ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីតាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្ត

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បីតាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្ត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។ យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល រួមទាំងវត្តមានចូលរួមរបស់សមាជិក-សមាជិកា ស.ស.យ.ក. សរុបចំនួន៣៥០នាក់ ដើម្បីស្តាប់របាយការណ៍ការងារក្រោយពេលមហាសន្និបាតលើទី៤ រហូតមកដល់បច្ចុប្បន្ន តាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្តស្របតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងផែនការយុទ្ធសាស្ត្រ «ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា «សហភាពសហព័ន្ធយុវជនកម្ព...
ក្រុមហ៊ុនBuhler Group Asia គ្រោងសាងសង់ឡសម្ងួតបំពាក់ដោយបច្ចេកវិទ្យាទំនើបអភិវឌ្ឍន៍សង្វាក់តម្លៃស្រូវអង្ករកម្ពុជា

ក្រុមហ៊ុនBuhler Group Asia គ្រោងសាងសង់ឡសម្ងួតបំពាក់ដោយបច្ចេកវិទ្យាទំនើបអភិវឌ្ឍន៍សង្វាក់តម្លៃស្រូវអង្ករកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ តំណាងក្រុមហ៊ុនលំដាប់ពិភព ដែលមានការិយាល័ យកណ្តាលនៅក្នុងទី​ក្រុង​ហ្សូរិច នៃប្រទេសស្វីស គ្រោងសាងសង់ឡសម្ងួត (សៃឡូ) ដែលបំពាក់ដោយ បច្ចេក​វិទ្យា​ទំនើបឈានមុខគេនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍សែ​​ចង្វាក់តម្លៃស្រូវអង្ករនិង​ធ្វើ​ពិធិកម្មការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារសាកលប្រកបដោយនិរន្តរ​ភាព។ លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បានគូសបញ្ជាក់ក្នុង​ជំនួប​ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែ​មិថុនានេះ​ថា បេសកកម្មរបស់ក្រុមហ៊ុន Buhler ផ្តោតសំខាន់លើការ​ប្រើ​ប្រាស់​​បច្ចេក​វិទ្យាចុង​ក្រោយ ដើម្បីកែច្នៃផលិតផល បង្កើតភាពជាដៃគូជា​មួយ​អ្នកប្រើ​​ប្រាស់ និងពង្រឹងនិរន្តរ​ភាពផលិតកម្មនៅកម្ពុជាគ្រោង នឹងវិនិយោគ​សាងសង់ឡ​សម្ងួត​ទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ អាចស្តុកទិន្ន​ផល​ស្រូវប្រ​មាណ ១លានតោន និងអាច​សម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃ...
កម្ពុជា ត្រូវការវិស័យឯកជន ដើម្បីចូលរួមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ

កម្ពុជា ត្រូវការវិស័យឯកជន ដើម្បីចូលរួមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើកទី២ លើសេចក្តីព្រាងច្បាប់ ស្តីពីយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នេះថា ដោយកម្ពុជា ជាប្រទេសកំពុងឆ្លងកាត់ការអភិវឌ្ឍន៍ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងគោលដៅដែលកម្ពុជាកំពុងដើរឈ្ពោះទៅរកតាមចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ លោក វង្សី វិស្សុត បានបញ្ជាក់ថា  ទាក់ទិនច្បាប់ស្តីពីភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលកំពុងចេញសេចក្តីព្រាងច្បាប់នេះ មិនមែនជាការបង្កើតបញ្ហានោះឡើយ ពោលគឺជាច្បាប់មួយមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហា តាមរយៈការប្រមូលធនធានកាន់តែច្រើនក្នុងវិស័យឯកជន គឺការវិនិយោគសាធារណៈ ក្នុងនោះការវិនិយោគសាធារណៈនឹងទាញថែមមកទៀតនូវការវិនិយោគឯកជន តាមរយៈទុនទាំងនោះ វានឹងអាចបង្កើតតម្...
តើធនាគារអភិវឌ្ឍន៍ជនបទ​មាន​​ផលិតផលឥណទានសំខាន់ៗអ្វីខ្លះ?

តើធនាគារអភិវឌ្ឍន៍ជនបទ​មាន​​ផលិតផលឥណទានសំខាន់ៗអ្វីខ្លះ?

សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិវឌ្ឍន៍ជនបទ​ផ្តល់ឥណទានរយៈពេលខ្លីតិចជាង១ឆ្នាំ និងរយៈ​ពេល​វែង​ច្រើនជាង១ឆ្នាំហើយ​​​ប្រភេទផលិតផលឥណទានរួមមាន ឥណទានមាន​កាលកំ​ណត់​កំរិតពិដានឥណទាន ឥណទានបោះបន្ត ឥណទានទ្រទ្រង់ស្ថាប័ន និងឥណទាន​វិបា​រូបណ៍ ផលិតផលទាំងនេះសមស្របទៅនឹងតម្រូវការពេលវេលាក្នុងការផលិត ការកែច្នៃ និងការវិនិយោគជាដើម។ តើអត្រាការប្រាក់មានអ្វីខ្លះ? ធនាគារអភិវឌ្ឍន៍ជនបទក្នុងនាមជាធានាគារបម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបាន និងកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេស គាំទ្រជាទុនបង្វិល និង​ជាទុនបង្វិល ដោយរាជរដ្ឋាភិបាលកំណត់ឱ្យធនា​គារអភិវឌ្ឍន៍​ជនបទយ​កអត្រា​ការ​ប្រាក់​សមរម្យពីអតិថិជន។ ចំពោះមូលនិធិ​ដែលទទួលបាន​ពីជំនួយ ឬមូល​និធិ​ទទួល​បានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អត្រាការប្រាក់ គឺត្រូវបានកំណត់​ដោយ​យោង​ទៅតាម​ពេលវេលា និងលក្ខខណ្ឌតាមការព្រមព្រៀងរវាង ម្ចាស់ជំនួយ ឬម្ចាស់កម្ចី ជាមួយធនា​គារ​អភិវឌ្ឍន៍ជនបទ ឬជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ១. ឥណទានម...
ក្រុមជំនាញរបស់ ILO ចុះវាយតម្លៃលើសកម្មភាពប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ឱ្យទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ២០១៤-២០១៨

ក្រុមជំនាញរបស់ ILO ចុះវាយតម្លៃលើសកម្មភាពប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ឱ្យទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ២០១៤-២០១៨

ព័ត៌មានជាតិ
  ភ្នំពេញ ៖ ក្រុមការងារនាយកដ្ឋានបច្ចេកទេសរបស់អង្គការ ILO ដឹកនាំដោយលោក Paolo Carlini អ្នកប្រឹក្សាយោបល់ឯករាជ្យអន្តរជាតិ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះមកវាយតម្លៃលើយុទ្ធសាស្រ្ត និងផែនការសកម្មភាពក្នុងការប្រែក្លាយ «អ្នកដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តចាប់ពីឆ្នាំ២០១៤-២០១៨។ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ។ ការវាយតម្លៃរបស់ក្រុមការងារនាយកដ្ឋានបច្ចេកទេស (Evaluation Department of the ILO) នាពេលនេះ មានគោលបំណង៖ ដើម្បីដឹងអំពីភាពស៊ីចង្វាក់គ្នា ប្រសិទ្ធភាព និងប្រសិទ្ធផលនៃយុទ្ធសាស្រ្ត សកម្មភាព និងការអន្តរាគមន៍របស់ ILO ដើម្បីឆ្ពោះទៅប្រែក្លាយពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ជំរុញការចែករំលែក ចំណេះដឹង និងបទពិសោធន៍ល្អៗ ជាមួយសមាជិក ILO និងដៃគូរបស់ខ្លួន។ ចែករំលែកការអនុវត្តល្អៗ ដើម្បីជាជ...
រ៉ូកែតមួយគ្រាប់ត្រូវបានបាញ់ធ្លាក់លើទីតាំងក្រុមហ៊ុនប្រេងបរទេសនៅអ៊ីរ៉ាក់

