ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែមទៀត ក្នុងសកម្មភាពវិស័យឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់ពីគោលជំហររបស់ក្រុមហ៊ុនថា Huawei នឹងការបន្តវិនិយោគបន្ថែម រួមជាមួយបន្តពង្រីកសកម្មភាពធុរកិច្ចផ្សេងៗទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ នេះលោក Yuya YAO នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Huawei ។
លោក Yuya YAO បានបញ្ជាក់ពីគោលជំហរថា ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគបន្ថែមទៀត ក្នុងវិស័យទូរគមនាគមន៍។ ក្រុមហ៊ុនមានគោលបំណងបន្តពង្រីកទៅលើសកម្មភាពធុរកិច្ចផ្សេងៗទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខណៈដែលកម្ពុជាកំពុងជម្រុញអនុវត្តន៍...








