ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ

អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ)៖ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក​ ប៉ែន វីរៈឧត្តម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានសហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) រៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុប្រមាណ ២០រូប។ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលើកទី ៩ ហើយ ដែលបានបង្កើតជាយន្តការ​មួយ​ក្នុង​ការផ្តល់នូវចំណេះដឹង​បន្ថែម​ជូនដល់មន្ត្រីស៊ើបអង្កេត​ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីកំណត់​បាន​អំពីភាព​ខុសគ្នារវាងផលិតផលពិត និងផលិតផល​ក្លែង...
ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សូមជម្រាបជូនដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និងសមាជិកចំនួន១៦រូប។ សូមបញ្ជាក់ជូនថា គណៈកម្មការ ចំពោះកិច្ចនេះ មានភារកិច្ច៖ - បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអន...
មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាលចុះបើកវគ្គអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៃវិទ្យាល័យជ័យវរ្ម័នទី៧

មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាលចុះបើកវគ្គអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៃវិទ្យាល័យជ័យវរ្ម័នទី៧

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្ដាល សហការជាមួយមន្ទីរពាណិ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះផ្តល់វគ្គអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី លោកគ្រូ អ្នកគ្រូ និងអាជីវករ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ២៨០នាក់ ។ ស្របពេលជាមួយគ្នានេះ ក្រោយបញ្ចប់វគ្គអប់រំមន្ត្រីយើងបានចែកនូវផ្ទាំងរូបភាព (Poster) ស្តីពីការជ្រើសម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់អ្នកចូលរួមនិងផ្សព្វផ្សាយបន្ត ថែមទាំងចុះត្រួតពិនិត្យតាមតូបលក់ចំណីអាហារនៅក្នុងសាលាផងដែរ ដោយបានពន្យល់ណែនាំអំពីអនាម័យក្នុងការដាក់តាំងលក់ផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពដល់អាជីវករផងដែរ៕...
សាខា ហ៊ួត ជា មួយចំនួនធំ នៅតែបន្តរគាំទ្រ ឧកញ៉ា ហ៊ួត ជា បន្តដឹកនាំសិទ្ធចែកចាយ  ( FRANCHISE ) ហាងលក់សម្ភារៈសំណង់ទូទាំងប្រទេស

សាខា ហ៊ួត ជា មួយចំនួនធំ នៅតែបន្តរគាំទ្រ ឧកញ៉ា ហ៊ួត ជា បន្តដឹកនាំសិទ្ធចែកចាយ ( FRANCHISE ) ហាងលក់សម្ភារៈសំណង់ទូទាំងប្រទេស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ជាង៥ឆ្នាំ ម្ចាស់សាខាក្រុមហ៊ុន ហ៊ួត ជា កំពុងសប្បាយចិត្ត ជាមួយភាពជោគជ័យបន្តទៅមុខទៀត នៅវិស័យលក់គ្រឿងសំណាង់ ។ ម្ចាស់សាខាលើសទី៥ឆ្នាំ មួយចំនួនបានលើកឡើងថា ៖ “ រយៈពេលជាច្រើនឆ្នាំដែលទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនេះ គឺបានលោកឧកញ៉ា ហ៊ួត ជា តែងតែបណ្ដុះបណ្ដាល បង្ហាត់បង្រៀនជំនាញទីផ្សារ និងផ្នែកលក់សម្ភារៈសំណង់គ្រប់សាខា ធ្វើយ៉ាងណាឱ្យលក់ដាច់ធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត និងក្រុមហ៊ុនមានតម្លៃសមរម្យ មានគុណភាព ទៅកាន់ដៃគូនិងអតិថិជនរបស់ខ្លួន ដូច្នេះហើយទើបមានអតិថិជនកាន់តែច្រើនបានគាំទ្រទៅលើក្រុមហ៊ុនរបស់លោកឧកញ៉ា ហ៊ួត ជា ” ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ៊ួត ជា បានលក់សិទ្ធិចែកចាយ ( Franchise ) ទៅកាន់អតិថិជនចាប់ពី ១០០០ដុល្លារឡើងទៅក្នុងមួយសាខា ហើយក៏ទទួលបានការរីកចម្រើនជាងបន្តបន្ទាប់ ។មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើននិងក្ដីស្រលាញ់ទៅអតិថិជនដែលជាដៃគូចែកចាយរបស់ខ្លួន ជាពិសេសគឺការផ្ដល់ជូននូវសម្ភារៈដែ...
រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia

រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រសៀលថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានណែនាំក្រុមយុវជន The SEED Cambodia ធ្វើការងាររបស់ខ្លួនឱ្យ​បានល្អ ច្បាស់លាស់ ចំគោលដៅ ជាពិសេសជំរុញការធ្វើមាតិកាឌីជីថលឱ្យ​បានកាន់តែទូលំទូលាយដើម្បីចែករំលែកចំណេះដឹង ផ្សព្វផ្សាយអំពីទីផ្សារ​និងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម។ បើតាម លោករដ្ឋមន្ត្រី ក្រសួងកំពុងបន្តជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ធានាបាននូវសន្តិសុខស្បៀងនិងស្ថិរភាពតម្លៃនៅទូទាំងប្រទេស ការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម ការចងក្រងសហគមន៍កសិកម្មទំនេីប​ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ដើម្បីចូលរួមជំរុញសេដ្ឋក...
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC  និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល »

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល »

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កែប៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤នេះបានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកែប។ វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC និង Agile Development Group ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣៥នាក់ ។...
អគ្គនាយិកាក្រុមហ៊ុនអាណាណាកុំព្យូទ័រ និងជាអនុប្រធានទី2 នៃសមាគមអៃរាវត្តាបានបរិច្ចាគថវិកាចំនួន១០០០ដុល្លារសម្រាប់ការងារអភិរក្សដំរី

អគ្គនាយិកាក្រុមហ៊ុនអាណាណាកុំព្យូទ័រ និងជាអនុប្រធានទី2 នៃសមាគមអៃរាវត្តាបានបរិច្ចាគថវិកាចំនួន១០០០ដុល្លារសម្រាប់ការងារអភិរក្សដំរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី ចិន្តា ក្លេ តាំង​នាមឲ្យក្រុមប្រឹក្សាភិបាល សមាជិកសមាជិកា និងក្រុមការងារនៃសមាគមអៃរាវតា្ត នាងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកជំទាវ សុខ ចាន់ដា ដែលជាអគ្គនាយិកាក្រុមហ៊ុនអាណាណាកុំព្យូទ័រ និងជាអនុប្រធានទី2 នៃសមាគមអៃរាវត្តា ដែលបានបរិច្ចាគថវិកាចំនួន១០០០ដុល្លារសម្រាប់ការងារអភិរក្សដំរីស្រុកនៅកម្ពុជា។ ជានិច្ចជាកាលលោកជំទាវតែងតែជួយឧបត្ថម្ភថវិកានិងផ្តល់សាលប្រជុំដល់សមាគម។ យើងខ្ញុំសូមគោរពជូនពរដល់លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពនិងស្រឡាញ់។ ថ្វីត្បិតតែមានឈាមជ័រជាអ្នករាជធានីភ្នំពេញ ប៉ុន្តែលោកស្រី ចិន្តា ក្លេ បានផ្សារភ្ជាប់ជីវិត និងនិស្ស័យខ្លាំងជាមួយព្រៃភ្នំធម្មជាតិ និងប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច។ ក្រៅពីការងារប្រកបដោយក្តីស្រឡាញ់ជាប្រធានសមាគមអភិរក្សដំរីអៃរាវត្តា និងជាម្ចាស់អេកូរីសតចំនួនពីរ ...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ឆ្នាំង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។ ការសំណេះសំណាលនេះ គឺក្រោយការអញ្ជើញចូលរួមផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”នៅសាលាខេត្តកំពង់ឆ្នាំង៕ #MLVT #HENGSour...
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.» និងសហការី  អញ្ជើញចូលរួម​​ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.» និងសហការី អញ្ជើញចូលរួម​​ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងសហការី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលរួមអម លោក​​ ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ ដែលដឹកនាំដោយឯកឧត្ដម ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។ សូមរំលឹកដែរថា កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។...
កម្មវិធី១.៥លាន៖ យុវតី សៅ យ៉ារ៉េត មិននឹកស្មានថាអ្នកបោះបង់ការសិក្សាចោលតាំងពីក្មេងអាចមានឱកាសរៀនជំនាញបានដែរ

កម្មវិធី១.៥លាន៖ យុវតី សៅ យ៉ារ៉េត មិននឹកស្មានថាអ្នកបោះបង់ការសិក្សាចោលតាំងពីក្មេងអាចមានឱកាសរៀនជំនាញបានដែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖កញ្ញា សៅ យ៉ារ៉េត សិក្ខាកាមកំពុងសិក្សាក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជំនាញរចនាក្រាហ្វិកដោយកុំព្យទ័រ បានបង្ហាញការសប្បាយចិត្តពេលបានចូលរៀនជំនាញមួយនេះ ដោយកញ្ញាមិននឹកស្មានថា អ្នកបោះបង់ការសិក្សាចោលតាំងពីក្មេង អាយុច្រើនហើយ ក៏នៅតែអាចចូលរៀនជំនាញបានដែរ។ កញ្ញានិយាយថា៖«ខ្ញុំរំភើបចិត្ត ព្រោះអត់នឹកស្មានថាមានសាលាបង្រៀនអត់យកលុយ ហើយយើងឈប់រៀនច្រើនឆ្នាំ ដប់ម្ភៃឆ្នាំក៏អាចចូលរៀនបាន អាយុច្រើនក៏អាចចូលរៀនបាន។ហើយខ្ញុំសង្ឃឹមថាខំរៀនទៅ នឹងមានសមត្ថភាពធ្វើការរកលុយដោយមិនប្រើកម្លាំងដូចគេ។» សិក្ខាកាមរូបនេះប្រាប់ថា អ្នកដែលបានឈប់រៀនច្រើនឆ្នាំ និងអត់មានលុយរៀនបន្តជាដើម កុំមានការព្រួយបារម្ភ អាចទៅចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃបាន។ បរិយាកាសនៃការសិក្សារៀនសូត្រមានផាសុខភាពល្អ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់...