ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ត្រឹមខែមិថុនាឆ្នាំ២០១៩ ទំហំវិនិយោគលើវិស័យសំណង់មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក

ត្រឹមខែមិថុនាឆ្នាំ២០១៩ ទំហំវិនិយោគលើវិស័យសំណង់មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សរុបគម្រោងវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស មានចំនួនប្រមាណជាង ២ ពាន់គម្រោង ក្នុងនោះមានតម្លៃវិនិយោគនៅលើវិស័យនេះ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣លានដុល្លារអាមេរិក ។ តាមរបាយការណ៍បង្ហាញដោយ នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិយាយថា បើគិតមក ដល់គិតត្រឹម ខែមិថុនា ឆ្នាំ២០១៩នេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេសមានចំនួនប្រមាណ ២២៣២ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះ សរុប ៣៣៧៣ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ៧,២ លានម៉ែត្រការ៉េ ។   តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ វិស័យសំណង់បន្តកំណើនរឹងមាំក្នុងអត្រារង្វង់ ១៧,៥% នៅក្នុងឆ្នាំ២០១៩ និង ១៦,១% នៅក្នុងឆ្នាំ២០២០ ក្នុងនោះមានការរំពឹងទុក នៃការកើនឡើងអគារលំនៅឋានដែលមានតម្លៃទាប និងមធ្យម ព្រមទាំងសំណង់អគារពាណ...
កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃជាង៩១លានដុល្លារនៅឆ្នាំ២០១៩-២០២០

កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃជាង៩១លានដុល្លារនៅឆ្នាំ២០១៩-២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសកាណាដា មានគម្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេស ចិន នេះបើតាមការឱ្យដឹងពីតំណាងក្រុមហ៊ុន Reitman's Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ នៅក្នុងជំនួបជាមួយ លោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជ កម្មកាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស​ (Gary Ross) ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញសុទិដ្ឋិ និយម ចំពោះវឌ្ឍនភាពនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជានិងបានកោតសរសើរចំពោះកំណែទម្រង់មុតស្រួចព្រមទាំងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ។ លោកប្រធានក្រុមហ៊ុនរូបនេះក៏បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញសម្លៀកបំពាក់រប...
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាពិភាក្សាសក្ដានុពលនាំចេញជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាពិភាក្សាសក្ដានុពលនាំចេញជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(សិង្ហបុរី)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីពិភាក្សាការងារមួយចំនួន ដោយមានការចូលរួមពីវិស័យឯកជនរបស់សិង្ហបុរីចំនួនពីរផងដែរគឺ ក្រុមហ៊ុន NTUC Fairprice និងក្រុមហ៊ុន Enterprise Singapore។ នៅក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ឆាន ឈុនស៊ីង (Chan Chun Sing) រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុាាានផ្ដល់កិត្តិយសរៀបចំអាហារថ្ងៃត្រង់ផងដែរ។ លោក ឆាន ឈុនស៊ីង បានមានប្រសាសន៍ ថា ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី ប៉ុន្តែការនាំចេញដោយកម្ពុជាមកសិង្ហបុរីក្នុងពេលបច្ចុប្បន្ននៅមានចំនួនតិចតួចនៅឡើយ។ ទោះជាយ៉ាងនោះក្ដី លោករដ្ឋមន្ត្រីនៅតែមានសង្ឃឹមខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដោយទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ម្ហូបសមុទ្រ សុទ្ធតែជាទំនិញដែលសិង្ហបុរីមានតម្រូវកា...
ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោសម្លាប់មនុស្សជាង១៦០០នាក់

ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោសម្លាប់មនុស្សជាង១៦០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អង្គការសុខភាពពិភពលោក WHO បានប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែកក្កដានេះ អំពីករណីផ្ទុះឡើងសាជាថ្មីនៃជម្ងឺ អេបូឡា (Ebola) ជាលើកទីពីរនៅសាធារណរដ្ឋ កុងហ្គោ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ AP ។ អង្គការសុខភាពពិភពលោក បានអោយដឹងថា ជម្ងឺអេបូឡា បានឆ្លងរាលដាលកាន់តែខ្លាំងចាប់តាំងពីខែសីហា ឆ្នាំ២០១៨រហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩នេះ បណ្តាលអោយមនុស្សប្រមាណជាង១៦០០នាក់ បានបាត់បង់ជីវិតរួចទៅហើយ ។ សូមបញ្ជាក់ជូនថា ជម្ងឺអេបូឡានេះ មិនទាន់មានថ្នាំសម្រាប់ព្យាបាលទេ ហើយសូម្បីតែវ៉ាក់សាំងសម្រាប់ចាប់បង្ការ ក៏មិនទាន់មានដែរ ដោយជម្ងឺនេះងាយនឹងឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតណាស់ ដែលគ្រាន់តែប៉ះពាល់លើអ្នកជម្ងឺ ឫសម្ភារៈប្រើប្រាស់របស់អ្នកជម្ងឺ ៕...
ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោ សម្លាប់មនុស្សជាង១៦០០នាក់

ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោ សម្លាប់មនុស្សជាង១៦០០នាក់

ព័ត៌មានទាន់ហេតុការណ៍
អង្គការសុខភាពពិភពលោក WHO បានប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែកក្កដានេះ អំពីករណីផ្ទុះឡើងសាជាថ្មីនៃជម្ងឺ អេបូឡា (Ebola) ជាលើកទីពីរនៅសាធារណរដ្ឋ កុងហ្គោ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ AP ។ អង្គការសុខភាពពិភពលោក បានអោយដឹងថា ជម្ងឺអេបូឡា បានឆ្លងរាលដាលកាន់តែខ្លាំងចាប់តាំងពីខែសីហា ឆ្នាំ២០១៨រហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩នេះ បណ្តាលអោយមនុស្សប្រមាណជាង១៦០០នាក់ បានបាត់បង់ជីវិតរួចទៅហើយ ។ សូមបញ្ជាក់ថា ជម្ងឺអេបូឡានេះ មិនទាន់មានថ្នាំសម្រាប់ព្យាបាលទេ ហើយសូម្បីតែវ៉ាក់សាំងសម្រាប់ចាប់បង្ការ ក៏មិនទាន់មានដែរ ដោយជម្ងឺនេះងាយនឹងឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតណាស់ ដែលគ្រាន់តែប៉ះពាល់លើអ្នកជម្ងឺ ឫសម្ភារៈប្រើប្រាស់របស់អ្នកជម្ងឺ ៕...
អាមេរិកស្រែករកយុត្តធម៌ដែលទួគីមិនទិញយន្តហោះចម្បាំង F-35s

អាមេរិកស្រែករកយុត្តធម៌ដែលទួគីមិនទិញយន្តហោះចម្បាំង F-35s

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដានេះថា វាមិនយុត្តិធម៌សម្រាប់អាមេរិកទេ ដែលរដ្ឋាភិបាលប្រទេសទួរគីមិនព្រមទិញយន្តហោះចម្បាំង F-35s ពីអាមេរិក ដោយបែរទៅទិញប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ពីប្រទេសរុស្ស៊ីទៅវិញ ។ សូមរំលឹកជូនថា កាលពីចុងឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលទួរគី បានដាក់សំណើសុំទិញប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ពីរុស្ស៊ី និងសុំទិញយន្តហោះចម្បាំង F-35s ពីអាមេរិក ប៉ុន្តែអាមេរិកបានដាក់លក្ខខណ្ឌថា បើទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី អាមេរិកនឹងមិនលក់យន្តហោះចម្បាំង F-35s អោយទួរគីទេ ។ ការដាក់លក្ខខណ្ឌពីអាមេរិកបែបនេះ រដ្ឋាភិបាលទួរគី បានសម្រេចចិត្តមិនទិញយន្តហោះចម្បាំង F-35s ពីអាមេរិក និង ទិញមីស៊ីល S-400 ពីរុស្ស៊ី តែលោក ត្រាំ បែរជាស្រែករកយុត្តិធម៌ទៅវិញ ខណៈទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី ៕...
អ៊ីរ៉ង់បង្កើនការហោះហើរយានដ្រូនឈ្លបយកការណ៍ពីកងទ័ពអាមេរិកក្នុងតំបន់

