ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កម្មវិធីមនុស្សធម៍ជួយឧបត្ថមដល់គ្រួសារក្រីក្រនិងក្មេងពិការរបស់សមាគមខ្មែរហាមីលតុន

កម្មវិធីមនុស្សធម៍ជួយឧបត្ថមដល់គ្រួសារក្រីក្រនិងក្មេងពិការរបស់សមាគមខ្មែរហាមីលតុន

សង្គម និងកម្សាន្ត
កម្មវិធីមនុស្សធម៍ជួយឧបត្ថមគ្រួសារក្រីក្រនិងក្មេងពិការរបស់សមាគមខ្មែរហាមីលតុន- ភ្នំពេញ សហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាតំបន់៥ប្រចាំទីក្រុងហាមីលតុន -អូក្លិននៃប្រទេសណូវ៉ែលហ្សេឡង់ ។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សមាគមខ្មែរ ហាមីលតុន-ភ្នំពេញ បានសហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាតំបន់៥ប្រចាំទីក្រុងហាមីលតុន -អូក្លិននៃប្រទេសណូវ៉ែលហ្សេឡង់ បានរៀបចំកម្មវិធីមនុស្សធម៍ជួយឧបត្ថម្ភថវិកា ជូនដល់គ្រួសារក្រីក្រមួយ នៅភូមិ ស្កូវ ឃុំ ជើងគួន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលឪពុកឈ្មោះ ខឹម សុី និងម្ដាយ ឈ្មោះ ម៉ោង យ៉ុន និងមានកូនចំនួន៤នាក់ ដោយក្នុងនោះមានកូនម្នាក់ជាជនពិការរស់នៅយ៉ាងលំបាកវេទនា ដោយអស្រ័យនៅនៅក្នុងដីវត្ត។ ថ្ងៃខ្លះបានបាយព្រឹកខ្វះល្ងាច បានបាយល្ងាច ខ្វះព្រឹកក៏មាន។ ដោយមើលឃើញពីការលំបាកនេះសមាគមខ្មែរហាមីលតុន-ភ្នំពេញ បានសហការជាមួយក្រុមការងារតំបន់៥ បានធ្វើការរ៉ៃអង្គាសថវិកាពីសប្បុរសជនក្នុងស្...
កម្ពុជានិងចិន ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស

កម្ពុជានិងចិន ចុះអនុស្សរណៈយោគយល់គ្នាលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩នេះលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមអប់រំចិនសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កិច្ចសហការស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងរយៈពេល០៥ឆ្នាំ។ លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា គោលបំណងនៃពិធីចុះហត្ថលេខានេះ ដើម្បីបង្កើតកម្មវីធីផ្លាស់ប្តូរកម្មសិក្សារវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើតកម្មវិធីរោងជាងមហាវិទ្យាល័យតាមជំនាញជាដើម ពិសេសសម្រាប់ការផ្លាស់ប្តូរអន្តរជាតិនិងស្ថាប័នពាក់ព័ន្ធនូវការចូលរួមចំណែកអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែរីកមានការរីកចម្រើន។ លោក Zhao Juli តំណាងឲ្យគ្រឹះស្ថានសិក្សានៃប្រទេសចិន បានឲ្យដឹងថា ចាប់ពីប្រទេសចិនធ្វើកំណែទម្រង់មកការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានផ្តល់ការទ្រទ្រង់សតិបញ្ញា និងធនធានមនុស្សដ៏មានសក្តានុពលលើសេដ្ឋកិច្ច...

ធនាគារអភិវឌ្ឍន៍ជនបទលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពនៅកម្ពុជា

សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកនៃធនាគារនិងសហការីនៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យមើលការដាំដុះបន្លែសុវត្ថភាព និងការចញ្ចឹមមាន់ស្រែរបស់សហគមន៍កសិកម្មតាសីសាមគ្គី ក្រោមគំរោងផ្តល់ហិរញ្ញប្បទានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទដើម្បីលើកកំពស់ការប្រើប្រាស់បន្លែសុវត្ថិភាពនៅកម្ពុជា។ ប្រធានសហគមន៍បានអោយដឹងថា បច្ចុប្បន្ននេះ លោកមានសមាជិក៨៩ គ្រួសារ ហើយមានផ្ទៃដីបង្ករបង្កើនផលចំនួន៣០ ហិកតា ហើយផលិតផលបន្លែដាំដុះបានសម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅជុំវិញបាត់ដំបង។ ទន្ទឹមនេះសហគមន៍លោកបង្ហាញពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្គត់ផ្គង់បន្លែនៅមានកំរិត និងបញ្ហាតំលៃនៅលើទីផ្សារមិនទៀងទាត់ និងបញ្ហាតំរូវការឥណទានបន្ថែមដើម្បីពង្រីកការដាំដុះ។ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបាន ស្នើអោយសហគមន៍ធ្វើកិច្ចសន្យាអោយបានច្បាស់ លស់ជាមួយក្រុមហ៊ុនទទួលទិញបន្លែ ហើយធ្វើការដាំដុះបន្លែដោយមានកាលវិភាគច្បាស់លាស់ និ...
កងទ័ពមីយ៉ានម៉ា ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅរដ្ឋ រ៉ាឃីន

