ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កម្ពុជា៖ ជាប្រទេសមានលក្ខណអំណោយផលល្អ និងមានសក្តានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគ

កម្ពុជា៖ ជាប្រទេសមានលក្ខណអំណោយផលល្អ និងមានសក្តានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគ

សង្គម និងកម្សាន្ត
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្ក្រីក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Walter Ruck នាយកសភាពាណិជ្ជកម្មអូទ្រីស តំណាងឲ្យក្រុមហ៊ុនជាង ១០០.០០០ ក្រុមហ៊ុន និងជាអនុ ប្រធានក្រុមបេសកកម្មស្ថានទូតនៃសាធារណរដ្ឋអូទ្រីសប្រចាំទីក្រុងបាងកក ។ បានពិភាក្សាការងារសំខាន់ៗទាក់ទងនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ និងការរៀបចំគម្រោងគាំទ្រផ្នែកកម្ចីឥណទានក្នុងវិស័យកសិកម្មមកភាគីកម្ពុជា។ លោករដ្ឋមន្ត្រីវេង សាខុន បានបញ្ជាក់ប្រាប់ភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា វឌ្ឍនភាព និងឱកាសក្នុងការពិនិត្យ ពិចារណា និងសម្រេចចិត្តធ្វើការវិនិយោគលើវិស័យនានានៅពេលអនាគត។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារប្រទេសអូទ្រីជាសមាជិកនៃសហភាពអឺរ៉ុប ហើយប្រជាជនអូទ្រីសកន្លងមកតាមរយ:ស្ថានទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថមគាំទ្រក្នុងការអភិវឌ្ឍប្រទេ...
ក្រោយព្រឹត្តិការណ៍ MITT២០១៩កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិន និងទេសចរពីទីផ្សារអឺរ៉ុបបន្ថែម 

ក្រោយព្រឹត្តិការណ៍ MITT២០១៩កម្ពុជារំពឹងថា នឹងទាក់ទាញវិនិយោគិន និងទេសចរពីទីផ្សារអឺរ៉ុបបន្ថែម 

សង្គម និងកម្សាន្ត
លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរដ្ឋមន្ត្រី ថោង ខុន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រសួង និងក្រុមហ៊ុនឯកជនចំនួន ៣ទៅ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «២៦th Moscow International Travel & Tourism Exhibition (MITT ២០១៩)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែមីនានេះ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ចូលរួមមាន៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេសនៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ការបង្កើនប្រសិទ្ធភាពនៃម...
កូនប្រុស និងប្រពន្ធភេរវករ បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងផ្ទះនៅឥណ្ឌូនេស៊ី

កូនប្រុស និងប្រពន្ធភេរវករ បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនក្នុងផ្ទះនៅឥណ្ឌូនេស៊ី

សង្គម និងកម្សាន្ត
ប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជ្រុលនិយម នៅប្រទេសឥណ្ឌូនេស៊ី បានធ្វើអត្តឃាតហើយនៅថ្ងៃពុធ ទី១៣ ខែមីនានេះ នៅក្នុងផ្ទះរបស់ខ្លួនផ្ទាល់ ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យ កំពុងស្ថិតនៅក្នុងផ្ទះរបស់ខ្លួន នៅតំបន់ Sibolga ភាគខាងជើងនៃកោះ ស៊ូម៉ាត្រា ឥណ្ឌូនេស៊ី បានធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែក ក្រោយពីកងកម្លាំងប៉ូលីស និងយោធា បានទៅឡោមព័ទ្ធផ្ទះជនសង្ស័យ និងបានចរចាគ្នាជាច្រើនម៉ោង ។ អ្នកនាំពាក្យប៉ូលីសជាតិឥណ្ឌូនេស៊ី លោក Dedi Prasetyo បានឲ្យដឹងថា ជនសង្ស័យ មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅតំបន់មជ្ឈិមបូព៌ា និងកំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅឥណ្ឌូនេស៊ី ដែលក្រុមជំនាញបានដឹងមុន និងតាមចាប់ខ្លួនជនសង្ស័យ ប៉ុន្តែប្រពន្ធ និងកូនប្រុសរបស់ជនសង្ស័យសុខចិត្តធ្វើអត្តឃាត ដោយមិនឲ្យប៉ូលីសចូលទៅឆែកឆេក្នុងផ្ទះនោះទេ ៕...
តុលាការនឹងប្រកាសក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នៅចុងខែមីនានេះ

តុលាការនឹងប្រកាសក្រមសំណុំរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នៅចុងខែមីនានេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងសំណុំរឿង ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។ បន្ទាប់ពីបើកសវនាការជាសាធារណៈអស់ជាច្រើនលើកច្រើនសាររួចមក លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមលើជនជាប់ចោទចំនួន ៤នាក់រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្ស សៀង វាសនា  កូយ ចាន់ថុល  មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ពីបទ ឃាតកម្មសម្លាប់ជនរងគ្រោះ។  សូមបញ្ជាក់ជូនថា នៅគ្រប់សវនាការកន្លងមកទាំងជនជាប់ចោទ និងសាក្សីសុទ្ធតែអះអាងថា ជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។ គួររំលឹកថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់​ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នៅមុខហាងលក់ផ្លែឈើយីហោ​ ឡោតិចសេង​ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ឆ្លងតាមការស្រ...
លំហាត់នាគមាសឆ្នាំ២០១៩ រវាងកម្ពុជា និងចិន ចាប់ផ្តើមជាផ្លូវការ នៅទីលានជុំគីរី

លំហាត់នាគមាសឆ្នាំ២០១៩ រវាងកម្ពុជា និងចិន ចាប់ផ្តើមជាផ្លូវការ នៅទីលានជុំគីរី

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លំហាត់នាគមាសឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះចាប់ផ្តើមបើកជាផ្លូវការ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរីនៃកងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។ លំហាត់ហ្វឹកហ្វឺន សមយុទ្ធនេះ គឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិ ជាដើម។ លំហាត់ហ្វឹកហ្វឺននាគមាស ផ្តោតសំខាន់លើប្រធានបទកិច្ចការមនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុ...
រដ្ឋមន្ត្រី​ដឹកជញ្ជូន ៦ ប្រទេស  ជួបប្រជុំគ្នា​នៅ​ខេត្តសៀមរាប និយាយ​ពី​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន

រដ្ឋមន្ត្រី​ដឹកជញ្ជូន ៦ ប្រទេស  ជួបប្រជុំគ្នា​នៅ​ខេត្តសៀមរាប និយាយ​ពី​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ កិច្ចប្រជុំ លើក​ទី​៧ នៃ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្របខ័ណ្ឌ​មហា​អនុតំបន់​ទន្លេមេគង្គ (7th Joint Committee Meeting GMS – CBTA) បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​  នៅ​ខេត្តសៀមរាប ។ ក្រោម​អធិបតីភាព​សហប្រធាន លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក Hideaki lwasaki នាយក​ធនាគា​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ មកពី​ប្រទេស​ក្នុង​តំបន់​មហា​អនុតំបន់​មេគង្គ រួមមាន​៖ ប្រទេស​ចិន ថៃ វៀតណាម ឡាវ កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​ក្រុមការងារ ADB អង្គការ DFAT និង​អង្គការ GIZ​៕  ...
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងកូរ៉េមានទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងកូរ៉េមានទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨

សង្គម និងកម្សាន្ត
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានឲ្យថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងគ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យបាន ២ពាន់លាននៅឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងនាំចូលកម្ពុជាជិត ៧០% និងកម្ពុជានាំចេញទៅកូរ៉េវិញមានប្រមាណ៣០% ទេ ដែលធ្វើឲ្យជញ្ជីងពាណិជ្ជកម្មទ្វេភាគីបានបាត់បង់តុល្យភាពផងដែរ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «ក្រោយទស្សនកិច្ចប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន មកកម្ពុជានៅពេលខាងមុខនេះនឹងធ្វើឲ្យពាណិជ្ជកម្មកាន់តែខិតជិតរកគ្នាជាបណ្តើរៗ ដោយសារតែកម្ពុជាជាប្រទេសមានសក្តានុពលផ្នែកសេដ្ឋកិច្ចជាពិសេសវិស័យកសិកម្មនិងកសិកឧស្សាហកម្ម ដែលអាចសហការធ្វើជាមួយនិងវិស័យឯកជន រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរជាងមុន»។ លោកឌីម៉ង់បញ្ជាក់ទៀតថា កម្ពុជា និងកូរ៉េខាងត្បូង គឺជាដៃគូរនឹងគ្នាមិនអាច ខ្វះបាន ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលម...
សម្តេចតេជោថា ៖ ករណីក្លឹបកំសាន្តរ៉ុកមេក្លោងដាច់ខាត គ្មានការលើកលែងទេ!

សម្តេចតេជោថា ៖ ករណីក្លឹបកំសាន្តរ៉ុកមេក្លោងដាច់ខាត គ្មានការលើកលែងទេ!