រ៉ូកែតមួយគ្រាប់ត្រូវបានបាញ់ធ្លាក់លើទីតាំងក្រុមហ៊ុនប្រេងបរទេសនៅអ៊ីរ៉ាក់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យកងកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ាក់បានប្រកាសថា គ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ទៅធ្លាក់លើទីតាំងមួយនៅភាគខាងត្បូងនៃទីក្រុង Basra ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធ ទី១៩ ខែមិថុនានេះ បណ្តាលឲ្យមនុស្សចំនួន៣នាក់បានរងរបួស ។ អ្នកនាំពាក្យយោធាដដែលបានបន្តថា ទីតាំងដែលគ្រាប់រ៉ូកែតបានធ្លាក់នោះ គឺជាទីតាំងទីស្នាក់ការរបស់ក្រុមហ៊ុនបរទេសច្រើន រួមទាំងស្នាក់ការរបស់ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់សហរដ្ឋអាមេរិកផងដែរ ។ នេះជាការវាយប្រហារបែបវិច្ឆេទកម្មម្តងទៀត ក្នុងរយៈពេលជាងមួយខែ ក្រោយពីគ្រាប់រ៉ូកែតមួយគ្រាប់ ត្រូវបានបាញ់ទៅធ្លាក់នៅជិតស្ថានទូតអាមេរិកនៅទីក្រុង បាដាត ប្រទេសអ៊ីរ៉ាក់ដដែល ហើយរហូតដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវទេ ៕...
លោកឧកញ៉ា តែ តាំងប៉ថា លំហូរ​វិនិយោគមកពីជប៉ុនឹងផ្តល់ផល​​ប្រ​យោជន៍​ច្រើនដល់​​សហ​គ្រាស​កម្ពុជា​​

លោកឧកញ៉ា តែ តាំងប៉ថា លំហូរ​វិនិយោគមកពីជប៉ុនឹងផ្តល់ផល​​ប្រ​យោជន៍​ច្រើនដល់​​សហ​គ្រាស​កម្ពុជា​​

សេដ្ឋកិច្ច និងវិនិយោគ
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យ​កម្ពុជា លោកឧកញ៉ា​ តែ តាំងប៉ ​​បាន​មានប្រសាសន៍ចាត់ទុកក្នុង​ដំណើរទស្សនៈទៅកាន់ប្រទេសជប៉ុនកន្លងទៅនោះថា​ ពិត​ជាមានសារៈសំខាន់ណាស់ ជាពិសេសបានបង្ហាញ​ពីលើកទឹកចិត្ត និងការទាក់​ទាញវិនិ​យោគគិន ដោយ​​​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​ដល់វិនិយោគ​គិន​ជប៉ុនមាន​បំណង​មក​វិនិ​យោគ​​​នៅ​កម្ពុជា ហើយវិនិយោគពីជប៉ុន ​នឹងផ្ដល់​ផលប្រយោជន៍​ជាច្រើនដល់សហ​គ្រាស​ធុនតូច និងមធ្យមផងដែរ ជាពិសេស ការផ្ទេសបច្ចេកវិទ្យា ការធ្វើជាដៃគូសហការ និងការពង្រីកទីផ្សារថែមទៀតផង ។ លោកឧកញ៉ា​មានប្រសាសន៍បញ្ជាក់ថា«គម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ដែល​​ផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនីនិងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខាបច្ចេកទេស កសិ-ឧស្សាហកម្ម អាហារ  ទេសចរណ៍សណ្ឋាគារ​មន្ទី​ពេទ្យ និងផ្សារទំនើប​»។ ​ក្រុមប្រឹក្សាអភិវឌ្...
លោក ហេង សួរថា ឆ្នាំ២០ ២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា

លោក ហេង សួរថា ឆ្នាំ២០ ២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា

សង្គម និងកម្សាន្ត
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាវះមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២០ ជាឆ្នាំដែលគ្មានពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា។ លោករដ្ឋលេខាធិការលើកឡើងថា ជនដែលប្រើប្រាស់ និងជនដែលនាំកុមារ (ម្ចាស់សិប្បកម្មផលិតឥដ្ឋ មេការ និងឪពុកម្តាយ) ទៅក្នុងខ្សែសង្វាក់ផលិតកម្មផលិតឥដ្ឋ អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះលោកបានចាត់ទុក ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានគ្រប់រូបអាចជាភ្នាក់ងារដ៏មានប្រសិទ្ធភាពក្នុងការរួមចំណែក ការពារសិទ្ធិកុមារនឹងទប់ស្កាត់ារប្រើប្រាស់កុមារក្នុងសិប្បកម្មផលិតឡឥដ្ឋដែលប្រើប្រាស់កុមារក្នុងសិប្បកម្មផលិតឡឥដ្ឋ។ លោករដ្ឋលេខាធិការបន្ថែមទៀតថា ជនដែលដឹងអំពីនុងសិប្បកម្មផលិតឥដ្ឋ ហើយខកខានក្នុងការជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺអាចនឹងមានកំហុសមនសិការ យើងរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុរក្នុងសិប្បកម្មផលិតឥដ្ឋ។...
ឧកញ៉ា ចេង ខេងថា«​ភ្នាក់ងារ​លក់​ផ្នែក​អចលនទ្រព្យ​ត្រូវ​មាន​ចំណេះ ដឹង​ និង​ជំនាញ​ទើប​រកភាព​​​ជោគ ជ័យ​បាន​»

