មូលនិធិគន្ធបុប្ផា ផ្តល់ថវិការជាង ៨០ម៉ឺនដុល្លារ ដើម្បីធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនថវិកាចំនួនជាង ៨០ ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់អង្គរ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាគណៈធិបតី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់សង្គ្រោះទារក និងកុមារ អគារគន្ធបុប្ផា-សីហមុនី-មុនីនាថ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
តាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង គឺមូលនិធិគន្ធបុប្ផាកម្ពុជា បានរួមចំណែកបំពាក់ឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ដែលគិតជាថវិកាសរុបចំនួន ១ លានដុល្លារអាមេរិក ។ ជាក់ស្តែងនៅក្នុងឱកាសប្រគល់ជូនថវិកាចំនួនជាង...








