ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នាំឲ្យអឺរ៉ុបខាតលុយ២៤០ពាន់លានដុល្លារអាមេរិក

ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នាំឲ្យអឺរ៉ុបខាតលុយ២៤០ពាន់លានដុល្លារអាមេរិក

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងនៅក្នុងសន្និសិទកាសែតមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់សហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៤កន្លងមក មិនមែនខាតបង់តែរុស្ស៊ីទេ អឺរ៉ុបខ្លួន ឯងក៏ខាតបង់ទឹកប្រាក់ដូចរុស្ស៊ីដែរ ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី នាំឲ្យអឺរ៉ុបខាតបង់ទឹកប្រាក់ប្រមាណជាង ២៤០ពាន់លានដុល្លារអាមេរិក ខណៈដែលរុស្ស៊ីបានខាតបង់ទឹកប្រាក់ប្រមាណជាង៥០ពាន់ លានដុល្លារអាមេរិក ។ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចនេះដែរ អាមេរិកបានខាតបង់ទឹកប្រាក់១៧ពាន់លានដុល្លារ ខណៈដែលជប៉ុន បានខាតបង់ទឹកប្រាក់២៧ពាន់លានដុល្លារ ដោយសារតែអនុវត្តន៍ តាមទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់អឺរ៉ុប និងអាមេរិក ៕...
សំណេរបង្កប់ដោយខ្លឹមសាររបស់ លោក ថៃ នរៈសត្យា ផ្ញើសារអាណិតកូនៗ 

សំណេរបង្កប់ដោយខ្លឹមសាររបស់ លោក ថៃ នរៈសត្យា ផ្ញើសារអាណិតកូនៗ 

សង្គម និងកម្សាន្ត
ប៉ុន្មានថ្ងៃនេះ ខ្ញុំត្រូវរងការវាយប្រហារពីសំណាក់ស្រីកំណាចម្នាក់ជាអតីតភរិយា ដែលដាច់អហង្កាបានប្តឹងសុំលែងលះ ខ្ញុំតាមផ្លូវច្បាប់ជាស្ថាពរជាងដប់ឆ្នាំហើយ គឺតាំងពីអំឡុងឆ្នាំ ២០០៨ ដែលកាលនោះ លោកប្រធានគណ:មេធាវីនៃរាជរដ្ឋាភិបាល ឃី តិច លោកបានដឹងច្បាស់ ព្រោះស្រីនោះបានទៅពឹងពាក់នៅស្ថាប័ននេះ ព្រមទាំងគំរាមដោយត្រង់ៗកាលពីពេលនោះថា នឹងធ្វើឲ្យខ្ញុំអស់ទាំងការងារ និងទាំងជីវិតនយោបាយ។ ដោយអំណាចច្បាប់ ខ្ញុំបានចាកចេញមករស់នៅតាមសមត្ថភាពដែលខ្ញុំអាច ខ្ញុំខំដោយលំបាកលំបិនណាស់អស់ជាច្រើនឆ្នាំជា មួយភរិយាក្រោយ ទើបសាងបានដោយលំបាកនូវជម្រកដ៏ធំធួនល្មមមួយនៅដាច់ស្រយាលឯជាយក្រុង។ ខ្ញុំបានរៀបចំកម្មវិធីឡើងផ្ទះនោះទៅតាមលទ្ធភាពស្តួចស្តើងរបស់ខ្ញុំ តែបែរជាស្រីកំណាចនោះផុស បរិហារកេរ្តិ៍ខ្ញុំបំភ័ន្តមតិមហាជន ឲ្យមើលមកខ្ញុំនេះដូចជាមនុស្សអាវាសែ ដែល ទើបដើរចោលក្រុមគ្រួសារអីចឹង។ ឃើញដូចនេះខ្ញុំក៏បានពិភាក្សាជាមួយកូនៗទាំងអស់ចង់សរសេរ បកពីរឿងនាងនោះ ដើម្បីកុ...
​​ជប៉ុន​ ផ្ដល់​រថយន្ដក្រុង​ចំនួន​៨០​គ្រឿង​ ដល់​សាលា​រាជធានី​ភ្នំពេញ

​​ជប៉ុន​ ផ្ដល់​រថយន្ដក្រុង​ចំនួន​៨០​គ្រឿង​ ដល់​សាលា​រាជធានី​ភ្នំពេញ

សេដ្ឋកិច្ច និងវិនិយោគ
​ ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ផ្ដល់​រថយន្ដក្រុង​ចំនួន​៨០​គ្រឿង​ដែល​ជា​ជំនួយ​ឥត​សំណង​ជូន​ដល់​សាលា​រាជធានី​ភ្នំពេញ​។​​ក្នុង​ឱកាស​កម្មវិធី​សម្ពោធ​ស្ថានីយ៍​ចំណតរថយន្ដ​ក្រុង​(Bus​ Depot)​ ។ លោក​ ហ៊ី​ ដេ​អ៊ី​ហ្សា​ ហូ​រី​ណូ​អូ​ជិ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ មធ្យោបាយ​ដឹក​ជញ្ជូន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ក្នុង​ក្រុង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ទីកន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយ ​ហើយ​ធានា​សុ​វត្ថ​ភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ ហើយ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ដក្រុង​ មានការ​គាំទ្រ​នូវ​ដំណើរការ​រថយន្ដក្រុង​នេះ​។​ ហើយ​បាន​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​និង​ជួយ​កាត់​បន្ថយ​ថវិកា​មួយ​ចំនួន​។​ លោក​ ឃួ​ង​ ស្រេង​ ​អភិបាល​រាជធានី​...
រដ្ឋមន្រ្តីក្រសួងអប់រំសម្រេច ឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង តាមការស្នើសុំពីលោកឧកញ៉ា គួច ម៉េងលី

