ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញាតឲ្យគណៈកម្មការរុករកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍
ភ្នំពេញ៖ លោកស្រី អាន មីន ហ្គ្រីហ្វីត ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់មន្ដ្រីជាន់ខ្ពស់ ដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដិ្ឋធាតុទាហានអាមេរិក។
យោងតាមលិខិតចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ របស់ ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលសាព័ត៌មានដេលីខ្មែរទទួលបាននៅថ្ងៃទី១៣ ខែសីហានេះ បានបញ្ជាក់ថា «យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច ដែលបានចាត់តាំងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឲ្យដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដិ្ឋធាតុទាហានអាមេរិក»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យលោក ជុំ សុន្ទរី ឯកអគ្គរាជទូតប្រចាំ នៅសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើក...








