ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយសមាគម ក្រុមហ៊ុននិងគ្រឹះស្ថានសិក្សាសរុបចំនួន១០
(ភ្នំពេញ)៖ ក្នុងស្មារតីពង្រឹងគុណភាពអប់រំបច្ចេកទេសឱ្យឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគម ក្រុមហ៊ុន និងគ្រឹះស្ថានសិក្សាសរុបចំនួន ១០ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងដៃគូពាក់ព័ន្ធសរុបចំនួន ១១០នាក់។
កិច្ចសហការទ្រង់ទ្រាយធំនេះ ផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាល ចាប់តាំងពីការរៀបចំកម្មវិធីសិក្សាតាមតម្រូវការក្រុមហ៊ុន ការផ្តល់កន្លែងចុះកម្មសិក្សា រហូតដល់ការជ្រើសរើសបុគ្គលិក និងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីបច្ចេកទេស។ លើសពីនេះ ស្ថាប័នដៃគូនឹងបញ្ជូនអ្នកជំនាញមកធ្វើជាគ្រូឧទ្ទេស និងវាគ្មិន ដើម្បីចែករំលែកបទពិសោធផ្ទាល់ក្នុងថ្...








