ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះបង្ក្រាបវង់ល្បែងស៊ីសង (បៀរ អាប៉ោង) មួយកន្លែងនិងឃាត់ខ្លួនក្រុមញៀនអាប៉ោង បានចំនួន១១នាក់ ក្នុងនោះស្រី២នាក់ និង៦នាក់ទៀតរត់រួច។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជនញៀនល្បែងទាំង១១នាក់ ត្រូវបានបញ្ជូនបន្តមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ និងធានាឱ្យត្រឡប់ទៅផ្ទះវិញ។ សូមរំលឹកថា កន្លងមកលោក ម៉ៅ ធនិន តែងតែបានខិតខំក្នុងការបង្ក្រាបបទល្មើសទាំងថ្ងៃ ទាំងយប់ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ អភិបាលខេត្ត តែងតែប្រឹ...
ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ជាការបង្ហាញឲ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ

ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ជាការបង្ហាញឲ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ៖ ផ្ញើសារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១! ទន្ទឹមនឹងការចូលរូមអបអរសាទរថ្ងៃឈប់សម្រាក ៨ មីនា សូមបងប្អូនជនរួមជាតិថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩។ ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា ។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែររួមទាំងស្ត្រីផងដែរ គឺបានកើតមានសារជាថ្មីឡើងវិញក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលយើងបានផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅយង់ឃ្នងដឹកនាំដោយ ប៉ុល ពត ។ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ « ស្ត្រី និងការអភិវឌ្ឍន៍ ក្នុងបរិការណ៍កូវីដ-១៩ » គឺជាប្រធានបទដ៏មានអត្ថន័យ នៃទិវាអន្តរជាតិនារី ៨ ...
អភិបាលខេត្តបាត់ដំបង យកអំណោយរបស់សប្បុរសជនចែកជូនកម្លាំងឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលជំងឺកូវី ១៩

អភិបាលខេត្តបាត់ដំបង យកអំណោយរបស់សប្បុរសជនចែកជូនកម្លាំងឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលជំងឺកូវី ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី០៥ ខែមីនា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សប្បុរសជនចែកជូនកងកម្លាំងចម្រុះ ដែលឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កូវីដ ១៩ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព មេបញ្ជាការ បញ្ជាការរង នាយកទាហាន ពលទាហាន សប្បុរសជន និងអ្នកពាក់ព័ន្ធសំខាន់ៗមួយទៀត។ លោក ងួន រតនៈ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងៗកងកម្លាំង ដែលបានអនុវត្តតួនាទីភារកិច្ចក្នុងចូលរួមទប់ស្កាត់ និងការគ្រប់គ្រងពលករក្នុងបរិបថជំងឺកូវីដ ១៩ នេះ។ លោក អភិបាលខេត្ត បានអំពាវនាវដល់កងកម្លាំងត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ឱ្យកាន់តែល្អ និងម៉ឺងម៉ាត់បន្ថែមទៀត ក្នុងគ្រប់គ្រងពលករខ្មែរ ដែលវិល ត្រឡប់ពីប្រទេសថៃ ក្នុងឱកាសជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខឆាប់ៗនេះផងដែរ។ សូមបញ្ជ...
សម្តេចពញាចក្រីហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

សម្តេចពញាចក្រីហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីបានដឹកនាំសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ដែលបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ នៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ សម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ។ ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនាពេលកន្លងមក និងជាពិសេសកិច្ចខំប្រឹងប្រែងក្នុងការ កៀរគរមូលនីធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ក្នុងនោះអង្គក...
អភិបាលស្រុកកំចាយមារ៖ ឲ្យផ្អាកជាបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ

អភិបាលស្រុកកំចាយមារ៖ ឲ្យផ្អាកជាបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ព្រៃវែង៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នេះ បានចេញលិខិតជម្រាបជូនលោកមេឃុំទាំង៨ នៃស្រុកកំចាយមារ ស្តីពីការផ្អាកជាបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ។ ដើម្បី ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលឆ្លង នៃជំងឺកូវីដ១៩ ។  ...
លោក ផាន អូន អគ្គនាយក (ក.ប.ប) ចុះពិនិត្យអគារ និងមន្ទីរពិសោធន៍ខ្នាតតូចនៃសាខាក.ប.ប. ខេត្តត្បូងឃ្មុំ

លោក ផាន អូន អគ្គនាយក (ក.ប.ប) ចុះពិនិត្យអគារ និងមន្ទីរពិសោធន៍ខ្នាតតូចនៃសាខាក.ប.ប. ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ត្បូងឃ្មុំ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» អមដំណើរដោយ លោក ប៊ុន សុភក្តិរិទ្ធ អគ្គនាយករង និងសហការី ចុះពិនិត្យអគារ និងមន្ទីរពិសោធន៍ខ្នាតតូចនៃសាខាក.ប.ប. ខេត្តត្បូងឃ្មុំ នៅព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ លោកអគ្គនាយក និងសហការី បានបន្តចុះត្រួតពិនិត្យទីតាំងដី និងវាយតម្លៃអំពីស្ថានភាព និងលទ្ធភាពជាក់ស្តែង ដើម្បីដំណើរការសាងសង់អគារថ្មី្មរបស់សាខា ក.ប.ប. ខេត្តក្រចេះ នាពេលខាងមុខ៕...
ក្រសួងសាធារណការ  និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

ក្រសួងសាធារណការ  និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ ពិធីនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Indranee Rajah រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិ សិង្ហបុរី លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Seth Tan នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia លោកបណ្ឌិតRobert Yap ប្រធានប្រតិបត្តិក្រុមហ៊ុនYCH Group PTE LTD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុ...
រដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩

រដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ និងបើកសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២១ ។ របៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាឱកាសនេះ មានតែមួយ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។ សេចក្តីព្រាងច្បាប់នេះ​  មាន ៦ជំពូក និង១៨មាត្រា បាន​កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ទប់ស្កាត់ជំងឺកូវីដ-១៩ គឺស្របពេលដែលកម្ពុជា កំពុងប្រឈមការឆ្លងរាលដាលក្នុងទ...
រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍

រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រដ្ឋបាលខេត្តព្រះសីហនុ  ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍ ។ នេះយោងតាម សេចក្តីជូនដំណឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាប ថា÷ ក្នងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការប្រកបអាជីវកម្មនៅខេត្តព្រះសីហនុមួយចំនួនផងដែរ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមជម្រាបដល់ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរអ្នកបើកបររថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម។  ...
អភិបាលខេត្តកំពត៖ ការគ្រប់គ្រងដីរដ្ឋ​ គឺដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន

អភិបាលខេត្តកំពត៖ ការគ្រប់គ្រងដីរដ្ឋ​ គឺដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖ លោក​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និងជាប្រធាន គណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ នៅថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០២១ បានដឹក នាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ដេីម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត​ ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ លោក​ ជាវ​ តាយ​ បានស្នេីដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត​ ត្រូវត្រួតពិនិត្យមេីលលទ្ធភាពពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋ​ ដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន​។ លោក​អភិបាល​ខេត្ត​ បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំងអស់​ ត្រូវរួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ​ ដេីម្បីឲ្យការងារនេះទទួលបានលទ្ធផលល្អនៅពេលខាងមុខ៕...