កងទ័ពមីយ៉ានម៉ា ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅរដ្ឋ រ៉ាឃីន

សង្គម និងកម្សាន្ត
អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ ដោយចោទប្រកាន់កងកម្លាំងយោធារបស់សហភាពមីយ៉ានម៉ា ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមថ្មីប្រឆាំងជនស៊ីវិលស្លូតត្រង់ដែលកាន់ព្រះពុទ្ធសាសនា នៅរដ្ឋ Rakhine ។ អង្គការនេះ បានឲ្យដឹងថា កងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមឧទ្ទាមកាន់ព្រះពុទ្ធសាសនានៅរដ្ឋ Rakhine ដោយធ្វើទារុណកម្ម និងសម្លាប់ជនស៊ីវិលស្លូតត្រង់ចំនួន១៧នាក់ និងជាង២៩នាក់ផ្សេងទៀតបានរងរបួស ។ ចំណែកអ្នកនាំពាក្យយោធាមីយ៉ានម៉ា លោក Zaw Min Tun បានប្រកាសច្រានចោលនូវការចោទប្រកាន់របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty Internationalនិងបានបញ្ជាក់ថា ការចោទប្រកាន់របស់អង្គការមួយនេះ ត្រូវបានធ្វើឡើងដោយមិនមានមូលដ្ឋានជាក់លាក់នោះទេ ៕...
ខេត្តព្រះវិហារ ​និងខេត្តចំប៉ាសាក់(ឡាវ)​ ឯកភាពរួមគ្នាលើ«កិច្ចសហប្រតិបត្តិការគ្រប់វិស័យ​នៃខេត្តទាំងពីរ»​

ខេត្តព្រះវិហារ ​និងខេត្តចំប៉ាសាក់(ឡាវ)​ ឯកភាពរួមគ្នាលើ«កិច្ចសហប្រតិបត្តិការគ្រប់វិស័យ​នៃខេត្តទាំងពីរ»​

សង្គម និងកម្សាន្ត
ព្រះវិហារ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានឯកភាពរួមគ្នាលើ​«កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃខេត្តទាំងពីរ»។ ដែលឆ្លុះបញ្ចាំង ការលើកកម្ពស់រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ទប់ស្កាត់បង្ក្រាបឧក្រិដ្ឋឆ្លងដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ កើតចេញពីប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជាគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំមកនូវសន្តិភាព និងកិច្ចសប្រតិបត្តិជាមួយប្រទេសជិតខាង ជាពិសេសរវាងខេត្តនៅតាមបណ្តោយព្រំដែន។ ជាមួយគ្នានេះដែរអភិបាលខេត្តទាំងពីរ បានឯកភាពរួមគ្នា លើកំណត់ហេតុលើកទី០៨ ដោយ​ផ្តោត​​សំខាន់​លើ​​ កិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ការព...
មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកែកមិនចរចាជាមួយសហរដ្ឋអាមេរិកទេ

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកែកមិនចរចាជាមួយសហរដ្ឋអាមេរិកទេ

សង្គម និងកម្សាន្ត
លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសប្រកែកសាជាថ្មី កាលពីថ្ងៃពុធ ទី២៩ ខែឧសភានេះ ដោយមិនចរចាជាមួយសហរដ្ឋអាមេរិកទេ ទោះបីជាអ៊ីរ៉ង់ និងអាមេរិកប្រឈមមុខដាក់គ្នាខាងយោធាក៏ដោយ ។ សេចក្តីប្រកាសបដិសេធរបស់លោក Ayatollah Ali Khamenei ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានបង្ហើបពីលទ្ធភាពដែលអាចជួបចរចាជាមួយសហរដ្ឋអាមេរិក បើអាមេរិកដកទណ្ឌកម្មចេញពីអ៊ីរ៉ង់ ។ លោក Ayatollah Ali Khamenei បានបញ្ជាក់ថា ការចរចាជាមួយអាមេរិក មិនអាចផ្តល់ផលចំណេញដល់អ៊ីរ៉ង់បានទេ តែផ្ទុយទៅវិញ ការចរចាជាមួយអាមេរិកនឹងធ្វើអោយអ៊ីរ៉ង់ឈឺចាប់នៅពេលខាងមុខ ៕...
នៅឆ្នាំ២០២០ក្រសួងសេដ្ឋកិច្ចឲ្យរដ្ឋបាលខេត្តចំនួន ៦ នឹងត្រូវអនុវត្តន៍ថវិការកម្មវិធីដោយខ្លួនឯង

នៅឆ្នាំ២០២០ក្រសួងសេដ្ឋកិច្ចឲ្យរដ្ឋបាលខេត្តចំនួន ៦ នឹងត្រូវអនុវត្តន៍ថវិការកម្មវិធីដោយខ្លួនឯង