រដ្ឋមន្រ្តីក្រសួងអប់រំសម្រេច ឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង តាមការស្នើសុំពីលោកឧកញ៉ា គួច ម៉េងលី

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានសម្រេចឈប់ទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ តាមការស្នើសុំរបស់លោកឧកញ៉ា គួច ម៉េងលី ចុះទី២៦ មេសា ឆ្នាំ២០១៩ ។ យោងតាមសេចក្តីសម្រេចបានធ្វើឡើងតាម ប្រកាស របស់ក្រសួង អប់រំ យុវជន និងកីឡា លេខ១០០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។ សេចក្តីសម្រេច បានកំណត់ឲ្យប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព។ ក្រសួង អប់រំ យុវជន និងកីឡា បានសម្រេចនិរាករ ប្រកាសលេខ ៨០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្តីពី ការទទួលស្គាល់វិទ្យាស្ថាន អន្តរជាតិអាមេរិកាំង ផងដែរ៕...
ក្រសួងពាណិជ្ជកម្ម កម្ពុជា​បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិន ដើម្បីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

ក្រសួងពាណិជ្ជកម្ម កម្ពុជា​បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិន ដើម្បីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd បានចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម សម្រាប់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ជាមួយក្រុមហ៊ុន CITIC Construction នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ នេះ។ គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ទាក់ទិនគោលដៅធំ គឺការជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំ ចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លើការជំរុញការនាំចេញអង្ករឲ្យបានយ៉ាងតិច ១ លានតោន ក្នុងមួយឆ្នាំ តាមរយៈការសាងសង់ឃ្លាំងស្តុក និងឡសម្ងួតនៅតាមទីតាំងយុទ្ធសាស្ត្រ និងការដាក់ឲ្យអនុវត្ត យន្តការយកស្រូវ-អង្ករ ស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ សម្រាប់ខ្ចីប្រាក់ពីធនាគារឯកជន ។ ក្រៅពីការអនុវត្តន៍តាមផែនការខាងលើ គម្រោងនេះ ជាការជួយទប់ស្កាត់កុំឲ្យឈ្មួញទុច្ចរិត អាចឆ្លៀតឱកាសបង្ខូច តម្លៃស្រូវ នេះជាការជួយឲ្យកសិករទុ...
អាមេរិកនឹងជួបចរចាជាមួយកូរ៉េខាងជើងដោយគ្មានបុរេលក្ខខណ្ឌទេ

អាមេរិកនឹងជួបចរចាជាមួយកូរ៉េខាងជើងដោយគ្មានបុរេលក្ខខណ្ឌទេ

សង្គម និងកម្សាន្ត
តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចចរចាជាមួយកូរ៉េខាងជើង លោក Stephen Biegun បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែមិថុនានេះថា អាមេរិកនឹងចាប់ផ្តើមចរចាសាជាថ្មីជាមួយកូរ៉េខាងជើង ដោយមិនមានបុរេលក្ខខណ្ឌនោះទេ ។ លោក Stephen Biegun បានបន្ថែមថា ទ្វារនៅតែបើកចំហរសម្រាប់កិច្ចចរចាក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ទោះបីជាកិច្ចចរចានេះ កំពុងជាប់គាំងក៏ដោយ ។ សេចក្តីប្រកាសរបស់លោក Stephen Biegun ត្រូវបានធ្វើឡើងខណៈដែលប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ៕...
ក្រសួងមហាផ្ទៃ សម្រេច​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញ​ប៉ូលិស ២០​នាក់ ចេញពី​ក្របខណ្ឌនគរបាលជាតិ

ក្រសួងមហាផ្ទៃ សម្រេច​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញ​ប៉ូលិស ២០​នាក់ ចេញពី​ក្របខណ្ឌនគរបាលជាតិ

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះ​ហត្ថលេខា​​លើ​សេចក្តីសម្រេច កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​អនុវត្ត​វិន័យ​ចំពោះ​មន្ត្រី​នគរបាលជាតិ ចំនួន ២០ រូប នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ ដោយ​រូបភាព​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញចេញ​ពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ មូលហេតុ ដោយសារតែ​ប៉ូលិស​ទាំង ២០​រូបនោះ បោះបង់ចោល​ការងារ​។​ យោង​តាម​សេចក្តីសម្រេច​ដដែលបានបញ្ជាក់ថា  ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ ត្រូវបាន​កាត់ផ្តាច់ និង​លុប​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ តទៅ​៕​  ...
៥​ខែដើម​ឆ្នាំ២០១៩​នេះ កងកម្លាំង​អនុវត្តច្បាប់​បានបង្ក្រាបបទល្មើស​គ្រឿងញៀន​មាន ៣.៣៣៥ ករណី ឃាត់​ខ្លួនមនុស្ស ៧.០៩៧ នាក់

៥​ខែដើម​ឆ្នាំ២០១៩​នេះ កងកម្លាំង​អនុវត្តច្បាប់​បានបង្ក្រាបបទល្មើស​គ្រឿងញៀន​មាន ៣.៣៣៥ ករណី ឃាត់​ខ្លួនមនុស្ស ៧.០៩៧ នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ​៖​ នាយ​ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាន​លេខាធិការ​ដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង​ញៀន តំណាង​សម្ដេច​ក្រឡាហោម ស ខេង ​ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ នៅព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផែនការបង្ក្រាបគ្រឿងញៀន នៅតាមក្លឹបកម្សាន្ដ និងខារ៉ាអូខេ។ កិច្ចប្រជុំដែលធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ យោងតាមរបាយការណ៍ បានលេីកឡេីងនៅក្នុងកិច្ចប្រជុំដកពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើសគ្រឿងញៀននៅតាមក្លឹបកំសាន្ត និងកន្លែងសប្បាយ ផ្សេងៗ ដែលមានការជួញដូរ និងប្រើប្រាស់​គ្រឿងញៀន បានឲ្យដឹងថារយៈពេល ០៥ខែដើម ឆ្នាំ២០១៩នេះ កងកម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣.៣៣៥ករណី ឃា...
​​​​លោកបណ្ឌិត​ គីម ហ៊ាង«វិស័យអ​ច​ល​នទ្រព្យនៅតែរឹងមាំ​​​នឹងគ្មាន​ហា​និភ័យ»

​​​​លោកបណ្ឌិត​ គីម ហ៊ាង«វិស័យអ​ច​ល​នទ្រព្យនៅតែរឹងមាំ​​​នឹងគ្មាន​ហា​និភ័យ»

សេដ្ឋកិច្ច និងវិនិយោគ
រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​​​​ប្រទេស​កម្ពុជា​កំពុងតែ​​​​​បោះជំហ៊ានទៅមុខយ៉ាងលឿន​​​​​​ ដោយសារតែសំណង់អគារខ្ពស់​​ៗ​បានរីកដុះដាល​យ៉ាង​ច្រើន​នៅ​​​​​​​រាជធានីភ្នំពេញ​​​​ ហើយ​​ទន្ទឹម​​​នោះក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេស​កំពុងតែ​​​​បន្ត​​​ដាក់ទុន​រាប់លានដុល្លារអាមេរិក​​​អភិវឌ្ឍ​​​​នូវ​​​គម្រោងជាច្រើន​​​​។​​​ ​​លោកបណ្ឌិត គីម ហ៊ាង អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យ​ ​​និងជានាយកក្រុមហ៊ុន​​ Khmer Real Estate បាន​ទទួល​​ស្គាល់​​​​​ថា  ​​​នៅឆ្នាំ២០១៩ និងឆ្នាំមុនៗ​​​​​​​​ ​​មាន​គំនិត​ខ្វែងគ្នាច្រើន​​រឿង​តម្លៃអចលនទ្រព្យ​​​ ដោយសារតែតម្លៃអលនទ្រព្យ​​បាន​​​ឡើងខ្ពស់ ហើយ​​ការលក់ដូរ​មានការប្រុងប្រយ័ត្ន​​​​​​​​​​​ អ្នក​ផលិតផ្ទាល់ក៏​​​​មានការប្រុងប្រយ័ត្នច្រើន​​ជាងមុនដែរ​​​​ ប៉ុន្តែ​សម្រាប់​​​​​អ្នក​រកស៊ីបែប​​ប្រយោល​​​​​​វិញ​​​​​​​​​តែង​​​​តែគិតពី​ហានិភ័យច្រើន​​​​​​​​​​។​​​ ទោះយ៉ាងណា ​​ល...
តុលាការ ផ្តន្ទាទោស «ចំប៉ីខ្មៅ» ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៣លានរៀល 

តុលាការ ផ្តន្ទាទោស «ចំប៉ីខ្មៅ» ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់៣លានរៀល 

សង្គម និងកម្សាន្ត
ភ្នំពេញ៖  នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម បានសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ដាក់ពន្ធនាគារចំនួន ២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣លានរៀល ចូលជាថវិការដ្ឋ ពីបទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា «ខ្ញុំ ទទួលយក សាលក្រមរបស់តុលាការ។ ខ្ញុំអត់ប្តឹងឧទ្ធរណ៍ទេ»។ នៅក្នុងសវនាការកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនាពេលកន្លងមក។ គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប...