ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោកស្រី​​ បាន ស្រីមុំ ត្រូវបាន​​ព្រះមហាក្សត្រតែងតាំងជា​​អភិបាលខេត្តប៉ៃលិន ជំនួស លោក​​ ផាន់ ចាន់ធុល ដែលត្រូវ​​​ដំឡើងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ​​

លោកស្រី​​ បាន ស្រីមុំ ត្រូវបាន​​ព្រះមហាក្សត្រតែងតាំងជា​​អភិបាលខេត្តប៉ៃលិន ជំនួស លោក​​ ផាន់ ចាន់ធុល ដែលត្រូវ​​​ដំឡើងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ២ ដាច់ដោយឡែកពីគ្នា ដោយតែងតាំង លោកស្រី​​ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ជាអភិបាលខេត្តប៉ៃលិន ជំនួស លោក​​ ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។  ...
ក្រុមការងារចំពោះកិច្ច ក.ប.បរកឃើញ​​ផលិតផលពពុះសណ្តែកមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ សរុបចំនួន ២២.៥ គីឡូក្រាមនៅផ្សារសាមគ្គី និងផ្សារអូរឬស្សី

ក្រុមការងារចំពោះកិច្ច ក.ប.បរកឃើញ​​ផលិតផលពពុះសណ្តែកមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ សរុបចំនួន ២២.៥ គីឡូក្រាមនៅផ្សារសាមគ្គី និងផ្សារអូរឬស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ​​​ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក និងផ្សារអូរឬស្សី ក្នុងសង្កាត់អូរឬស្សី ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមាន មី គុយទាវ លត បាញ់កាញ់ គ្រឿងសមុទ្រ និងពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផល ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ សរុបចំនួន ២២.៥ គីឡូក្រាម ពីផ្សារសាមគ្គី និងផ្សារអូរឬស្សី។ បន្ទាប់មកមន្ត្រីជំនាញ...
ឧកញ៉ា កែវ មុំ ត្រូវបានតែងតាំងជាទីប្រឹក្សាជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងផ្តល់គោរម្យងារជា” មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ “

ឧកញ៉ា កែវ មុំ ត្រូវបានតែងតាំងជាទីប្រឹក្សាជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងផ្តល់គោរម្យងារជា” មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ “

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូត ត្រូវបានគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងផ្តល់គោរម្យងារជា" មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍"។ ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា"ទូលបង្គំជាខ្ញុំសូមក្រាបថ្វាយបង្គំ និងអរព្រះគុណ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និង សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសព្វព្រះរាជហឬទ័យ តែងតាំងនាងខ្ញុំ ជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ផ្តល់ គោរម្យងារជា "" មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ " ។ លើសពីនេះ"ខ្ញុំព្រះករុណាខ្ញុំម្ចាស់សូមលំអោនកាយ ក្រាបថ្វាយបង្គំ បួងសួងដល់វត្ថុសាកសិទ្ធលើលោក បារមីព្រះស្វេតឆ័ត្រ បារមីព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមតាមថែរក្សា សម្ដេចព្រះមហាសង្ឃរាជ និង សម្តេចព្រះសង្ឃនាយក សូមមានព្រះរាជសុខភាពល្អ មាំមួន ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាជាអង្វែងតរៀងទៅ "។...
ក្រុមការងារបច្ចេកទេសរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងយុត្តិធម៌ បានបន្តបើកកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង

ក្រុមការងារបច្ចេកទេសរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងយុត្តិធម៌ បានបន្តបើកកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ ស្ថិតក្នុងទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋនការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងយុត្តិធម៌ បានបន្តបើកកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រង់ជំពូកទី៤ ជំពូកទី៦ និងមាត្រាពាក់ព័ន្ធដែលទាក់ទងនឹងនីតិវិធីនៃការប្តឹងនិងការស៊ើបអង្កេត និងទោសប្បញ្ញត្តិ។ កិច្ចប្រជុំនេះ គឺរៀបចំតាមរយៈប្រព័ន្ធអនឡាញ (Video Conference) ដែលដឹកនាំសម្របសម្រួលដោយ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ពេជ ច័ន្ទ អគ្គនាយករង ក.ប.ប. ព្រមទាំងសហការី នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងមានការចូលរួមពីក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌។ គួររំលឹកផងដែរកិច្ចប្រជុំនេះគឺស្ថិតក្នុងករបខណ្ឌនៃកិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានតម្រូវឱ្យក្រសួងពាណិជ្ជកម្មពិភាក្សាជា...
ឯកឧត្តម អេង ជាសាន គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៦ ឈានចូល៦៧ឆ្នាំ

ឯកឧត្តម អេង ជាសាន គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៦ ឈានចូល៦៧ឆ្នាំ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ឯកឧត្តមអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ គោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុឧត្តម នៃពិធីចម្រើនជន្មាយុ គម្រប់៦៦ ឈានចូល៦៧ឆ្នាំ ។ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាវៃ សុភាពល្អបរិបូរណ៍និងអាយុយឺនយូរ ដើម្បីសម្ដេចកិត្តព្រឹទ្ធបណ្ឌិត បានបំពេញសកម្មភាពមុស្សធម៌ និងដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗ ថែមទៀត។ សូមបួងសួងចំពោះគុណបុណ្យ ព្រះរតនត្រ័យ និងវត្តុស័កិ្កសិទ្ធិ ទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមជួយថែរក្សា ការពារប្រោះព្រំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរយាដ៏ឧត្តុង្គឧត្តម នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានសមស្រប នូវពុទ្ធពរទាំង...
ឯកឧត្តម វេង សាខុន គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៦ ឈានចូល៦៧ឆ្នាំ

ឯកឧត្តម វេង សាខុន គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៦ ឈានចូល៦៧ឆ្នាំ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់ គោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុ គម្រប់៦៦ ឈានចូល៦៧ឆ្នាំ ។ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាវៃ សុភាពល្អបរិបូរណ៍និងអាយុយឺនយូរ ដើម្បីសម្ដេចកិត្តព្រឹទ្ធបណ្ឌិត បានបំពេញសកម្មភាពមុស្សធម៌ និងដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗ ថែមទៀត។ សូមបួងសួងចំពោះគុណបុណ្យ ព្រះរតនត្រ័យ និងវត្តុស័កិ្កសិទ្ធិ ទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមជួយថែរក្សា ការពារប្រោះព្រំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរយាដ៏ឧត្តុង្គឧត្តម នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមបានសមស្រប នូវពុទ្ធពរ...
អ្នកតំណាងរាស្រ្ត សេរី កុសល បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

អ្នកតំណាងរាស្រ្ត សេរី កុសល បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកលោក សេរី​ កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ការប្រកាសរបស់ លោក សេរី​ កុសល បានធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០​ ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចបានបញ្ជាក់ថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។  ...
ពលរដ្ឋខ្មែរឥស្លាម៥គ្រួសារដែលរងគ្រោះដោយអគ្គីភ័យនៅសង្កាត់ច្រាំងចំរេះ១ រាជធានីភ្នំពេញ ទទួលបានអំណោយពីរដ្ឋមន្ត្រីក្រសួងព័ត៍មាន

ពលរដ្ឋខ្មែរឥស្លាម៥គ្រួសារដែលរងគ្រោះដោយអគ្គីភ័យនៅសង្កាត់ច្រាំងចំរេះ១ រាជធានីភ្នំពេញ ទទួលបានអំណោយពីរដ្ឋមន្ត្រីក្រសួងព័ត៍មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅ ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២ ០នេះ បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគសម្ភារៈប្រើប្រាស់ និងថវិកាតាមរយ :លោក ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាននាំយកទៅចែកជូនបងប្អូខ្មែរឥស្លាមចំនួន៥គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១២ ខេធ្នូឆ្នាំ២០២០កន្លងទៅនេះ ។ លោក សេ្លះ ណាស៊ីបានលើកឡើងថា នេះេះះជាការចូលរួមនូវការរំលែកទុក្ខដ៏ក្រៀមក្រមមួយផងដែរ និងបាននាំបណ្តាំសាកសួរសុខទុក្ខក៏ដូចជាសាររំលែកទុក្ខពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ ជូនចំពោះបងប្អូនដែលរងគ្រោះទាំងអស់ ហើយសង្ឃឹមថាអំណោយរបស់នាពេលនេះ នឹងចូលរួមរំលែកទុក្ខលំបាកខ្លះរបស់បងប្អូនផងដែរ។ អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ២យួរ ត្រីខ ២យូរ កន្សែងពោះគោ២ និងថវិកា៤០០,០០០រៀល ។ កាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០នេះ  ដោយសារបញ្ហាឆ្លងចរន្តអគ្គីសនីអគ្គីភ័យបានបំផ្លាញផ្ទះចំនួន២ខ្នងនិងទ្រព្យសម្...
លោក លូ គឹមឈន់ និងភរិយា រួមសហការីសូមគោរពនិងអបអរសាទរ ជូនចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណេីតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ

លោក លូ គឹមឈន់ និងភរិយា រួមសហការីសូមគោរពនិងអបអរសាទរ ជូនចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណេីតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក​កំពង់ផែស្វយ័ត្នខេត្តព្រះសីហនុ​ និង​​​​លោកជំទាវ បុត្រា បុត្រី ​ ព្រម​ទាំង​​សហការីក្រោម​ឱវាទទាំង​ សូមគោរពនិងអបអរសាទរជូន ចំពោះ​  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។ ខ្ញុំបាទ លូ គឹមឈន់​​ និងភរិយា សូមគោរពចូលរួមអបអរសាទរនិងសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាគំរូនិង​​​ស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគអស់ពីកម្លាំងកាយ-ចិត្ត និងធនធានផ្ទាល់ខ្លួនចូលរួមក្នុងសកម្មភាព កសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ជាការពិតកិត្តិនាមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈ កាយវិការប្រកបដោយមនុស្សធម៌ សប្បុរសធម៌ដ៏ឧត្តុង្គឧត...
សម្តេចតេជោផ្ញើសារ ជូនពរនិងអបអរសាទ រីករាយក្នុងថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់ ៦៦ឆ្នាំឈានចូល ៦៧ឆ្នាំ

សម្តេចតេជោផ្ញើសារ ជូនពរនិងអបអរសាទ រីករាយក្នុងថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់ ៦៦ឆ្នាំឈានចូល ៦៧ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សារសម្តេចតេជោនាយមានខ្លឹមសារថា «រីករាយក្នុង ថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត។ ជាពិសេសការស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជនរបួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។ សូមទេវតាជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបាន...