កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន៣៨៤រូប ដែលប្រារព្ធធ្វើឡើងនៅសាខាខេត្តកំពត
សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តីសម្រេចតែងតាំងប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តា សមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបទាំងអស់ ៧៩៦រូប ចូលរួមផងដែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុង សាលប្រជុំបូកគោ នៃសាលាខេត្តកំពត។
ក្នុងឱកាសដ៏មានសិរីសួស្តីប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃការប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានប្រារព្ឋធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ គឺ ស្របនឹងថ្ងៃដ៏មានមហាសិរីមង្គល ឧត្តុងឧត្តមបំផុត...








