អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត.
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត។
បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០០ រួចមក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខនស/រកម/១១១៩/០១៦ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាមួយគ្នានោះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដើម្បីបំពេញភារកិច្ចនានាពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ស្របតាមបញ្ញត្តិនៃច្បាប់នេះ។
អគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្តល់អាណត្តិដោយច្បាប់ឱ្យធ្វើជាសេនាធិការរបស់គណៈកម្មាធិការជាត...







