ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ សង្ឃឹមថា រឿងលោកឪស៊ុច និមន្តគង់នៅកម្ពុជា នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ នោះទេ

សម្តេចតេជោ សង្ឃឹមថា រឿងលោកឪស៊ុច និមន្តគង់នៅកម្ពុជា នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ នោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាន សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។ តាមរយៈបណ្តាញសង្គមការងារផ្លូវការនារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានថ្លែងអំណរគុណ ដល់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូល ស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ។ សម្តេចតេជោ សង្ឃឹមថា រឿងលោកឪស៊ុច នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។ ម្យ៉ាងទៀតរឿងលោកឪស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះសម្តេតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយ...
កិច្ចប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយ ស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន

កិច្ចប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយ ស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទីស្តីការក្រសួង៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបប្រជុំចែករំលែកឧត្តមានុវត្តន៍គោលនយោបាយស្ដីពីភស្ដុភារកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក Makino Taketo ប្រធាននាយកដ្ឋានភស្តុភារកម្មអន្តរជាតិ នៃអគ្គនាយកដ្ឋានភស្ដុភារកម្ម និងដឹកជញ្ជូនផ្លូវថ្នល់ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយដ្ឋានភស្តុភាកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក លើគោលនយោបាយភស្ដុភារកម្ម និងបញ្ហាប្រឈមនានា និងកំណត់ជាអាទិភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមចំណែកអភិវឌ្ឍវិស័យភស្ដុ...
សម្តេចតេជោ៖ មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្តេចតេជោ និងថាក់ស៊ីន ត្រូវបានបំផ្លាញ ដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជា ដែលមានកំហឹងចំពោះការប្រមាថមកលើរូបសម្តេច និងនាយករដ្ឋមន្ត្រីកម្ពុជា

សម្តេចតេជោ៖ មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្តេចតេជោ និងថាក់ស៊ីន ត្រូវបានបំផ្លាញ ដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជា ដែលមានកំហឹងចំពោះការប្រមាថមកលើរូបសម្តេច និងនាយករដ្ឋមន្ត្រីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ សម្តេចតេជោ និងនាយករដ្ឋមន្ត្រីថៃ មានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះសម្តេច។ សម្តេចតេជោ បានបន្តថា មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ សម្តេច ប្រធានព្រឹទ្ធសភា បានបន្ថែមថា បន្ទប់មួយ សម្តេចដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។ តាមរយៈបណ្តាញសង្គមការងារផ្លូវការនារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានគូសរំលេចថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្...
នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៥) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នៅខេត្តត្បូងឃ្មុំ។...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រសិទ្ធនាម​ ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ ថា​ “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”​

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រសិទ្ធនាម​ ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ ថា​ “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានប្រសិទ្ធនាម​ ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា​ "ស្ពានតេជោសន្តិភាពឫស្សីជ្រុំ"​ ។ ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់ នៃសុខសន្តិភាព។ គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។...
ការជួបសំដែងការគួរសម និងអបអរសាទរ របស់ភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd & HANSHIN

ការជួបសំដែងការគួរសម និងអបអរសាទរ របស់ភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd & HANSHIN

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ ៖ នាវេលាម៉ោង ១១:១៥ព្រឹក ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិក និងថ្នាក់ដឹកនាំ កសស បានអនុញ្ញាតឲភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd. និង Kobe-Osaka International Port Corporation (HANSHIN) ចូលសម្តែងការគួរសម និងចូលអបអរសាទរចំពោះមហាសន្និបាតភាគហ៊ុនិក លើកទី ៨ របស់ កសស និងលទ្ធផលអាជីវកម្មសម្រចបានក្នុងឆ្នាំ២០២៤ និងទិសដៅការងារអាជីកម្ម ឆ្នាំ២០២៥ ។...
រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញដឹកនាំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញដឹកនាំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ ៖កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)នៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Le Royal នេះបានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិក លើកទី ៨ ឯកឧត្តម ផាន់ ផល្លា តំណាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (SERC) ឯកឧត្តម និង លោក ជាសមាជិកក្រុមប្រឹក្សាភិបាល និងមន្រ្តីត្រួតពិនិត្យរដ្ឋអម របស់ កសស ថ្នាក់ដឹកនាំ កសស តំណាងផ្សារមូលបត្រកម្ពុជា (CSX) ភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd. និង Kobe-Osaka International Port Corporation ភ្ញ...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ លោក Dato' Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា គំាទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្តិវិធី និងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ )

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា គំាទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្តិវិធី និងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ )

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យការងារអាទិភាពមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភានេះ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ និងទី៣ មិថុនា កន្លងមក ប្រកបដោយអត្ថន័យ ក្នុងស្មារតី រួបរួម កិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមនិងភាគីពាក់ព័ន្ធទំាងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើកទឹកចិត្តពេញទំហឹង ជូនថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា បំពេញបេសកកម្ម ផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពស្នេហាជាតិ ដែលកំពុងឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ឱ្យបានសស្រាក់សស្រាំក្នុងស្មារតី អ្នកនៅជួរក្រោយគំាទ្រនិ...
លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំក្រុមការងារ មកសួរសុខទុក្ខព្រមទាំងយកអំណោយមកជូនយោធាភូមិភាគ៥ខេត្តបន្ទាយមានជ័យ

លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំក្រុមការងារ មកសួរសុខទុក្ខព្រមទាំងយកអំណោយមកជូនយោធាភូមិភាគ៥ខេត្តបន្ទាយមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយមកជូនយោធាយុទ្ធភូមិភាគទី៥ ដែលកំពុងឈរជើងការពារបន្ទាត់ព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ព្រំដែន កម្ពុជា-ថៃ។វត្តមានពិធីសំណេះសំណាលសួរសុខទុក្ខ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយុទ្ធភូមិភាគទី ៥ ដែលបានឈរជើង បញ្ជាផ្ទាល់នៅទិសទី១ ខេត្តបន្ទាយមានជ័យនៃយុទ្ធភូមិភាគខេត្តបន្ទាយមានជ័យ និង ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយុទ្ធភូមិភាគទី ៥ ខេត្តបន្ទាយមានជ័យ ព្រមទាំង នាយទាហាន ពលទាហាន ជាច្រើនរូប។ អំណោយ ដែលបានយកទៅចែកជូននោះ មានមីជាតិ ១ ០០០កេស និង ទឹកសុទ្ធ ១ ០០០កេស។ សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីការគាំទ្រ របស់សមរភូមិ ក្រោយជួយដល់សមរភូមិមុខ ។ ជាមួយគ្នានោះ លោកឧកញ៉ា ឡេង និមល ន...