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ នេះថា  ដើម្បីធានាឱ្យការអនុវត្តន៍ការងារសវនកម្ម តាមបណ្តាអង្គភាពរងសវនកម្ម ប្រកបដោយប្រសិទ្ធភាព នៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាល គឺត្រូវបានបង្កើនល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់ កាន់តែ ទូលាយ ជាពិសេសការផ្តល់ភាពកាន់តែងាយស្រួលនៅតាមរដ្ឋបាលខេត្តនិមួយៗ នឹងបានដឹងពីកញ្ចប់ថវិការពិតៗ របស់ខ្លួន ដើម្បីយកទៅអនុវត្តន៍គម្រោងផ្សេងៗឲ្យមានប្រសិទ្ធភាព ។ ដើម្បីឈានទៅគ្របដណ្តប់ដល់ក្រសួង-ស្ថាប័ន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យអនុវត្តន៍ថវិការកម្មវិធីរដ្ឋបាលខេត្តចំនួន៦ បន្ថែមទៀត គ...
សហរដ្ឋអាមេរិកស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅតំបន់អាស៊ី ដើម្បីទប់ឥទ្ធិពលចិន និងរុស្ស៊ី

សហរដ្ឋអាមេរិកស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅតំបន់អាស៊ី ដើម្បីទប់ឥទ្ធិពលចិន និងរុស្ស៊ី

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan បានចាប់ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភានេះ ។ ក្រុមអ្នកជំនាញខាងកិច្ចអន្តរជាតិបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Patrick Shanahan គឺមានគោលដៅស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅតំបន់អាស៊ី ក្នុងយុទ្ធសាស្ត្រទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន និងរុស្ស៊ី ។ ដំណើរទស្សនកិច្ចរបស់លោក Patrick Shanahan មកកាន់តំបន់អាស៊ី ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកផងដែរ ក្នុងការបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ី ឲ្យគាំទ្រអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ៕...
អាមេរិកផ្អាកការហ្វឹកហ្វឺនអាកាសយានិកទួរគីពីការប្រើប្រាស់យន្តហោះចម្បាំង F-35

អាមេរិកផ្អាកការហ្វឹកហ្វឺនអាកាសយានិកទួរគីពីការប្រើប្រាស់យន្តហោះចម្បាំង F-35

សង្គម និងកម្សាន្ត
មន្ត្រីពីររូបនៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បាននិយាយថា អាមេរិកបានសម្រេចផ្អាកការហ្វឹកហ្វឺនដល់អាកាសយានិករបស់ប្រទេសទួរគី ក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-35 ខណៈដែលអាមេរិកមិនទាន់សម្រេចចិត្តច្បាស់លាស់ ក្នុងការលក់យន្តហោះប្រភេទនេះ ឲ្យទៅប្រទេសទួរគី ។ នៅពេលបច្ចុប្បន្ននេះ អាកាសយានិករបស់ប្រទេសទួរគីចំនួន៤នាក់ និងក្រុមកាងារចំនួន៤៧នាក់ កំពុងត្រូវបានបង្វឹកពីរបៀបបើកបរ និងប្រើប្រាស់យន្តហោះចម្បាំង F-35 នៅមូលដ្ឋានទ័ព Luke Air Force Base នៅអាមេរិក ។ មូលហេតុដែលនាំឲ្យអាមេរិកសម្រេចផ្អាកការហ្វឹកហ្វឺនអាកាសយានិកទួរគី គឺដោយសារទួរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ខណៈដែលអាមេរិកហាមមិនឲ្យទួរគីទិញមីស៊ីលពីរុស្ស៊ី ៕...
រយៈពេលជាង៤ខែឆ្នាំនេះ ចិនផ្តល់ជំនួយថ្នាំពេទ្យ៤២៥តោនដល់ប្រទេសវែណេស៊ុយអេឡា

រយៈពេលជាង៤ខែឆ្នាំនេះ ចិនផ្តល់ជំនួយថ្នាំពេទ្យ៤២៥តោនដល់ប្រទេសវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ AP បានផ្សាយថា ក្នុងរយៈពេលជាង៤ខែនៃឆ្នាំ២០១៩នេះ ប្រទេសចិនបានផ្តល់ជំនួយថ្នាំពេទ្យប្រមាណជាង៤២៥តោនដល់ប្រទេសវែណេស៊ុយអេឡា ខណៈដែលវែណេស៊ុយអេឡាមានវិបត្តិនយោយបាយ ។ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភានេះ យន្តហោះដឹកជំនួយរបស់ប្រទេសចិន បានហោះហើរទៅដល់ប្រទេសវេណេស៊ុយអេឡា ដោយនាំយកជំនួយថ្នាំពេទ្យទម្ងន់៥៨តោន ទៅជួយដល់ប្រជាពលរដ្ឋវេណេស៊ុយអេឡា តាមរយៈរដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវេណេស៊ុយអេឡា លោក កាឡូស អាល់វ៉ារ៉ាដាន បានឲ្យដឹងថា ជំនួយថ្នាំពេទ្យរបស់ចិនមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ខណៈប្រទេសនេះកំពុងខ្វះខាតថ្នាំពេទ្យ ៕...