ក្រុមហ៊ុន Top4 Realty ចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់គម្រោងខុនដូ Bao Li ដ៏ធំរបស់ចិនស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ
ក្រុមហ៊ុន Top4 Realty ចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់ គម្រោងខុនដូ Bao Li ដ៏ធំរបស់ចិន សង់នៅចំកណ្តាលរាជធានីភ្នំពេញដែលបានបោទុនវិនិយោគ ដែលមានទឹកប្រាក់ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយនេះបើតាមកិច្ចព្រមព្រៀងមួយរវាងក្រុមហ៊ុន Top4 Realty កាលពីថ្ងៃទី៩ខែកញ្ញានេះ។
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន Top4 Realty បានមានប្រសាសន៍ ក្រោយពិធីចុះអនុស្សារណដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញានេះថា ក្រុមហ៊ុនក្រុមហ៊ុន Top4 Realty បានចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់ និងគម្រោងខុនដូ Bao Li ដ៏ធំមកពីប្រទេសចិនដែលខុនដូនេះ មានស្តង់ដារអន្តរជាតិជាការបើកទំព័រថ្មីមួយនៅលើទីផ្សារកម្ពុជា ហើយនេះជាគម្រោងដ៏ធំមួយដែលបានលើកមុខមាត់ព្ររាជាណាចក្រកម្ពុជា។
លោកបានមានប្រសាសន៍ទៀតថា ការចាប់ដៃគូរវិនិយោគជាមួយនិងគម្រោងដ៏ធំមកពីប្រទេសចិន មានទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក ជាគម្រោងថ្មីមួយស្ថិតនៅចំកណ្តាលរាជធ...








