ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ច្រឹក សុខនី​ម «៥ឆ្នាំទៀតវិស័យ​សំណង់​​​​មិនមានបញ្ហាទេ គឹមានការលូតលាស់​ជាបន្តបន្ទាប់»​​

លោក ច្រឹក សុខនី​ម «៥ឆ្នាំទៀតវិស័យ​សំណង់​​​​មិនមានបញ្ហាទេ គឹមានការលូតលាស់​ជាបន្តបន្ទាប់»​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ច្រឹក សុខនីម ប្រធានសមាគម​​អ្នកវាយតម្លៃនិងភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជាបានវាយតម្លៃ​​ថា ​​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​​​មានភាពរឹងមាំយ៉ាងច្បាស់​លាសក្នងរយៈពេល​​​ពីនេះ រហូត​​​ដល់ឆ្នាំ៥ឆ្នាំទៀត​​​មិនមានបញ្ហាទេ គឹ​មាន​ការលូតលាស់​ជាបន្តបន្ទាប់​​ ហើយ​អ្នកវិនិយោគគួរ​តែចាប់​ឱកាសនេះ​ដើម្បីវិនិយោគ។​ ​​លោក​បា​ន​មានប្រសាសន៍​​​​​​​ថា« ​​ចំណុចគ្រឹះធំទី១ គឺ កត្តាការរីកចម្រើន​សេដ្ឋកិច្ច​​ជារឿងសំខាន់ ហើ​យសំ​ខាន់​ទី២ ​ ស្ថាន​​​ភាព​​​​នយោបាយ​​ល្អ​​ ​​ទី៣ ការគាំទ្រពីវិស័យ​​ធនាគារ​​​ ហើយ​​​ចំណុចសំខាន់ទិ៤ ចុងក្រោយលំហូរ​​​វិនិ​​​យោ​​​​​គិន​​​​​​​ពីបរ​​ទេស​​​​​​​មិនថាចិន​ឬប្រទេសណានោះទេ បាននាំ​​ទុន​វិនិយោគ​​យ៉ាងច្រើន​ចូលប្រទេសកម្ពុជា​​យ៉ាងច្រើន​ផងដែរ»។​ អ្នក​ជំនាញបានចាត់ទុក​ថា ​ទោះយ៉ាងណានៅឆ្នាំខាងមុខ​ ​​​​​វិស័យ​នេះមិន​មានជោគវាសនាឬ​​ហានិភ័យកើត​​​​ឡើង​​​​ដូចកាលពីឆ្នាំ២០០៨នោះទេ​​​ ​​ ហើយ​​​ថ្វីបើពេលនេះ​​​​ប្រទេ...
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសន្យាជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងវិជ្ជាជីវៈ

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសន្យាជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងវិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រោយពេលបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Hidehisa HORINOUCHI បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានកត់សម្គាល់ពីការរីកចម្រើននៃវិស័យនេះយ៉ាងល្អប្រសើរ តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ លោក HORINOUCHI បានបញ្ជាក់បែបនេះក្នុងឱកាសទទួលជួប និងជម្រាបលា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ លោកអគ្គរាជទូតបានរំលឹកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបញ្ជូនកម្មសិក្សាការី-ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ២ រួមមាន៖ ទី១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស បានចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្...
អគ្គនាយក​ក្រុមហ៊ុន ​​ហ៊ួត​ ជា​ ខូអិលធីឌី​ ​ដឹកនាំបុគ្គលិក​ស្ម័គ្រ​ចិត្ត​​​បរិច្ចាគ​ឈាម​​ដល់មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម​

អគ្គនាយក​ក្រុមហ៊ុន ​​ហ៊ួត​ ជា​ ខូអិលធីឌី​ ​ដឹកនាំបុគ្គលិក​ស្ម័គ្រ​ចិត្ត​​​បរិច្ចាគ​ឈាម​​ដល់មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហួត ជា នាយកប្រតិបត្តិ​ក្រុមហ៊ុន​ ហ៊ួត​ ជា​ ខូអិលធីឌី​ បាន​ដឹកនាំបុគ្គលិកស្ម័គ្រចិត្តចំនួន ១៩នាក់ ចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បី​សង្គ្រោះ​ជីវិតអ្នកជំងឺដែលត្រូវការ ឈាមជាចាំបាច់ កាល ពីថ្ងៃទី១២ខែសីហានេះ ។​​ លោកឧកញ៉ា ហួត ជា នាយកប្រតិបត្តិ​ក្រុមហ៊ុន​ ហ៊ួត​ ជា​ ខូអិលធីឌី បាន​មានប្រសាសន៍បញ្ជាក់​​​​ថា តាមពិត​​​ឈាមគឺពិតជាមានសារៈបំផុតសម្រាប់អ្នកជំងឺដែលខ្វះខាតឈាម ហើយ​ត្រូវការឈាមដើម្បីប្តូរ យកជីវិតរបស់គាត់ មក វិញ ហេតុ​​ដូច្នេះការបរិច្ចាគឈាមនេះ មិនត្រឹមតែបង្ហាញនូវចិត្តមនុស្សធម៌នោះទេ ក៏ប៉ុន្តែបានបង្ហាញនូវការលះបង់សម្រាប់ជួយជនរងគ្រោះផងដែរ។ ក្នុង១ថ្ងៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រហែល ២០០ប្លោក សម្រាប់អ្នកជម្ងឺនៅគ្រប់មន្ទីរពេទ្យ។ តែយ៉ាងណា បច្ចុប្បន្ន​ការផ្តល់​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅមាន​ចំនួន ​តិច​តួច​​នៅឡើយ។ ត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ នេះ មានអ្នកបរិច្ចាគឈាមជូនមជ្ឈមណ្...
អគារ​ពាណិជ្ជកម្មកម្ពស់​ ៤៦ជាន់​នៅ​ប្រប​​មាត់ទន្លេ​នឹងបុក​គ្រឹះសាងសង់​ក្នុង​ខែ​សីហានេះ

អគារ​ពាណិជ្ជកម្មកម្ពស់​ ៤៦ជាន់​នៅ​ប្រប​​មាត់ទន្លេ​នឹងបុក​គ្រឹះសាងសង់​ក្នុង​ខែ​សីហានេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ម​ជ្ឍ​ម​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះលំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​ ស្ថិតនៅតាមបណ្តាយ​មាត់​ទន្លេសាប​នឹងចាប់ផ្តើមបុកគ្រឹះ​សាងសង់​នៅពេលឆាប់ៗខាងមុខនេះ។ អគារដ៏ទំនើបមួយនេះ ក៏មានបញ្ជូលអាងហែលទឹក និងក្លឹបហាត់ប្រាណលំដាប់ផ្កាយ៥ Skybar ខ្ពស់ជាង​គេ ហើយខុនដូទេសភាពមាត់ទន្លេ ទេសភាពទីក្រុង មានទាំង២រជម្រើស ដែលនឹងចាប់ផ្តើម​សាង​សង់ជាផ្លូវការនៅ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ គម្រោង Yuetai Phnom Penh Harbour ជាអគារខុនដូកណ្តាលក្រុង មានផ្សារទំនើបខ្នាតយក្សពីក្រោម​ ដែលមានទីតាំងក្បែរផ្សាររាត្រី ស្ថិតលើផ្លូវធំព្រះស៊ីសុវត្ថិ មានកម្ពស់ ៤៦ជាន់ និងផ្សារទំនើប​៥​ជាន់​យកប្រេនល្បីៗពីក្រៅស្រុក៕...
 ទំនិញនាំចូលតាមច្រកស្រុកកោះធំ គឺគេចពន្ធខ្លះនឹងបង់ពន្ធមិនគ្រប់ខ្លះ ដើម្បីរកចំណេញចែកជាមួយមន្ត្រីគយ

 ទំនិញនាំចូលតាមច្រកស្រុកកោះធំ គឺគេចពន្ធខ្លះនឹងបង់ពន្ធមិនគ្រប់ខ្លះ ដើម្បីរកចំណេញចែកជាមួយមន្ត្រីគយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ រថយន្តដឹកទំនិញ ដែលសង្ស័យថា ជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ របស់លោកឧកញ៉ា សុខ ថៃ ដែលបានធ្វើចរាចរណ៍នាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកកោះធំ ក្នុងខេត្តកណ្តាល ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីគយ ប្រចាំនៅច្រកទ្វារអន្តរជាតិនេះឡើយ។ តាមការបញ្ជាក់ពីក្រុមឈ្មួញដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម បានឲ្យដឹងថា ទំនិញរបស់លោកឧកញ៉ា សុខ ថៃ​​​ ត្រូវបានដឹកមកស្តុក នៅក្នុងឃ្លាំងជាច្រើនកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតក្នុងដែនដីត្រួតត្រាបង់ពន្ធរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករប្រចាំខេត្តកណ្តាល។ ប្រជាពលរដ្ឋបានអះអាងថា ឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ មានពីរទីតាំងផ្សេងគ្នា គឺស្ថិតនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ២១B ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងខេត្តតាកែវ បានប្រាប...
 ​ក្រុមហ៊ុនចិនមួយ​ចង់វិនិយោគ​លើប្រព័ន្ធលូ​ ​នៅខេត្ត​ព្រះសីហនុ​បន្ទាប់ពីមានជំនាន់ទឹកភ្លៀងជនលិច

 ​ក្រុមហ៊ុនចិនមួយ​ចង់វិនិយោគ​លើប្រព័ន្ធលូ​ ​នៅខេត្ត​ព្រះសីហនុ​បន្ទាប់ពីមានជំនាន់ទឹកភ្លៀងជនលិច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ក្រុមហ៊ុន Yunnan ចិនមានគោលបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តនេះកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់។ ក្នុងជំនួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែសីហានេះ លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan បានឲ្យដឹងថា ក្រុមហ៊ុនបានសិក្សាខ្លះៗនូវប្រព័ន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅ។ លោកថា ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ។ លោក គួច ចំរើន បានស្វាគមន៍គម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការគម្រោងប្លង់គោល ថាតើមានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹក...
កម្ពុជា-ចិន នឹងជំរុញការធ្វើពាណិជ្ជកម្មឲ្យបាន១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣

កម្ពុជា-ចិន នឹងជំរុញការធ្វើពាណិជ្ជកម្មឲ្យបាន១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានសក្តានុពលយ៉ាងខ្លាំង ជាពិសេសការនាំចេញផលិផលទៅកាន់ប្រទេសធំៗ ដូចជាប្រទេសចិនតែម្តងដោយសារកម្ពុជាមានភាពអនុគ្រោះលើពន្ធនាំចេញគ្រប់បែបយ៉ាង  ជាពិសេសការផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ចំពោះអ្នកមកវិនិយោគទុននៅកម្ពុជា ។ រដ្ឋលេខាធិការ​ បានថ្លែងបែបនេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្នុងវេទិការថួឡឹ (Tuole) កម្ពុជាប្រចាំឆ្នាំ ២០១៩ ជាមួយលោក លី លីងបូ (Li Lingbo) លេខាបក្សរងទីក្រុងផាន់ចូវ និងជាអភិបាលទីក្រុងផាន់ចូវ ប្រទេសចិន ។ នៅក្នុងពិធីនេះ លី លីងបូ (Li Lingbo) លេខាបក្សរងទីក្រុងផាន់ចូវ និងជាអភិបាលទីក្រុងផាន់ចូវ ប្រទេសចិន បានលើកឡើងថា ទីក្រុងផាន់ចូវ ជាទីក្រុងមួយដែលមានសក្តានុពលសំបូរទៅដោយធនធានធម្មជាតិ  ប្រចាំភាគខាងត្បូងនៃប្រទេសចិន ដូចជាធ្យូងថ្ម រ៉ែដែក រ៉ែមាស និងមានរ៉ែជាច្រើនប្រភេទទៀត ។ បច្ចុប្បន្ននេះ ប្រ...
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ជំរុញឲ្យគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្គាបការកាប់រានឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ជំរុញឲ្យគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្គាបការកាប់រានឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្គាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកធ្វើជាកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះ ​នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានវត្តមាន ប្រធាន សមាជិក សមាជិកានៃគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានដែលអញ្ជើញមកពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពង្រឹង និងពង្រីកការផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តិនានា ដែលពាក់ព័ន្ធ សេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងប្រធានបទន...
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជំរុញអង់គ្លេសឲ្យប្រឆាំងចិន និងអ៊ីរ៉ង់ក្នុងសំណុំរឿង 5G

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជំរុញអង់គ្លេសឲ្យប្រឆាំងចិន និងអ៊ីរ៉ង់ក្នុងសំណុំរឿង 5G

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហានេះ និងបានជំរុញឲ្យអង់គ្លេសប្រឆាំងនឹងប្រទេសចិន និងអ៊ីរ៉ង់ ក្នុងសំណុំរឿងប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G របស់ក្រុមហ៊ុន Huawei ចិន ។ លោក John Bolton បាននិយាយថា ចំណងមិត្តភាពរវាងអង់គ្លេស និងសហរដ្ឋអាមេរិកគឺនៅដដែល ទោះបីជាចក្រភពអង់គ្លេស កំពុងរៀបចំខ្លួនចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែតុលា ចុងឆ្នាំ២០១៩នេះក៏ដោយ ។ សូមបញ្ជាក់ថា អាមេរិកមិនចង់ឲ្យប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន មានអង់គ្លេសជាដើម ប្រើប្រាស់ និងទិញសម្ភារៈប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G របស់ក្រុមហ៊ុន Huawei ចិននោះទេ ដោយអាមេរិកបានចាត់ទុកថា ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G របស់ក្រុមហ៊ុន Huawei ចិនអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ ៕  ...
លោកឧកញ៉ា វណ្ណ សុខហេងចុះហត្ថលេខាលើ​​អនុស្សារណៈស្តីពីការផ្សព្វផ្សាយ​និងជំរុញពាណិជ្ជកម្ម​វិនិយោគ​ដឹកជញ្ជូន​ទេសចរណ៏

លោកឧកញ៉ា វណ្ណ សុខហេងចុះហត្ថលេខាលើ​​អនុស្សារណៈស្តីពីការផ្សព្វផ្សាយ​និងជំរុញពាណិជ្ជកម្ម​វិនិយោគ​ដឹកជញ្ជូន​ទេសចរណ៏

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចូលរួមវេទិកាលើកទី២​ស្តីពីកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច​ កម្ពុជា​ វៀតណាម​ ថៃនៅខេត្តរ៉ាកយ៉ង​ប្រទេសថៃ​កាលពី​​ថ្ងៃទី៦ខែសីហា ឆ្នាំ២០១៩ ហើយ​​​​បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​ស្តីពីការផ្សព្វផ្សាយ​ និងជំរុញពាណិជ្ជកម្ម​ វិនិយោគ​ ដឹកជញ្ជូន​ ទេសចរណ៏​ តាមច្រករបៀងសេដ្ឋកិច្ចផ្លូវសមុទ្រ​ កម្ពុជា​ ថៃ​ វៀតណាម​។​ លោកឧកញ៉ា​បានអះអាងថាសភាពណិជ្ចកម្ម​នៃខេត្ត​តំបន់ឆ្នេរនៃប្រទេសទាំង៣​​និង​ការ​​​ចូលរួម​ពីអ៊ុក​សោភណ្ទ​ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា​ប្រចាំប្រទេសថៃ​ និងតំណាងដ៏ខ្ពងខ្ពស់នៃគណៈ​អភិបាល​ខេត្តតាមតំបន់ឆ្នេរនៃ​ប្រទេស​​​ទាំងបីផងដែរ។ ប្រធានសភាពាណិជ្ជកម្ម​​ប្រចាំខេត្តព្រះសីហនុ​​​បានលើក​ឡើង​ថា បន្ទាប់ពី​លោកជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តព្រះសីហនុ​រួចមក​​​​គឺ​​​​​ក្នុងការដឹកនាំ​​វិស័យ​សហ​​​គ្រាស​​​​ខ្នាត​​តូចនិងមធ្យម​​​ជាភាព...