ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កម្ពុជាមានអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់(ជនជាតិឥណ្ឌា) និងជាសះស្បើយ ម្នាក់

កម្ពុជាមានអ្នកឆ្លងកូវីដ១៩ថ្មី ៣នាក់(ជនជាតិឥណ្ឌា) និងជាសះស្បើយ ម្នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣នាក់ ដែលជាបុរស​ជនជាតិឥណ្ឌា ធ្វើដំណើរ​មកពីប្រទេសឥណ្ឌា ស្ត្រីជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរ​មកពីឥណ្ឌូនេស៊ី មកកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ។ អ្នកដំណើរ ៧៨នាក់ទៀត ត្រូវបាន​ធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ៣កន្លែង នៅភ្នំពេញ​។ នេះយោងតាមសេចក្តីប្រកាសក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២១។ ​អ្នកឆ្លងកូវីដ១៩ថ្មី ម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាន​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរ​មកពីសហរដ្ឋអាមេរិក បន្តជើងហោះ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លទ្ធផល​ធ្វើតេស្តវត្ថុ​សំណាកលើកទី២ វិជ្ជមានវីរុសកូវីដ១៩។ អ្នកដំណើរ​តាមយន្តហោះ ជាមួយអ្នកជំងឺនេះ ចំនួន ៨៥នាក់ ដែល​មានលទ្ធផល​តេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់​ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសណ្ឋាគារ ២ ក្នុងរាជធានីភ្នំពេញ ចំនួន...
ប្រធានក្រុមប្រឹក្សាពិន័យ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្តែង រឿង«ទុំទាវ២០២១» ចូលមកបំភ្លឺនៅក្រសួងវប្បធម៍

ប្រធានក្រុមប្រឹក្សាពិន័យ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្តែង រឿង«ទុំទាវ២០២១» ចូលមកបំភ្លឺនៅក្រសួងវប្បធម៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្តែងរឿងទុំទាវ២០២១ ក្នុងផេក Hokima ចូលមកកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក។ ដើម្បីចូលមកបំភ្លឺ ករណីថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ។ លិខិតដដែលបានបញ្ជាក់ថា ម្ចាស់ផេក Hokima និងតារាសម្តែង ត្រូវចូលខ្លួនមកបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើជាកំហិត។ បើពុំដូច្នោះទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់ ដោយការចាំបាច់។ សូមរំលឹកថា អាជី និង អាម៉ី ដែលគេស្គាល់ថាអ្នកលក់ឡេតាមអនឡាញល្បីឈ្មោះ ព្រមទាំងក្រុមការងាររបស់ខ្លួន បានបញ្ចេញនូវវីដេអូកំប្លែងខ្លីដែលមានចំណងជើងថា«ទុំទាវ២០២១» គេសង្...
ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១  បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ យោងតាមលិខិតអនុញ្ញាតស្តីពីការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង ៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក...
វ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈនេះ

វ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ក្រុមការងារវ៉ាក់សាំងឲ្យដឹងថា នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្ដង វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ប្រទេសកម្ពុជាហើយ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ដូចអ្វីដែលសម្ដេចបានប្រកាសនារយៈពេលកន្លងមកថា នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង ដូច្នេះ សម្ដេចតេជោបានជម្រាបឲ្យក្រុមការងាររៀបចំពិធីទទួលវ៉ាក់សាំងនៅថ្ងៃទី៧កុម្ភៈខាងមុខនេះ៕...
សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ 

សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោក Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១៕
លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ីវ លាង បានមានប្រសាសន៍ណែនាំប្រធាននាយកដ្ឋាន ពង្រឹងពីរបៀបរបបការងារ ពិនិត្យកំណត់លក្ខខណ្ឌការងារ បែងចែកការងារដល់មន្ត្រីទៅតាមនិស្ស័យ បណ្តុះបណ្តាលមន្ត្រី និងវិភាគមុខងារ។ ទន្ទឹមនឹងនេះ លោកអគ្គាធិការ បានស្នើឲ្យ ប្រធាននាយកដ្ឋាន ស្រាវជ្រាវរកឯកសារ ច្បាប់នានាពាក់ព័ន្ធការធ្វើអធិការកិច្ច តាមបណ្តាប្រទេសដែលកំពុងអនុវត្ត ដើម្បីបានជាធាតុចូលថ្មីបន្ថែមទៀត។ លោកអគ្គាធិការ មានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គោលការណ៍ច្បាប់ ជៀសវាងមានកំហុសនាំឲ្យមានទណ្ឌកម្មដល់ខ្លួន និងអនុវត្តការងារដោយទន់ភ្លន់តែមិនទន់ជ្រោយ...
ក្នុងខែមករា ឆ្នាំ២០២១ មានស្រ្តីសម្រាលកូន ៦ ៥៦៣នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម

ក្នុងខែមករា ឆ្នាំ២០២១ មានស្រ្តីសម្រាលកូន ៦ ៥៦៣នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ យោងតាមរបាយការណ៍ នៃបេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១នេះ មានស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករនិយោជិតក្នុងប្រព័ន្ធមានចំនួន ៦ ៥៤៩នាក់ និងក្រៅប្រព័ន្ធមានចំនួន១៤នាក់ ។ ដោយអនុវត្តតាមការណែនាំជាប្រចាំពី លោក អ៊ុក សម្យវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប. ស. ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស.។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ទាំងក្នុង និងក្រៅប្រពន្ធ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និ...
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជួបសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជួបសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានជួបសំណេះសំណាលជាមួយនិស្សិតដែលបានចុះកម្មសិក្សា និងបានបញ្ចប់ការប្រឡង ដែលទទួលបានមូលវិចារទាបនៃជំនាន់ទី៦ ។ ដើម្បីពង្រឹងស្មារតីរបស់ប្អូនៗដែលជានិស្សិតចុះកម្មសិក្សាឱ្យប្រឹងប្រែងបន្ថែមទៀត និងបានណែនាំអំពីបទប្បញ្ញត្តិ និងវិន័យរបស់អគ្គនាយកដ្ឋានដើម្បីឱ្យប្អូនៗទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៅថ្ងៃខាងមុខ។ ពិធីសំណេះសំណាលធ្វើនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ៕    ...
តែងតាំង និងផ្តល់ឋានៈ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ជាជំនួយការសម្តេច ប្រធានព្រឹទ្ធសភា

តែងតាំង និងផ្តល់ឋានៈ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ជាជំនួយការសម្តេច ប្រធានព្រឹទ្ធសភា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញព្រះរាជក្រិត្យ ត្រាស់បង្គាប់តែង តាំង និងផ្តល់ឋានៈ លោកជំទាវ ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញ របស់កម្ពុជា ជាជំនួយការសម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ៕  ...
អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ

អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ លោក​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគង្គ ដល់អាជ្ញាធរភូមិ ឃុំ មន្ត្រីជលផល ឆ្មាំទន្លេអភិរក្សផ្សោត និងប្រជាការពារ ដែលពាក់ព័ន្ធស្រុកទាំងបីក្នុងខេត្ត ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ​ មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំការពង្រឹងការអភិរក្សសត្វផ្សោតនិងជីវចម្រុះជុលផលទន្លេមេគ្គង ដោយមានការអញ្ជើញចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ​២០២១ នៅប៉ុស្ដិឆ្មាំទន្លេអភិរក្សផ្សោតកាំពី។ គោលការណ៏ទាំងនោះរួមមាន ត្រូវបន្ដកិច្ចសហការឲ្យបានល្អប្រសើរ និងមានប្រសិទ្ធ ភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងការអនុវត្តការងារការពារ និងគ្រប់គ្រងទីជម្រកប្រភេទធនធានជលផល បន្តសហការជិតស្និទ្ធជាមួយ នឹង សហគមន៍មូលដ្ឋាន និ...