អ៊ីរ៉ង់បង្កើនការហោះហើរយានដ្រូនឈ្លបយកការណ៍ពីកងទ័ពអាមេរិកក្នុងតំបន់

ព័ត៌មានទាន់ហេតុការណ៍
កងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ រួមទាំងក្រុមសកម្មប្រយុទ្ធជាសម្ព័ន្ធមិត្ត បានបង្កើនការហោះហើរយានដ្រូនឈ្លបយកការណ៍របស់ខ្លួនកាន់តែច្រើន ក្នុងគោលដៅឃ្លាំមើលពីសកម្មភាពនានារបស់កងកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ ។ ទីភ្នាក់ងារព័ត៌មាន Tashnim News Agency បានអោយដឹងថា យានដ្រូន Shahed 171 ដែលជាយានដ្រូនឈ្លបយកការណ៍ដ៏មានប្រសិទ្ធភាពរបស់ប្រទេសអ៊ីរ៉ង់ រួមទាំងយានដ្រូនឈ្លបយកការណ៍ជាច្រើនគ្រឿងផ្សេងទៀត បានបង្កើនការហោះហើរឈ្លបយកការណ៍ពីចលនាកងទ័ពរបស់អាមេរិក ។ ប្រភពដដែលបានបន្តថា គោលដៅរបស់យានដ្រូនអ៊ីរ៉ង់ គឺហោះហើរឈ្លបយកការណ៍ និងកំណត់គោលដៅជាក់លាក់ពីទីតាំងឈរជើងកងទ័ព មូលដ្ឋានកងទ័ព និងទីតាំងដាក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ចាប់ពីប្រទេសអ៊ីរ៉ាក់ រហូតដល់ប្រទេសយេមែន ៕...
សភាពាណិជ្ចកម្មខេត្តព្រះសីហនុធ្វើកិច្ចសហប្រតិបត្តិការសមាគមពាណិជ្ជកម្មជនជាតិចិន

សភាពាណិជ្ចកម្មខេត្តព្រះសីហនុធ្វើកិច្ចសហប្រតិបត្តិការសមាគមពាណិជ្ជកម្មជនជាតិចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ចកម្មខេត្តព្រះសីហនុបានមានប្រសាសន៍នៅថ្ងៃទី១៨កក្តដានេះថា ការធ្វើកិច្ចសហប្រតិបត្តិការនិងសមាគមពាណិជ្ជកម្មជនជាតិចិនិេះក្នុងគោល បំណងភ្ជាប់ទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្ម និងវិនិយោគ។ លោកមានប្រសាសន៍ទៀតថា  សភាពាណិជ្ចកម្មខេត្តព្រះសី ហនុ និងសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសី ហនុ ក្នុងគោលបំណងបង្កើតផលប្រយោជន៍ឈ្នះៗទ្វេរ ភាគ្គីនិងធ្វើការទំនាក់ទំនងរាល់សមាគមសភាពាណិជ្ជកម្មចិនប្រចាំខេត្តនិមួយៗផងដែរ។ លោកអះអាងទៀតថា តាមរយៈសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទៅជាច្រកចេញចូលសភាពាណិជ្ជកម្មតែមួយហៅថា "shv Chamber one stop service center" នៅស្នាក់ការសភាពាណិជ្ជកម្មខេត្ត។    ...
អតីតយោធិនពិកាម្នាក់បន្តស៉ំអង្វរពីថ្នាក់ដឹកនាំជួយដោះស្រាយរកយុត្តិធម៌ក្នុងករណីទំនាស់ដីធ្លីជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងដែនដី

អតីតយោធិនពិកាម្នាក់បន្តស៉ំអង្វរពីថ្នាក់ដឹកនាំជួយដោះស្រាយរកយុត្តិធម៌ក្នុងករណីទំនាស់ដីធ្លីជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងដែនដី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោធិនពិកាម្នាក់ឈ្មោះ មាស សុផាត បន្តទទូចស៉ំអង្វរផ្តល់ក្តី អណិតពីថ្នាក់ដឹកនាំដើម្បីជួយដោះស្រាយរកយុតតិធម៌ក្នុងករណីទំនាស់ដីធ្លីជាមួយនឹងមន្ត្រីជាន់ខ្ពស់ក្រសួងដែនដី។ លោក មាស សុផាត យោធិនពិកាបានលើកឡើងយ៉ាងទទូចថា សូមថ្លែងអំណរ នាយកខុទ្ទកាល័យសម្តេច ហ៊ុន សែន ដែលបានចេញលិខិតអន្តរាគមន៍ ចំនួន២ដង ដើម្បីអន្តរាគមន៍ជួយដល់រូបខ្ញ៉ំបាទ និងថ្នាក់ដឹកនាំទាំងអស់ដែលបានជួយអន្តរាគមន៍ពន្យាពេលការអនុវត្តនេះ ។ លើសពីនេះលោកថា  សូមថ្លែងអំណរគុណលោកជំទាវ ហ៊ុន ស៊ីណាត ដែលលោកបានអាណិត អាសូរ រាស្ត្ររងគ្រោះដូចជារូបខ្ញ៉ំបាទ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ លោកមេភូមិ ចៅសង្កាត់ព្រែកព្នៅលោកអភិបាលនិងប្រធានរដ្ឋបាលខណ្ឌ័ព្រែកព្នៅ លោកអភិបាលរាជធានីភ្នំពេញដែលបាន យកចិត្តទុកជាទីបំផុត អាណិតអាសូរ ដល់រូបខ្ញ៉ំបាទ ហើយព្យា យាមជួយរកដំណោះស្រាយជូនខ្ញ៉ំបាទ។ លោកថ្លែងទៀតថាសូមថ្លែអំណរដល់សារព័ត៌មានទាំងអស់ដែលអាណិតបានចុះផ្សាយរឿងពិតរបស់...
​​​ ​វិនិយោគិន​​​​​​បរទេស​នៅតែបន្ត​​​វិនិយោគ​​ផ្នែក​​​​អចលនទ្រព្យ​​នៅ​​​កម្ពុជា​​​​​​

​​​ ​វិនិយោគិន​​​​​​បរទេស​នៅតែបន្ត​​​វិនិយោគ​​ផ្នែក​​​​អចលនទ្រព្យ​​នៅ​​​កម្ពុជា​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងថា ​ រហូតមកទល់​ពេលនេះ​​​ វិនិយោគិន​​​បរទេស​ដែល​​​​​វិនិយោគ​​​​ផ្នែកលើសវិស័យអចលនទ្រព្យ​ឬ​​​​​​​​ខុន​ដូច្រើន​ជាងគេនៅប្រទេស​កម្ពុជា​​​​​គឺ ចិន ប្រទេស​​​តៃវ៉ាន់ ហើយ​​​ ​នៅរាជធានីភ្នំពេញគម្រោង​​ ៥០%  ម្ចាស់​គម្រោង​ជារបស់​វិនិយោគិន​តែវ៉ាន់​​​​​​ ប៉ុន្តែ​​សម្រាប់ក្រុមហ៊ុន​​ដែលជា​​​​អ្ន​កសាងសង់​​​​ខុន​​​​ដូច្រើន​ជាងគេគឺជា​​​​​ក្រុមហ៊ុន​​ចិន​​​​។​​​​​​​​​​ លោក​បា​នបញ្ជាក់ទៀត​​​ថា ​​​​ បច្ចុប្បន្ន​នេះ ​​​​​​វិស័យ​សំណង់ ឬ​​​ខុនដូ​​អ្ន​កសាងសង់​​ជាម្ចាស់​កម្រោង​​គឺ តៃវ៉ាន់​​ ​​​​​​​​​​​​​​​​​ហើយ​​​​ក្រុមហ៊ុន​សំណង់ ​​​ដែល​​​សង់ខុន​ដូច្រើនជាងគេ​នៅកម្ពុជា​មាន​ក្រុមហ៊ុ​នយក្ស​មកពីប្រទេស​​​​​​ចិន ហើយ​សកម្មភាព​​វិនិយោគ​វិស័យ​នេះនៅតែមាន​ភាពជាប្រក្រតីធម្មតា​​​​​​​​​។​​ សម្រាប់​ ​​​​​ស្ថានភាព​​​អចលនទ្រព្យ​​​​​​នៅឆ្នាំ២០១៩នេះ​​​​​​​​​នៅមានតែមានភាព​​​ល្អប្រ...