ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមនៅក្នុង “វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦”
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពី"អត្ថប្រយោជន៍ និងឱកាសទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច"នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាអូតែលរាជធានីភ្នំពេញ។
នៅក្នុងកិច្ចពិភាក្សានោះ គឺ ក្រោមការសម្របសម្រួលដោយ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជាលោក ណូ លីដា អគ្គនាយក CGCC, ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB និងលោឧកញ៉ា ឡាយ ឈុនហួ ក ជា សុភ័ក្ត អគ្គនាយក SME Bank។
ក្នុងកិច្ចពិក្សានោះ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បានលើកឡើងក្នុងកិច្ចពិភាក្សាថា សហព័ន្ធស្រូវអង្ករកម្ពុជាដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ ក្រសួងពាណិជ្ជកម្ម នឹងបានធ្វើការជាមួយសមាជិកជាង២៤០ ក្រុមហ៊ុន ជារោងម៉ាស៊ីនខ្នាតតូចនិងមធ្យម ក្នុងបេសកម្មរបស់យើង ដើម្បីពង្រឹងភាពប្រកួតប្រជែង ការប្រមូលទិញស្...