ឧកញ៉ា ចេង ខេងថា«​ភ្នាក់ងារ​លក់​ផ្នែក​អចលនទ្រព្យ​ត្រូវ​មាន​ចំណេះ ដឹង​ និង​ជំនាញ​ទើប​រកភាព​​​ជោគ ជ័យ​បាន​»

សេដ្ឋកិច្ច និងវិនិយោគ
លោក​ឧកញ៉ា​ ចេង ខេង អគ្គនាយក​ក្រុមហ៊ុន ស៊ី​ភី​អ៊ិ​ល ខេ​ម​បូ​ឌា ដែលគេស្គាល់ជាអ្នក​​ជំនួញដ៏ល្បីលើ​​វិស័យ​​​​អចលនទ្រព្យនៅកម្ពុជា​​បានមានប្រសាសន៍ថា តាមពិតទៅ​​​ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​បាន​លើ​​​ការងារ​ផ្នែក​លក់​អចលនទ្រព្យ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​បាននោះ វាទាមទារឲ្យ​​ភ្នាក់ងារ​លក់​ទាំងអស់​ចាំបាច់​ណាស់​ត្រូវ​មាន​ចំណេះ​ដឹង​ និង​ជំនាញ ភាពប៉ិនប្រសព្វ​​​ជា​មុនសិន ​ទើប​អាច​រក​ភាព​ជោគជ័យ​បាន។​​ លោកឧកញ៉ា​មានប្រសាសន៍ទៀតថា​« ឆ្លងកាត់​បទពិសោធន៍​រយៈពេល​ជាង​២០ ​ឆ្នាំ​មក នេះ​ហើយចង់​ក្លាយ​ជា​ភ្នាក់ងារ​លក់​មិន​ជា​បញ្ហា​ចោទ​នោះទេ ​ប៉ុន្តែ​រឿង​ដែល​សំខាន់ នោះ ​គឺ​នៅ​ពេល​ប្រឡូក​ការងារ​នេះហើយ​បុគ្គល​នោះមិនអាច​រក​អតិថិជន​ទៅ​ទិញ​ខុន​ដូរ ដីធ្លី ឬ​ផ្ទះ​បាន​ដោយសារ​ខ្វះ​បទពិសោធន៍ ឬ​ជំនាញ​»។​ លោក​អគ្គនាយកបានបញ្ជាក់ទៀត​​​ថា ​ដើម្បី​ប្រែក្លាយជា​អ្នក​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ជោគជ័យ​ក្នុង​អាជីព​នេះ ​បុគ្គល​នោះ ​ត្រូវ​រៀន​ជ...
អាមេរិកចោទប្រកាន់រុស្ស៊ីពីបទចុះកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡា

អាមេរិកចោទប្រកាន់រុស្ស៊ីពីបទចុះកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡា

សង្គម និងកម្សាន្ត
  ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក John Bolton បានសរសេរតាមប្រព័ន្ធ Twitter កាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាការពារជាតិវែណេស៊ុយអេឡាក្នុងតម្លៃទឹកប្រាក់២០៩លានដុល្លារ ។ ក្រោយពីមានការចោទប្រកាន់នេះ អគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីប្រចាំនៅប្រទេសវែណេស៊ុយអេឡា លោក Vladimir Zaemsky បានប្រកាសថា រុស្ស៊ីមិនបានចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិជាមួយវែណេស៊ុយអេឡាទេ ។ អាមេរិកបានជំរុញដដែលៗឲ្យរុស្ស៊ីដកខ្លួនចេញពីវែណេស៊ុយអេឡា ខណៈដែលអាមេរិកខ្លួនឯង បានទំនុកបម្រុងគ្រប់យ៉ាងដល់មេដឹកនាំរបស់គណបក្សប្រឆាំងវែណេស៊ុយអេឡា ក្នុងការធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ៕...