សង្គម និងកម្សាន្ត
https://youtu.be/mfvU_RjFfRI សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អំពីចំណាត់ការដាច់ខាត លើករណី ក្លឹបកំសាន្ត Rock នៅសៀលថ្ងៃទី ១២ មីនា ២០១៩ នេះមានឧក្រិដ្ឋកម្មមួយនៅ ក្លឹបកំសាន្តរ៉ុក (ROCK)។ សម្តេចបញ្ជាក់ថា ករណី ROCK គឺជាករណីមិនត្រូវលើកលែងទេ។  ទោះបីត្រូវជីកជម្រៅប៉ុន្មានរយ ឬប៉ុន្មានម៉ឺនម៉ែត្រទៅក្រោមដី ដើម្បីរកមេក្លោង ក៏នៅតែត្រូវជីកឲ្យជ្រៅ រកឲ្យឃើញ។ ការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ គឺវាធំធេងពេក ហើយនៅសល់មួយកន្លែងទៀត ដែលវាកំពុងសំងំ។ ប៉ុន្មានថ្ងៃនេះ ឮថាចាប់បានរួចហើយ មិនដឹងថាទៅណា អញ្ចឹងត្រូវតែឲ្យ ហ៊ុន សែន លូកដៃហើយ ចូលទៅក្នុងសំណុំរឿងមួយនេះ គឺមិនអាចឲ្យរួចផុតទេ ព្រោះឧក្រិដ្ឋកម្មមួយនេះវាធំហួស។ មិនត្រឹមតែផ្តន្ទាទោស មេការតូចតាច មេបន្ទប់ និងអ្នកជក់នោះទេ គឺចាប់អាមេវា អាធំ ។ រឿងនេះត្រូវតែធ្វើឲ្យហ្មត់ចត់ ដាច់ខាត គ្មានការលើកលែងទេ!៕    ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញបន្ថែមទៀត ដើម្បីមានឱកាសចេញបម្រើការងារនៅក្រៅប្រទេស

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញមន្ត្រីប្រឹងប្រែងសិក្សាជំនាញបន្ថែមទៀត ដើម្បីមានឱកាសចេញបម្រើការងារនៅក្រៅប្រទេស

សង្គម និងកម្សាន្ត
ព្រះវិហារ-កំពង់ធំ ៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្ម គ្រប់ខេត្ត ក្រុងទាំងអស់ខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្តាស្ថានទូតនានារបស់កម្ពុជា នៅក្រៅប្រទេស។ លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ជំនាញទាំងបួនខាងលើ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីនៅក្នុងក្រសួង និងនៅតាមមន្ទីរពាណិជ្ជកម្ម ដែលចង់ឡើងឋានៈ ឬចេញទៅបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម អមស្ថា...
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ប្រព័ន្ទទឹកនឹងត្រូវបានត​ភ្ជាប់​មកពី​ថៃ​ ឲ្យប្រើប្រាស់នៅ​កោះកុង

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ប្រព័ន្ទទឹកនឹងត្រូវបានត​ភ្ជាប់​មកពី​ថៃ​ ឲ្យប្រើប្រាស់នៅ​កោះកុង

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ប្រមាណ ១៣.៨៦៦​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​៧ នៅក្នុង​ខេត្តកោះកុង ដែល​បាន​ធ្វើឡើង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ស្ថិតនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​កោះកុង កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​។ តែ​ពេលនេះ សម្តេច​បាន​ណែនាំ​ឲ្យ​ត​ភ្ជាប់​ទុយោ​ទឹកស្អាត ពី​ខេត្ត​ត្រាត ប្រទេស​ថៃ ដើម្បី​យក​ទឹក​មកប្រើប្រាស់​ហើយ​។​ ​សូម​រម្លឹកថា កម្មករ កម្មការិនី ដែល​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ នៅ​ព្រឹក​នេះ មកពី​ស្រុក​មណ្ឌល​សី​ម៉ា ចំនួន ៦ រោងចក្រ​សហគ្រាស និង​ស្រុក​ស្រែអំបិល ចំនួន ១ រោងចក្រ​សហគ្រាស​។ រោងចក្រ សហគ្រាស​ទាំង ៧​នេះ មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ជប៉ុន​ចំនួន​២ ថៃ​ចំនួន​៣ កូរ៉េ​ចំនួន​១ និង​ហូ​ឡង់​ចំនួន​១ ក្នុងនោះ មាន​រោងចក្រ​កាត់ដេ...