ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

តុលាការខេត្តកំពត​ ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ ក្នុងករណីសាងសង់ផ្ទះ

តុលាការខេត្តកំពត​ ពន្យាពេលសួរចម្លើយជនជាប់ចោទម្តងទៀត ពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ ក្នុងករណីសាងសង់ផ្ទះ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កែប៖​ ​ ចៅក្រមសាលាដំបូងខេត្តកំពត​ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ​ បានពន្យាពេលជាលើកទី២​ មិនសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារ​ពីម្ចាស់សំណង់ម្នាក់​​ រស់នៅក្នុងក្រុងកែប​​ ខេត្តកែប។ លោក​ ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលឲ្យជនជាប់ចោទឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះដែរ លោក​ ឡុង​​ កេសភីរម្យ គ្រោងសួរចម្លើយ​ ឈ្មោះ​ ម៉ន​ សុខមាន​ ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល​ លក្ខិណា​ ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់​ចំនួន៩៧៩៥៩ដុល្លារ​ ដែលខ្លួនបានទទួលយក ប៉ុន្ត...
នាយឧត្តមសេនីយ៍ យន្ត មីន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យភ្នំពេញ

នាយឧត្តមសេនីយ៍ យន្ត មីន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ យន្ត មីន និងជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង ទើបទទួលបានបណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យភ្នំពេញកាលពីថ្ងៃទី១៥ ខែមករាឆ្នាំ២០២១។ គោលដៅនៃការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះគឺសម្រាប់ឥស្សរជនឆ្នើមដែលមានស្នាដៃចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមើលឃើញពីសកម្មភាពនិងភាពឆ្នើមរបស់នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង សាស្ត្រាចារ្យ៣រូបនៃសាកលវិទ្យាល័យភ្នំពេញបានចុះស្រាវជ្រាវ និងសម្ភាសផ្ទាល់ជាមួយទាហាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណជា៥០នាក់នៅខេត្តចំនួនពីរ ខេត្តព្រះសីហនុនិងខេត្តកោះកុងដើម្បីធ្វើការវាយតម្លៃពីភាពស័ក្តិសមក្នុងការទទួលបានសញ្ញាបត្របណ្ឌិត...
ស្រ្តីជនជាតិកូរ៉េម្នាក់ទៅលេងកោះរ៉ុងខេត្តព្រះសីហនុភ្លេច បាត់នាឡិកា២គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ

ស្រ្តីជនជាតិកូរ៉េម្នាក់ទៅលេងកោះរ៉ុងខេត្តព្រះសីហនុភ្លេច បាត់នាឡិកា២គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូរវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀតបានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់សេន (រីសត)កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។ បន្ទាប់ពីបញ្ចប់ការដើរកម្សាន្តលើកោះ គាត់ចាកចេញពីសណ្ឋាគារ រ៉ូយ៉ាល់សេន ដោយជិះទូកឡើងទៅក្រុងព្រះសីហនុវិញ គឺ ក្នុងគោលបំណងចេញមកបន្តកម្សាន្តនៅទីនោះ ប៉ុន្តែពេលមកដល់សណ្ឋានគារក្រុងព្រះសីហនុ ក្រោយពីងូតទឹករួច ក៏រើយកសម្លៀកបំពាក់ និងរកនាឡិកាដៃដើម្បីពាក់ទៅបរិភោគ អាហារពេលល្ងាចជាមួយក្រុមការងារទើបដឹងថា បាត់កាបូប ក្នុងនោះមាននាឡិកាចំនួន២គ្រឿង រកមិនឃើញឡើយ។ ដោយសង្ស័យថា ភ្លេចក្នុងទូដែកនៅសណ្ឋានគារ ឬភ្លេចលើឆ្នេរលើកោះរ៉ុង ក៏ជួលទូកបកទៅសាកសួរ រួចខាងអ្នកគ្រប់គ្រងសណ្ឋាគានិងរុករកលើកោះនាថ្ងៃដដែរនៅតែមិនមានដំណឹងនៅឡើយទេ។ លុះរហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក បានមកដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលសុខសាន្ត ដើម្បីជួយស្វែងរក សម្ភារៈ...
លោក​ ​អ៊ី​ ​សុខ​ឡេង ផ្ញើសារជូនចំពោះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

លោក​ ​អ៊ី​ ​សុខ​ឡេង ផ្ញើសារជូនចំពោះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក​ ​អ៊ី​ ​សុខ​ឡេង អភិបាលក្រុងព្រះសីហនុ និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ ផ្ញើសារជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសគម្រប់ខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមឃុំគ្រង ថែរក្សា សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារឲ្យមាន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងសូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ...
​ស្នងការដ្ឋាន​នគរបាលខេត្តកែបបញ្ជារកម្លាំងរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល

​ស្នងការដ្ឋាន​នគរបាលខេត្តកែបបញ្ជារកម្លាំងរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកែប​: ​​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការ​ដ្ឋាន​អាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានចុះរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល។ ហេីយករណីខាងលើនេះកំពុង​មានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិត​នៅ​ក្នុង​ភូមិ​ដំណាក់​ចំបក់​ សង្កាត់​អូរក្រសារ​ ក្រុង​កែប។ការចុះរុះរើនេះ គឺដើម្បី​រក្សាស្ថានភាពដើម និងបេីកផ្លូវ​សាធារណៈ​ជូន​ដល់ប្រជាពលរដ្ឋ​ មហាជន​សម្រាប់ប្រេីប្រាស់ជា​ផល​ប្រយោជន៍​សាធារណៈ​ ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ខ្ញុំសូម​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​ កុំ​ប្រព្រឹត្ត​និងយក​គំរូ​​តាមករណីការឆ្លៀតឱកាសបែបនេះ​ ដែលមេីល​ឃេីញ​តែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់​ផល​ប្រយោជន៍​សាធារណៈ​ ។ ក្នុងករណីនេះ...
លោក តាំង សុខឃី ចូលរួមអបអរសាទរខួបទី៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

លោក តាំង សុខឃី ចូលរួមអបអរសាទរខួបទី៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងលោកស្រី ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៅទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១)។ លោកបានរំលឹកថា ពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។ នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរនៅទូទាំង...
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងជាព្រះរាជាធិបតីភាពក្នុងព្រះរាជពិធីសម្ពោធ «សួនមិត្តភាពកម្ពុជា-ចិន»

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងជាព្រះរាជាធិបតីភាពក្នុងព្រះរាជពិធីសម្ពោធ «សួនមិត្តភាពកម្ពុជា-ចិន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ លោក Wang WenTian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យស្តេច យាងបំពេញព្រះរាជទស្សនកិច្ចស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធ «សួនមិត្តភាពកម្ពុជា-ចិន» ។...
«ក.ប.ប.»បើកវគ្គបណ្តុះបណ្តាល ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយដេប៉ូ

«ក.ប.ប.»បើកវគ្គបណ្តុះបណ្តាល ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយដេប៉ូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានរៀបចំវគ្គបណ្តុះបណ្តាល ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយ ដេប៉ូ ក្រោមអធិបតីភាព លោក​​ ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី ​​ លោក អគ្គនាយករង និងលោក លោកស្រី ម្ចាស់ស្ថានីយ និងដេប៉ូផ្គត់ផ្គង់ប្រេងឥន្ទនៈ ក្នុងរាជធានីភ្នំពេញ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក​​ ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីច្បាប់ និងបទ​ប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយ ដេប៉ូ ដើម្បីឱ្យលោក លោកស្រី ម្ចាស់ស្ថានីយ/ដេប៉ូផ្គត់ផ្គង់ប្រេងឥន្ទនៈ បានយល់ច្បាស់អំពីច្បាប់។ វគ្គបណ្តុះបណ្តាលនេះបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗមួ...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី បានផ្ញើសារសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (១៤ មករា ១៩៨៥ - ១៤ មករា ២០២១)។ រយៈពេល ៣៦ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់ សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវឯកភា...
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​ចុះជួបផ្ទាល់ជាមួយកសិករធ្វើស្រែចំការ ​នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​ចុះជួបផ្ទាល់ជាមួយកសិករធ្វើស្រែចំការ ​នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានចុះជួបផ្ទាល់ជាមួយកសិករចំនួន​ ១៥៣គ្រួសារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។ ក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដាក់ម៉ាស៊ីនបូមទឹកពីទន្លេចូល​ប្រឡាយវត្តគគី និងប្រលាយទួលតាចក់ នៅភូមិទី២ និងទី៣ ឃុំព្រែកអាជី​ ស្រុកក្រូចឆ្មារ សម្រាប់ស្រោចស្រពផលដំណាំ និងធ្វើស្រែចំការ របស់កសិករចំនួន​ ១៥៣គ្រួសារ ស្មើនឹង ២០០ហិកតា ។ លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវជំរុញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ចការវិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យ ដ៏មានសក្តានុពលរបស់ខេត្ត ដើម្បីបង្កើនប្រាក់ច...