មន្ទីរទេសចរណ៏បាត់ដំបងបង្ហាញតំបន់កម្សាន្ដទឹកធ្លាក់អូរជាំគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុត
បាត់ដំបង៖ អង្គភាពមន្ទីរទេសចរណ៍ ខេត្ត បាត់ដំបង បានបង្ហាញពីតំបន់កម្សាន្តទឹកធ្លាក់អូរជាំ។ ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ ដំបង មានចំងាយប្រមាណ១០០គីឡូម៉ែត្រពីក្រុងបាត់ដំបង។ តាមការបញ្ជាក់ឲ្យដឹងពី លោក ឱ កន្ធា អនុប្រធានមន្ទរទេសចរណ៏ នៅថ្ងៃទី១១ សីហានេះថាសហគមន៍អេកូ ទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេស ចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុត។
នៅទីនោះមានដើមឈើធំៗចម្រុះផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់ អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមាន ប្រភពមកពីបឹងដ៏ធំមួយទំហំ ប្រមាណជាង២ហិចតា លើកំពូលភ្នំដែលអ្នក នៅតំបន់នោះហៅថាបឹងទន្លេផែនហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។
ទីតាំងដ៏អំណោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយ គន់។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី ...








