ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ស្ត្រីអ្នកជំនួញម្នាក់ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់និងផ្តល់គោរមងារជា«ឧកញ៉ា»

ស្ត្រីអ្នកជំនួញម្នាក់ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់និងផ្តល់គោរមងារជា«ឧកញ៉ា»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ដំបូងឡើយ លោកស្រី អ៊ុច បុទុម ពីស្ត្រីអ្នកជំនួញ ដែលម្នាក់ធ្លាប់បរាជ័យ និងជាប់បំណុល $70000 ប៉ុន្តែឥឡូវនេះត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា«ឧកញ៉ា»ពីព្រះមហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ហើយមុនទទួលបានគោរមងារនេះ លោកស្រីចំណាយពេលត្រឹមតែ23 ខែជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ។ លោកជំទាវឧកញ៉ា អ៊ុច បុទុម បានមានប្រសាសន៍ថា«សូមគោរពអរគុណនឹងដឹងគុណចំពោះលោកឧកញ៉ា និងលោកជំទាវជាទីបំផុត ដែលបានធ្វើអោយជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដែលនឹកស្មានមិនដល់ទាល់តែសោះ»។ ដោយកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩ កន្លងទៅនេះ លោកស្រី អ៊ុច បុទុម ទទួលបានការត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ាពីព្រះមហាក្សត្រ ហើយគោរមងារនេះជាកិត្តិយ​ស​​​និង​​បង្ហាញពីគុណតម្លៃយ៉ាងធំរបស់ស្រ្តីខ្មែរដែលបានតស៊ូនិងប្រឡូកក្នុងវិថីជំនួញ។ លោកជំទាវឧកញ៉ាបញ្ជាក់ថា«ធ្វើអោយខ្ញុំបានក្លាយទៅជាស្ត្រី ដំបូងគេប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលទទួលបាន...
សម្តេចតេជោ និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចូលរួមសោកស្តាយ​ នឹងឧបត្ថម្ភថវិកាដល់អ្នកស្លាប់និងរងរបួសបាក់ប្លង់សេអគារសាលាឆាន់

សម្តេចតេជោ និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចូលរួមសោកស្តាយ​ នឹងឧបត្ថម្ភថវិកាដល់អ្នកស្លាប់និងរងរបួសបាក់ប្លង់សេអគារសាលាឆាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន  និងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលដល់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសបាក់ប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ នេះយោងតាមលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះ។ បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលបានរងគ្រោះក្នុងហេតុការណ៍ដ៏អកុសលនេះផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាប្រមាណ ២០លានរៀល សម្រាប់គ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត និង...
រដ្ឋមន្រ្តីលឹម គានហោ  លើកទិសដៅការងារ ៥ចំណុចពាក់ព័ន្ធនិងវិស័យធនធានទឹក

រដ្ឋមន្រ្តីលឹម គានហោ  លើកទិសដៅការងារ ៥ចំណុចពាក់ព័ន្ធនិងវិស័យធនធានទឹក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុប វាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម បង្ហាញដល់បណ្តា មន្ទីរធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុកតាមមុខព្រួញរាជធានី-ខេត្ត ។ កិច្ចប្រជុំនេះ​​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០១៩ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។ លោករដ្ឋមន្រ្តី លឹម គានហោ បានដាក់ចេញនៅផែនការណ៍ ៥ចំណុចរួមមាន ៖ ទី ១- ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹកភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ។ ទី ២- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០១៩ តើមានការខូចខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស...
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា ផ្ញើសារជូនពរឯកឧត្តម ឧត្តមសេនីយ៍ទោគឿន ភិរម្យ

លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា ផ្ញើសារជូនពរឯកឧត្តម ឧត្តមសេនីយ៍ទោគឿន ភិរម្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ N&Y  Real Estate សូមគោរពជូនពរឯកឧត្តម ឧត្តមសេនីយ៍ទោ លោកគឿន ភិរម្យ ក្នុងឱកាស ថ្ងៃខួបកំណើត។ សូមបួងសួង ដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ ដល់ឯកឧត្តម  និងលោកជំទាវព្រមទាំងក្រុមគ្រួសារជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គោរពជូនពរពីលោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ N&Y Real Estate និងលោកស្រី ព្រមទាំងសហការីក្រោមឱវាទទាំងអស់៕...
លោក ម៉ក់ ពេជ្ជរិទ្ធ គោរពជូនពរនិងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា

លោក ម៉ក់ ពេជ្ជរិទ្ធ គោរពជូនពរនិងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម គោរពជូនពរនិងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា។ លោកថ្លែងថា«យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យ ដល់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានឆាប់ជាសះស្បើយពីរោគាទាំងឡាយមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីជាម្លប់ដល់កូនចៅ»។ សូមទេវតា តាមជួយបីបាច់រក្សា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរនិងគោរពជូនពរពី លោកលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម និងលោកស្រី ...
ព្រះមហាក្សត្រ ប្រោសព្រះរាជទាន​​គ្រឿងឥស្សរិយយសជូនមន្ត្រីឆ្នើម​ ៣រូប ​

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន​​គ្រឿងឥស្សរិយយសជូនមន្ត្រីឆ្នើម​ ៣រូប ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទសម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យប្រោសព្រះប្រទានគ្រឿងឥស្សរិយយសជូនមន្ត្រីឆ្នើមចំនួន ៣រូប។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៩នេះ បានឲ្យដឹងថា មន្ត្រីដែលត្រូវបំពាក់គ្រឿង​ឥស្សរិយយស​ទាំង ៣រូប រួមមាន លោក គួច ចំរើន គ្រឿងឥស្សរិយយស ជា​តូប​ការ, លោក ទៀ សីហា គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ និងលោកអ៊ឹង ហឿន គ្រឿងឥស្សរិយយស ព្រះរាជាណា​ចក្រកម្ពុជា ថ្នាក់មហាសេនា៕...
លោកឧកញ៉ា ឡូវ ហ៊ឺង គោរពជូនពរ និងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា

លោកឧកញ៉ា ឡូវ ហ៊ឺង គោរពជូនពរ និងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាចស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គោរពជូនពរ និងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា។ លោកឧកញ៉ាថ្លែងថា«យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យ ដល់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង​លី សូមបានឆាប់ជាសះស្បើយពីរោគាទាំងឡាយមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីជាម្លប់ដល់កូនចៅ»។ សូមទេវតា តាមជួយបីបាច់រក្សា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរនិងគោរពជូនពរពី លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សា សម្តេចអគ្គមហាសេ...
បណ្ឌិតគីម ហ៊ាងថា ៖ ចំណូល​ពី​វិស័យ​អចលនទ្រព្យ​ ជា​ប្រភេទ​ជំនួញ​ ដែល​ចំណាយ​ទុន​តិច

បណ្ឌិតគីម ហ៊ាងថា ៖ ចំណូល​ពី​វិស័យ​អចលនទ្រព្យ​ ជា​ប្រភេទ​ជំនួញ​ ដែល​ចំណាយ​ទុន​តិច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំ​ពេញៈ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ បានឲ្យដឹងថា រយៈពេល​ជាង១ទសវត្សរ៍​ ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​រក្សា​បាន​នូវ​ភាព​រីកចម្រើន​ និងអភិវឌ្ឍ​ឥត​ឈប់​ឈ ​ នៅក្នុង​បរិបថ​នេះ​ ​គឺជា​ឱកាស​មួយ​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ទទួលយក​ប្រយោជន៍​ពី​វិស័យ​នេះ​។ លោក​បណ្ឌិត​ គីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ បានអះអាង​ថា​ ​រយៈពេល​ជាង ១៤ឆ្នាំ​ហើយ ដែលបាន​ចូល​ប្រឡូក​ នៅក្នុង​ជំនួញ​ លើវិស័យ​អចលនទ្រព្យ​ ហើយ​ជា​បទពិសោធន៍​ និង​ធនធាន​ដែល​ទទួល​បាន​សព្វថ្ងៃ​នេះ​ ស្ទើរតែ៩៩ភាគរយ​បាន​មក​ពី​វិស័យ​អចលនទ្រព្យ​។ ​លោក​បណ្ឌិតបន្ត​ទៀត​ថា​ “ទស្សនៈ​របស់ខ្ញុំ​ផ្ទាល់​គិតថា​ ការ​រកចំណូល​ពី​វិស័យ​អចលនទ្រព្យ​ គឺ​គ្មាន​វិស័យ​ណាមួយ​ដែល​អាចម​កជំនួស​បាន​នោះ​ទេ​ ព្រោះ​វា​ជា​ប្រភេទ​ជំនួញ​ ដែល​ចំណាយ​ទុន​តិច​ តែ​អាច​ទទួល​បាន​ចំណូល​ច្រើន​ »។ ដូច្នេះ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ដែល​មានចំណេះ​ដឹង​ និង​ចំណ...
លោក នង វាសនា គោរពជូនពរនិងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា

លោក នង វាសនា គោរពជូនពរនិងអបអរសាទរ មហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ បានមានប្រសាសន៍ថា«យើងខ្ញុំទាំងអស់គ្នាសូមបួងសួង ដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិ លើលោក សូមប្រសិទ្ធពរជ័យ ដល់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានឆាប់ជាសះស្បើយពីរោគាទាំងឡាយមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីជាម្លប់ដល់កូនចៅ»។ សូមទេវតា តាមជួយបីបាច់រក្សា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរនិងគោរពជូនពរពីលោក លោក នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ និងលោកស្រីព្រមទាំងសមាជិក​ក្រុមការងារទាំងអស់៕  ...
មន្ត្រី JICA ប្រចាំកម្ពុជាទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា

មន្ត្រី JICA ប្រចាំកម្ពុជាទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា ជូនលោក Sugano Yuichi និងលោក Tanaka Kotaro ជាប្រធាន អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា និងគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ជូនលោក Kengo Matsuda លេខាទី២ ស្ថានទូតជប៉ុន ព្រមទាំងមន្រ្តី JICA មានតួនាទីជាប្រធានទីប្រឹក្សាបច្ចេកទេស បេសកជនជប៉ុន សរុប8រូប ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មការងារ និងកិច្ចសហការផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនលើវិស័យធនធានទឹក និងឧតុនិយម។ លោករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោស...