកកម្ពស់ផ្តល់តម្លៃ និងគាំទ្រផលិតផលខ្មែរ។ ឧកញ៉ា តែ តាំង ប...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន លើឯកសារចំនួន ៣ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ រួមមាន៖ ១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១៖ វិស័យនៃកិច្ចសហប្រតិបត្តិការ» នៃអនុស្សរណៈនៃការយោគយល់គ្នារវាង នគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និង គណៈកម្មាការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត...