ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក​ វង សូត អនុប្រធានទី២រដ្ឋសភា ចូលរួមសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧

លោក​ វង សូត អនុប្រធានទី២រដ្ឋសភា ចូលរួមសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ អង្គប្រជុំបានបោះឆ្នោតគាំទ្រ លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក​​ ជឺ ចំណាន ជាអនុប្រធាន រួមទាំងសមាជិកចំនួន៧រូប ផ្សេងទៀត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប មានភារៈកិច្ចធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព។ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នីតិកាលទី៧នៃរដ្ឋសភានេះ នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងជាមុនសិន មុនចូលកាន់តំណែង។...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់មាតុភូមិហើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់មាតុភូមិហើយ

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមភ្នំពេញ: សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺថ្ងៃ ១១ និង១២ ខែធ្នូ ឆ្នាំ២០២៣ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់៕...
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ លោក ង្វៀន ថាញ់ ហ៊ុង Nguyen Thanh Hung ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ លោក ង្វៀន ថាញ់ ហ៊ុង Nguyen Thanh Hung ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
(រដ្ឋធានីហាណូយ)៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញា តលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្ន...
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម

សង្គម និងកម្សាន្ត
(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២ ៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ លោក តាវ ឌុច ថាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកប្រធានអគ្គនាយកក្រុមហ៊ុន Viettel បានជម្រា បជូន សម្តេចធិបតី អំពីការអភិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅវិស័យទូរគមនាគមន៍ និងបច្ចេក...
ADB អបអរសាទរកម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លានរបស់រាជរដ្ឋាភិបាល

ADB អបអរសាទរកម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លានរបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០ ២៣ នេះ បានជួបពិភាក្សាការងារជាមួយ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជានិងក្រុមការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្នុងនោះរូបលោក បានសរសើរនិងអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនគោលដៅ១.៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកនាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា លោកសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានក៏បានថ្លែងអំណរគុណដល់ ADBដែលបានអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រ...
រដ្ឋមន្រ្តី ក្រសួងការងារនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣% ចូលក្នុងប្រតិបត្តិការ

រដ្ឋមន្រ្តី ក្រសួងការងារនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣% ចូលក្នុងប្រតិបត្តិការ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២ ៣នេះ បានលើកឡើង ថា ក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ។ ការថ្លែងយ៉ាងដូចនេះរបស់ លោករដ្ឋមន្ត្រីក្នុងពេលដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងស្តីពីទីផ្សាការងារប្រកបដោយបរិយាបន្នគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាពដែលធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ គឺស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។ សម្រាប់ លោករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀតដើម្បីបង្កលក្ខណៈ បត់បែនសម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែមទៀតទៅតាមជំនាញផ្សេងទៀតដូចជាអ្នកទទួ...
អគ្គនាយក «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងថៃ (TCCT) និងលេខាធិការដ្ឋានអាស៊ាន បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលលើការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានលើករណីរួមបញ្ចូលគ្នានៃធុរកិច្ច

អគ្គនាយក «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងថៃ (TCCT) និងលេខាធិការដ្ឋានអាស៊ាន បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលលើការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានលើករណីរួមបញ្ចូលគ្នានៃធុរកិច្ច

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងថៃ (TCCT) និងលេខាធិការដ្ឋានអាស៊ាន កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ បាន រៀបចំកិច្ចប្រជុំប្រមូលធាតុចូលលើការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានលើករណីរួមបញ្ចូលគ្នានៃធុរកិច្ច «Merger Information Sharing Portal (MISP) Brainstorming Meeting» ឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង GIZ ។ កម្មវិធីនេះ គឺ ក្រោមអធិបតីភាព លោក  ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា គ.ប.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្រ្តី  ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងលោក Frank Tibitanzlt ទីប្រឹក្សាបង្គោលសម្រាប់គ...
ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA  និងលោកជំទាវ បានផ្ញើសារជូនពរ និងអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ក្នុងឱកាសត្រូវបានអង្គសន្និបាតគណៈកម្មាធិកា រកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA  និងលោកជំទាវ បានផ្ញើសារជូនពរ និងអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានអង្គសន្និបាតគណៈកម្មាធិកា រកណ្តាលលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ:  ឧកញ៉ា ឆាយ  សុធា អគ្គនាយកក្រុមហ៊ុន DLA  និងលោកជំទាវ បានផ្ញើសារជូនពរ និងអបអរសាទរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិកា រកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចមហាបវរធិបតី ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិ ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិប តេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារី...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជេីញជួប លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជេីញជួប លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម

សង្គម និងកម្សាន្ត
(រដ្ឋធានីហាណូយ)៖ នារសៀលថ្ងៃចន្ទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ហ៊្វូចុង (Ngu yen Phu Trong) អគ្គលេខាធិការ នៃបក្សកុម្មុ យនីស្តវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបនេះ លោក ង្វៀន ហ៊្វូចុង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះផងដែរ លោកអគ្គលេខាធិ...
ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយ ស្រុកសណ្តាន់ ព្រមទាំងសមាជិក សមាជិការទាំងអស់ បានផ្ញើសារជូនពរ និងអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ក្នុងឱកាសដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ បានបោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយ ស្រុកសណ្តាន់ ព្រមទាំងសមាជិក សមាជិការទាំងអស់ បានផ្ញើសារជូនពរ និងអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ បានបោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ:  ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយ ស្រុកសណ្តាន់ ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនទាំងអស់ បានផ្ញើសារជូនពរ និងអបអរសាទរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិកា រកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចមហាបវរធិបតី ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិ ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិប តេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹង...